ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយលុក​លើ​ខេត្ត​… លោក​ត្រាំ​ព្រមាន​ពី​សោកនាដកម្ម​មនុស្សធម៌

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​កាលពី​ថ្ងៃ​ទី​៣​កញ្ញា បាន​ព្រមាន​​ស៊ី​រី​ប្រឆាំង​ការ​វាយលុក​លើ​ខេត្ត​អ៊ី​ដ​លី​ប ជា​តំបន់​ស៊ី​រី​ចុង​ក្រោយ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ពួក​ឧទ្ទាម​។​លោក​ប្រកាស​ថា​ប្រតិបត្តិការ​បែប​នោះ​អាច​បង្ក​ឲ្យ​មាន​សោកនាដកម្ម​មនុស្សធម៌​មួយ​។ តាម​ TWITTER ​លោក​ត្រាំ​សរសេរ​ថា​ ប្រធានាធិបតី​ស៊ី​រី​លោក​បា​ចា​អាល់​អាសា​ដ…

ប្រទេស​ស៊ី​រី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​កាលពី​ថ្ងៃ​ទី​៣​កញ្ញា បាន​ព្រមាន​​ស៊ី​រី​ប្រឆាំង​ការ​វាយលុក​លើ​ខេត្ត​អ៊ី​ដ​លី​ប ជា​តំបន់​ស៊ី​រី​ចុង​ក្រោយ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ពួក​ឧទ្ទាម​។​លោក​ប្រកាស​ថា​ប្រតិបត្តិការ​បែប​នោះ​អាច​បង្ក​ឲ្យ​មាន​សោកនាដកម្ម​មនុស្សធម៌​មួយ​។

តាម​ TWITTER ​លោក​ត្រាំ​សរសេរ​ថា​ ប្រធានាធិបតី​ស៊ី​រី​លោក​បា​ចា​អាល់​អាសា​ដ ពុំ​ត្រូវ​ធ្វើ​ការ​វាយប្រហារ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ខេត្ត​អ៊ី​ដ​លី​ប​ឡើយ​។​ ពួក​រុ​ស្ស៊ី​ និង​អ៊ីរ៉​ង់​នឹង​ប្រព្រឹត្ត​ការ​ខុសឆ្គង​ខាង​មនុស្សធម៌ធ្ងន់ធ្ងរ​បំផុត​មួយ​ដោយ​ចូលរួម​ក្នុង​សោកនាដកម្ម​មនុស្សធម៌​ធំ​នេះ​។​មនុស្ស​ច្រើន​ពាន់​នាក់​អាច​ស្លាប់ ហើយ​យើង​មិន​ត្រូវ​ឲ្យ​រឿង​បែប​នោះ​កើត​មាន​ឡើយ​។

អង្គការសហប្រជាជាតិ​និង​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល បាន​ព្រមាន​ថា​ការ​វាយប្រហារ​ដោយ​ទ្រង់ទ្រាយ​ធំ​លើ​ខេត្ត​អ៊ី​ដ​លី​ប អាច​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​មនុស្សធម៌​យ៉ាង​ធំ​បំផុត​ពុំ​ធ្លាប់​មាន ចាប់តាំងពី​ផ្ទុះ​ជម្លោះ​នៅ​ស៊ី​រី​ពី​ឆ្នាំ​២០១១​មក​។

ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ស៊ី​រី​បាន​ប្រមូលផ្ដុំ​កងទ័ព​នៅ​តាម​ច្រកចូល​ខេត្ត​អ៊ី​ដ​លី​ប​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ជាប់​ព្រំដែន​ជាមួយ​តួ​ក​គី​។​ខេត្ត​នេះ​ស្ថិត​ក្នុង​ផែនការ​វាយលុក​របស់​ក្រុង​ដា​ម៉ាស់​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ដែល​សំដៅ​ជា​ពិសេស​លើ​ពួក​ជី​ហា​ដ​នៃ​ក្រុម​HAYAT TAHRIR AL CHAM ជា​ក្រុម​គ្របដណ្ដប់​ដោយ​ពួក​យុទ្ធ​ជន​នៃ​អតីត​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី​។​

តួ​ក​គី​ជួយ​ទ្រទ្រង់​ក្រុម​ឧទ្ទាម​មួយ​ចំនួន ក៏​ដាក់​ពង្រាយ​កងទ័ព​ក្នុង​តំបន់​នោះ​ហើយ​ចង់​ចៀសវាង​ការ​វាយលុក​មួយ ដែល​អាច​បង្ក​ឲ្យ​មាន​រលក​នៃ​ជនភៀសខ្លួន​យ៉ាង​ធំ​ចូល​ក្នុង​ដែនដី​ខ្លួន​។​ ចំណែក​ក្រុម​ឧទ្ទាម​ផ្សេង​ៗ បាន​ប្រមូល​កម្លាំង​ត្រៀម​ទប់ទល់​ការ​វាយលុក​ធំ​នោះ​។​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ធ្លាប់​អះអាង​ថា អ៊ី​ដ​លី​ប​ប្រៀប​ដូច​ជា​ដុំ​ដំបៅ​មួយ​ដែល​ត្រូវ​តែ​វះកាត់​យក​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ