ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​នាង​ដាំ​ដំណាំ​បែប​នេះ​តើ បានជា​ម្នាក់​ៗ​ចង់បាន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ដាំ​បន្លែ​គ្មាន​សារធាតុ​គីមី នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ទទួល​បាន​ជោគជ័យ បន្ទាប់​ពី​រៀនសូត្រ​តាម​មន្ត្រី​កសិកម្ម​ដែល​បាន​ចូល​និវត្តន៍ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដំណាំ​មិន​ប្រើប្រាស់​សារធាតុ​គីមី ។…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ដាំ​បន្លែ​គ្មាន​សារធាតុ​គីមី នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ទទួល​បាន​ជោគជ័យ បន្ទាប់​ពី​រៀនសូត្រ​តាម​មន្ត្រី​កសិកម្ម​ដែល​បាន​ចូល​និវត្តន៍ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដំណាំ​មិន​ប្រើប្រាស់​សារធាតុ​គីមី ។

កញ្ញាម្នាក់ឈ្មោះ ចាន់ សុភ​ត្រា មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​បាន​និយាយ​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព យើង​ថា បច្ចុប្បន្ន​នេះ​កញ្ញា​បាន​រៀនសូត្រ​តាម​ពី​ឪពុក​របស់​នាង​ដែល​ជា​មន្ត្រី​កសិកម្ម​ចូល​និវត្តន៍​ដោយ​ដាំ​បន្លែ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ឡើយ ។ បច្ចុប្បន្ន​ការ​ដាំ​ដំណាំ​របស់​នាង​មាន​ដូច​ជា ត្រសក់ ប៉េងប៉ោះ ត្រប់ ល្ហុង អំពៅ និង​ថ្មី​ៗ​នេះ​ឪពុក​នាង​ក៏​បាន​សាកល្បង​ដាំ​ទំពាំង​បារាំង​បាន​រយៈពេល​ពីរ​ខែ​ហើយ​ដែរ ។ នាង​បាន​បញ្ជាក់​ប្រាប់​ថា ការ​ដាំ​ដំណាំ​របស់​នាង​ដែល​រៀនសូត្រ​ពី​ឪពុក​របស់​នាង គឺ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ទាល់តែ​សោះ ប្រើ​តែ​ជីលា​មក​គោ ក្របី និង​ជី​កំ​ប៉ុ​ស្ត ដែល​ធ្វើ​ពី​កាក​សំណល់​ផ្ទះបាយ​តែ​ប៉ុណ្ណោះ ។

ក្រៅពី​ដាំ​បន្លែ​គ្រួសារ​នាង​នៅ​មាន​ចិញ្ចឹមសត្វ មាន់ ទា និង​ចិញ្ចឹម​ត្រី​ផង​ដែរ ។ នាង​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​បន្លែ​របស់​គ្រួសារ​នាង​មិន​ចាំបាច់​យក​ទៅ​លក់​ទីផ្សារ​នោះ​ទេ មាន​អ្នក​មក ទិញ​ដល់​ផ្ទះ ហើយ​ភាគច្រើន​ម៉ូយ គឺ​ទិញ​យក​ទៅ​ពិសា​ដោយ​ផ្ទាល់ ព្រោះតែ​មាន​ទំនុកចិត្ត​លើ​បន្លែ​របស់​គ្រួសារ​នាង ។ ប៉ុន្តែ​ពេល​ខ្លះ​ម្តាយ​នាង​ក៏​បាន​ដាក់​យក​ទៅ​លក់​ផ្សារ​ខ្លះ​ដែរ ដោយសារ​បន្លែ​ច្រើន​ពេក ។

ជាមួយ​គ្នា​នេះ​នាង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​កសិករ​ដាំ​ដំណាំ​បង្ការ​ផ្សេង​ៗ សូម​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​ដោយ​ប៉ះពាល់​ដល់​សុខភាព ។ ចំណែកឯ​អ្នក​ទទួលទាន​វិញ គួរតែ​ជ្រើសរើស​បន្លែបង្ការ​ណា​ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​សុខភាព ក្រុម​គ្រួសារ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សហគមន៍​ជា​ច្រើន​បាន​នាំ​គ្នា​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ។ ហើយ​សហគមន៍​ទាំងនោះ​បាន​ប្រមូល​យក​មក​លក់​ផ្តុំ​គ្នា នៅ​ផ្សា​រលើ​រៀងរាល់ថ្ងៃ​ពុធ និង​បច្ចុប្បន្ន​កំពុង​រៀបចំ​ដាក់​លក់​មួយ​កន្លែង​ទៀត​នៅ​ផ្សារ​ទួល​ក្រឡាញ់ ។ លោក​បាន​បញ្ជាក់​ដែរ​ថា ក្រៅពី​ការយ​កមក​លក់​នៅ​ផ្សា​រលើ​សហគមន៍​នៅ​បាន​ចងក្រង​គ្នា ដើម្បី​ប្រមូល​បន្លែ និង​សត្វ​មាន់ ទា ដែល​គ្មាន​សា​ធាតុគីមី​ទាំងនោះ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ