ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​លី​ ធុ​ជ ​ទេស​រដ្ឋមន្ត្រី ៖​ការ​គាំទ្រ​របស់​ប្រទេស​ចិន គឺជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​កសាង​សហគមន៍ជោគវាសនា​រួម​កម្ពុជា​-​ចិន

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន រួម​ជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង «​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​សម្រាប់​សកម្មភាព​មីន​» នៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។ ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម កាន់ ផា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​ឯកឧត្តម សែ​ម រតនា អគ្គនាយក​ស្តីទី​នៃ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​។​

ថ្លែង​ក្នុង​ពិធី ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​គូសបញ្ជាក់​ថា សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ ហើយ​សកម្មភាព​មីន គឺជា​បេសកកម្ម​មនុស្សធម៌​ដ៏​សំខាន់​ក្នុង​ការ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​ប្រែក្លាយ​ដី​ដែល​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម ឱ្យ​ក្លាយជា​ដី​មាន​សុវត្ថិភាព​សម្រាប់​ការ​រស់នៅ និង​ការ​អភិវឌ្ឍ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការ​កសាង និង​ថែរក្សា​សន្តិភាព សន្តិសុខ និង​ការ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ដោយ​ប្តេជ្ញា​ធានា​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប នឹង​រស់នៅ​ដោយ​សុវត្ថិភាព និង​គ្មាន​ការ​ភ័យ​ខ្លាច​ពី​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

ឯកឧត្តម​បាន​បន្ត​ថា គម្រោង​នេះ​បាន​បោសសម្អាត​ផ្ទៃដី​រង​ផល​ប៉ះពាល់​ជាង ៣​លាន​ម៉ែត្រការ៉េ ប្រគល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​សុវត្ថិភាព បង្កប​ង្កេ​ី​ន​ផល និង​ការ អភិវឌ្ឍ ព្រមទាំង​រួមចំណែក​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ លើកកម្ពស់​ការ​យល់​ដឹង​អំពី​ហានិភ័យ​គ្រាប់​មីន និង​កសាង​បរិយាកាស​រស់នៅ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​សហគមន៍​។ ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​ជា​សក្ខីភាព​នៃ​ចំណងមិត្តភាព ដែកថែប និង ទំនាក់ទំនង ជា ប្រវត្តិសាស្ត្រ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សន្តិភាព ជំរុញ​ការ​អភិវឌ្ឍ និង​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រឹង​មាង​មាំ៕