ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​៤០០​គ្រួសារ​ត្រូវ​បាន​ទឹក​ជន់​លិច​នៅ​ខេត្តព្រៃវែង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម្បី​ជា​ការ​រួមចំណែក​ជួយ​ដល់​សង្គម​ព្រះ​ភិក្ខុ យឹ​ម សា​យ័ន្ត ចៅអធិការ​វត្ត​ពោ​ធ៌​សិរី ហៅ​វត្ត​ព្រែក​ចាម និង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បឹង​ផ្សោត​បាន​នាំ​យក​អំណោយ​សប្បុរសធម៌ ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ជាង​៤០០​គ្រួសារ នៅ​ភូមិ​ព្រែក​ចាម…

ខេត្តព្រៃវែង ៖ ដើម្បី​ជា​ការ​រួមចំណែក​ជួយ​ដល់​សង្គម​ព្រះ​ភិក្ខុ យឹ​ម សា​យ័ន្ត ចៅអធិការ​វត្ត​ពោ​ធ៌​សិរី ហៅ​វត្ត​ព្រែក​ចាម និង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បឹង​ផ្សោត​បាន​នាំ​យក​អំណោយ​សប្បុរសធម៌ ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ជាង​៤០០​គ្រួសារ នៅ​ភូមិ​ព្រែក​ចាម និង​ភូមិ​ប្រាសាទ ក្នុង​ឃុំ​បន្លិច​ប្រសាទ ស្រុក​ពាមរ​ក៌ តាំងពី​ថ្ងៃ​ទី​៧ កញ្ញា​នេះ រហូត​ដល់​ថ្ងៃ​ទី​៩ កញ្ញា ។

ប្រជាពលរដ្ឋ​ជាង​៤០០​គ្រួសារ​នេះ ពួក​គាត់​រស់នៅ​អម​សងខាង​ដង​ទន្លេតូច ដូច្នេះ​នៅ​ពេល​ដែល​ទឹក​ឡើង​ធំ ផ្ទះ​របស់​ពួក​គាត់​ត្រូវ​ទឹក​ជន់​លិច​កន្លែង​ខ្លះ​ត្រឹម​ជង្គង់ ខ្លះ​ត្រឹម​ចង្កេះ និង​កន្លែង​ខ្លះ​ទៀត​លិច​ក្បាល​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​លំបាក​ខ្លាំង ហើយ​ចង់ទៅ​ណា​មក​ណា​ត្រូវធ្វើ​ដំណើរ​ដោយ​ទូក ។

ដោយ​មើលឃើញ​ពី​ការ​លំបាក​នេះ​ទើប​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រែក​ចាម​នាម យឹ​ម សា​យ័ន្ត បាន​ដើរ​រៃ​អង្គាស​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​រួម​ទាំង​បច្ច័យ​របស់​វត្ត និង​របស់​ព្រះ​អង្គ​ផ្ទាល់​បាន​រៀបចំ​ជា​អំណោយ​តិចតួច​យក​ទៅ​ចែក​ជូន​ដល់​ជន​រង​គ្រោះ​ជាង​៤០០​គ្រួសារ​នេះ​ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​៥​គីឡូ មី​៥​កញ្ចប់ ត្រីខ​២​កំប៉ុង ទឹកត្រី​១​ដប តែ​២​កញ្ចប់ ស្ករសរ​១​កញ្ចប់ និង​ទឹកក្រូច​១​កំប៉ុង ។

ព្រះ​ភិក្ខុ យឹ​ម សាយ​ន្ត័ បាន​មាន​សង្ឃដីកា​ថា អំណោយ​ទាំង​អស់នេះ​មាន​ចំនួន​តិចតួច​ណាស់ មិន​អាច​ជួយ​កាត់​បន្ថយ​ការ​ខ្វះខាត​របស់​ញាតិ​ញោម​បាន​យូរអង្វែង​ទេ ប៉ុន្តែ​វា គឺជា​ទឹកចិត្ត​របស់​ព្រះ​តេជគុណ​ក៏​ដូច​ជា សប្បុរសជន​ជិត​ឆ្ងាយ​ទាំងអស់​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន​ឯកឧត្តម ជាម យៀ​ប និង​លោក​ជំទាវ អង្ករ​១​តោន ព្រះ​គ្រូ​ចៅអធិការ​វត្ត​បឹង​ផ្សោត អង្ករ​១០០​គីឡូ មី​២​កេះ ត្រីខ​២​កេះ ទឹកក្រូច​២​កេះ អ្នកស្រី ហ៊ី គឹ​ម​ហួយ មី​៥​កេះ ព្រមទាំង​អំណោយ​ផ្ទាល់ខ្លួន​របស់​ព្រះ​តេជគុណ​ទៀត សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត​៣០០០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ