ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ដឹងរឿងក្នុងគ្រួសារប៉ុណ្ណាទេ…តែធ្ងន់​ណាស់​​សម្រាប់​គាត់​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ក្នុង​គ្រួ​សារបាន​មួយ​ថ្ងៃ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង.ក​ នៅ​លើ​ដើមឈើ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១១​ កញ្ញា នៅ​ក្នុងភូមិ​បឹង​អំពិល ឃុំ​ស្ដៅ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ក្នុង​គ្រួ​សារបាន​មួយ​ថ្ងៃ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង.ក​ នៅ​លើ​ដើមឈើ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១១​ កញ្ញា នៅ​ក្នុងភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតន​:​មណ្ឌល​។

ជន​រង​គ្រោះមាន​​ឈ្មោះ ហាក់ ចាន់​ឌី អាយុ​៥៦​ឆ្នាំ រស់នៅភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតន​:​មណ្ឌល​ ។ សមត្ថ​កិច្ច​បាន​ឱ្យ​ដឹងទៀត​ថា ជន​រង​គ្រោះ​បាន​យក​ក្រ​ម៉ា​ចង.ក​ទៅ​នឹងដើមឈើ​ខាងក្រោយ​​ភូមិ ហើយ​ត្រូវ​គេ​ប្រទះ​​​ឃើញ​​សាកសព​របស់​គាត់ បន្ទាប់​ពី​បាត់​​គាត់​ពី​ផ្ទះ​១​ថ្ងៃ​១​យប់ ដែល​ក្រុម​គ្រួសារ​និយាយ​ថា បាត់​ខ្លួន​ក្រោយ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ ។

បើ​តាម​ក្រុម​គ្រួសារ​ដែល​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​១០ ​កញ្ញា មុន​ពេល​បុរស​នេះ ​ធ្វើ​អត្តឃាត​មួយ​ថ្ងៃ គាត់​មាន​ជម្លោះ​ជាមួយ​ក្រុម​គ្រ​សារ តែ​គេ​មិនដឹង​ថា ជម្លោះ​នោះ​ធ្ងន់ធ្ងរ​ប៉ុនណា​ទេ ហើយ​ក៏​បាត់​គាត់​ពី​ផ្ទះ​រហូត​មក ​។

ប្រភព​ដដែល​បញ្ជាក់​ថា ​ក្រោយ​ពី​មាន​ទំនាស់​គ្មាន​មិនដឹង​ថា គាត់​ទៅ​ណា​ទេ លុះ​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១១​ កញ្ញា ស្រាប់តែ​មាន​គេ​ប្រទះ​ឃើញ​គាត់​ចង.ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ​។ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព​ជន​រង​គ្រោះ​ភ្លាម​ៗ​ដែរ ក្រោយ​ទ​ទូល​បាន​ព័ត៌មាន​នេះ​ ។ ​បើ​យោង​តាម​ការ​បំភ្លឺ​នានា​ពី​ក្រុម​គ្រួសារ និង​ការ​ពិនិត្យ ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​មែន ​។

 

អត្ថបទសរសេរ ដោយ