ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​អំពើ​ធ្មប់ លី​កាំបិត​ឡើង​ដល់​លើ​ផ្ទះ​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​កំពុង​ដេក​ក្នុង​អង្រឹង​លើ​ផ្ទះ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ចោទ​ថា ធ្មប់ បាន​លី​កាំបិត​កាប់​ប៉ុនប៉ង​ផ្តាច់ជីវិត តែ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់​លើកជើង​រង បណ្តាល​ឲ្យ​មុត​ជើង​ខាងស្តាំ រង​របួសធ្ងន់ ។…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​កំពុង​ដេក​ក្នុង​អង្រឹង​លើ​ផ្ទះ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ចោទ​ថា ធ្មប់ បាន​លី​កាំបិត​កាប់​ប៉ុនប៉ង​ផ្តាច់ជីវិត តែ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់​លើកជើង​រង បណ្តាល​ឲ្យ​មុត​ជើង​ខាងស្តាំ រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​អង្គ​រមាស ឃុំ​ជង្រុក ស្រុក​គងពិសី​។

ជន​រង​គ្រោះ​ឈ្មោះ​សេន តារា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ទើប​ចូល​និវត្តន៍ រស់នៅ​ភូមិ​កើតហេតុ​។​ចំណែក​ជន​ដៃដល់​ឈ្មោះ​សែ​ម ណុ​ប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​ជន​រង​គ្រោះ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​មន្ត្រី​នគរបាល​ទើប​ចូល​និវត្តន៍​ប្រហែល​៥​ខែ កំពុង​សម្រាក​ក្នុង​អង្រឹង​លើ​ផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​កាន់​កាំបិត​ក្នុង​ដៃ​ស្ទុះ​ឡើង​លើ​ផ្ទះ​ជន​រង​គ្រោះ រួច​កាប់​ប្រហារ​លើ​ជន​រង​គ្រោះ​ប៉ុនប៉ង​ផ្តាច់ជីវិត តែ​សំណាងល្អ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់ បាន​លើកជើង​ម្ខាង​រង​កាំបិត បណ្តាល​ឲ្យ​មុត​ជើង​ស្តាំ​១​កាំបិត រួច​ជន​រង​គ្រោះ​ស្រែក​ឲ្យ​គេ​ជួយ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​មក​សួរ​ចម្លើយ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​ថា ជន​រង​គ្រោះ​ចេះ​អំពើ​ធ្មប់​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ចកសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ