ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុស​ហើយ​ស្ទុះ​ចេញពី​ឡាន BMW រករឿង បែរ​តម្រិះ​ជិះ​ក​.​ឯង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​តៃកុង​រថយន្ត BMW បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​កាំបិត​របស់​ខ្លួន ពេល​ឈ្លោះ​គ្នា​ជាមួយនឹង​អ្នក​ជិះ​កង់​។ រឿងហេតុ​នេះ​កើតឡើង​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​តៃកុង​រថយន្ត BMW បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​កាំបិត​របស់​ខ្លួន ពេល​ឈ្លោះ​គ្នា​ជាមួយនឹង​អ្នក​ជិះ​កង់​។

រឿងហេតុ​នេះ​កើតឡើង​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង Kunshan ខេត្ត Jiangsu នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​មុន វេលា​ម៉ោង​៩​និង​៣៧​យប់ ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​រង​របួស (​បុរស​ជិះ​កង់​) និង​ម្នាក់​ទៀត​ស្លាប់ (​បុរស BMW)​។

មួល​ហេតុ​នៃ​ជម្លោះ គឺ​កើតឡើង​មក​ពី​រថយន្ត BMW បើក​ចូល​ផ្លូវ​កង់ ហើយ​ស៊ី​ផ្លេ​ឲ្យ​កង់​គេច តែ​កង់​មិន​ខ្ចី​គេច​។ ពេល​នោះ​ប្រុស​ស្រី​ពីរ​នាក់​បាន​ចេញពី​កៅអី​ខាងក្រោយ​របស់​រថយន្ត BMW ទៅ​ជួយ​បុរស​ម្ចាស់​កង់​អាយុ​៤១​ឆ្នាំ ត្រកូល Yu លើក​កង់​ទៅ​ខាង​ផ្លូវ​អ្នក​ថ្មើរជើង​។ ក្រោយ​ពី​ដោះស្រាយ​រួច​ហើយ ពួក​គេ​ក៏​ដើរ​ចូល​រថយន្ត​វិញ​។

ភ្លាម​នោះ​បុរស​ចិត្តខ្លាំង ដែល​ជា​តៃកុង​រថយន្ត BMW ត្រកូល Liu អាយុ​៣៦​ឆ្នាំ ស្ទុះ​ចេញពី​រថយន្ត​ទៅ​វាយ​ជាមួយនឹង​បុរស​ជិះ​កង់​។ ពេល​ដើរទៅ​វាយ​រួច គេ​ក៏​ដើរមក​រថយន្ត​វិញ ដើម្បី​យក​កាំបិត​ទៅ​កាប់​។

ជា​អកុសល ក្រោយ​ពី​កាប់​បុរស​ជិះ​កង់​បាន​ពីរ​បី​កាំបិត បុរស​បើក BMW ក៏​បាន​ធ្លាក់​កាំបិត​ទៅ​នឹង​ដី ដែល​ធ្វើ​ឲ្យ​ម្ខាង​ទៀត​អាច​យក​វា​បាន ហើយ​កាប់​មក​លើ​រូប​លោក​វិញ​។ បុរស​ជិះ​កង់​បាន​ចាក់​យ៉ាង​ហោច​បួន​កាំបិត​ទៅ​លើ​បុរស​បើក BMW បណ្តាល​ឲ្យ​ស្លាប់​ពេល​ដល់​មន្ទីរពេទ្យ​។

មហាជន​ភាគច្រើន​ថា នេះ​មក​ពី​កំហុស​របស់​បុរស​បើក BMW ព្រោះ​គេ​ជា​អ្នក​ទៅ​រក​រឿង​មុន​។ អ្នកខ្លះ​ទៀត​ថា បុរស​ជិះ​កង់​មាន​បំណង​ចាក់​ជា​ច្រើន​កាំបិត​ទៅ​លើ​ខាង BMW​។ តែ​អ្នកខ្លះ​ថា នេះ​គ្រាន់តែ​ជា​ការ​ការពារ​ខ្លួន​។ ខាង​ប៉ូលិស​បាន​ចាប់ខ្លួន​លោក Yu ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត មុន​នឹង​ធ្វើការ​សម្រេច​ទោស​ដោយ​តុលាការ​៕

https://www.youtube.com/watch?v=Cn9_KCPfQPs&has_verified=1

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ