ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖​គ្មាន​ជំនួប​ចរចា​ជាមួយ​លោក សម រ​ង្ស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​អះអាង​ថា គ្មាន​ជំនួប​ណាមួយ​នៅ​ក្រៅប្រទេស​ជាមួយ​លោក​សម រ​ង្ស៊ី សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រ ទេស​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​អះអាង​ថា គ្មាន​ជំនួប​ណាមួយ​នៅ​ក្រៅប្រទេស​ជាមួយ​លោក​សម រ​ង្ស៊ី សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រ ទេស​ឡើយ ។

រួបកន្លងទៅ

ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នេះ បន្ទាប់​ពី​អ្នកវិភាគ​មួយ​ចង់​ឲ្យ​មាន​ជំនួប​សម្តេច តេ​ជោ ហ៊ុន សែន ជាមួយ​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​នៅ​ពេល​ខាង​មុខ​នេះ ។

រូបកន្លងទៅ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​មួយ ស្រង់​សម្តី​ផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា​នេះ​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា និង​ធ្ងន់​ៗ​ចំពោះ​អ្នកវិភាគ​មាស​នី ដែល​ចង់​ឃើញ​មានការ​ចរចា​គ្នា​រវាង​សម្តេច​តេ​ជោ​ជាមួយ​ទណ្ឌិត សម រ​ង្ស៊ី និង​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដើម្បី​បញ្ចប់​បញ្ហា​នយោបាយ​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​យ៉ាង​ដូច្នេះ​ថា «​គ្មាន​ការ​ចរចា​ណា មួយ​រវាង​សម្តេច និង​ទណ្ឌិត​សម រ​ង្ស៊ី នោះ​ឡើយ ហើយ​កម្ពុជា​ក៏​គ្មាន​វិបត្តិ​នយោបាយ​ដូច​ការ​វិភាគ​របស់​លោក​មាស​នី​នោះ​ឡើយ​» ។

សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ជាមួយ​សម្តី​ដាច់ខាត់ និង​ធ្ងន់​ៗ​ទៀត​ថា​«​គ្មាន​ការ​ចរចា​ណាមួយ​រវាង​ខ្ញុំ​ជាមួយនឹង​ទណ្ឌិត សម រ​ង្ស៊ី នោះ​ឡើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ​ទៅ​ក្រៅប្រទេស​ទាំង​អា​មេ​រិ​ក និង​នៅ​អឺរ៉ុប ។  ខ្ញុំ​សូម​ប្រាប់​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ដូច​ការ​វិភាគ​ឆ្កួត​លេលា​ដូច​មាស​នី​នោះ​ឡើយ មាន​តែ​អ្នកនយោបាយ​អនុវត្តន៍​ទោស​តាម​ច្បាប់​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ​» ។ជាមួយ​គ្នា​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ផ្តាំ​ទៅ​លោក មាស នី ឲ្យ​ឈប់​ធ្វើការ​វិភាគ​ទៅ​ទៀត បើ​មិន​យល់​ពី​បញ្ហា​នយោបាយ​ទេ​នោះ ។ សម្តេច​ថា​៖ «​មាស នី បើ​ឆ្កួត ឆ្កួត​តែឯង​ទៅ កុំមក​នាំ​គេ​ឆ្កួត​ជាមួយ ។ បើ​មាស​នី ឯង​ល្ងង់​មិន​យល់​ផ្នែក​នយោបាយ​ទេ​កុំមក​ធ្វើ​ជា​អ្នកវិភាគ​បន្ត​ទៅ​ទៀត​» ។

ទាក់ទិន​នឹង​ចង់​ឲ្យ​មានការ​ចរចា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​លោក សម រ​ង្ស៊ី​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដដែល​ថា​និន្នាការ​ចង់​ឲ្យ​មាន​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​មេ​ឧទ្ទាម​ក្រៅច្បាប់​នៅ​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត អង្ក​ការ​សហប្រជាជាតិ (​អ​.​ស​.​ប​) នា​ចុងខែ​កញ្ញា ១៨ នេះ នឹង​មិន​អាច​កើត​មាន​ឡើង ឡើយ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​ថា គណប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន មាន​បេសកកម្ម​ច្បាស់លាស់​ក្នុង​ការ​ចូលរួម​ជា​ផ្លូវការ​នៅ​ក្នុង​មហាសន្និបាត អ​.​ស​.​ប ដែល​ជា​តំណាង​ស្របច្បាប់​នៃ​ប្រជាជាតិ​កម្ពុជា ។ ក្រៅពី​នេះ​អាច​នឹង​មានកម្ម​វិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស តាម​ទម្លាប់​នៃ​បេសកកម្ម​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​កន្លង​ទៅ​ដែរ ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បញ្ជាក់​ថា​«​មេ​ឧទ្ទាម​ក្រៅច្បាប់ គ្មាន​ឋានៈ​នាទី​អ្វី​ត្រូវ​អនុញ្ញាត្ត​ឲ្យ​បាន​ជួប​ជាមួយ​គណៈប្រតិភូ​កម្ពុជា​ឡើយ ហើយ​ក៏​គ្មាន​ភាព​ចាំបាច់​ណា​ត្រូវ​ពិភាក្សា របស់​ដែល​ហៅ​ថា ដំណោះស្រាយ​នយោបាយ​ដែរ ពីព្រោះ​នៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​នោះ ទេ » ។ លោក​បន្ថែម​ថា បញ្ហា​សំខាន់​មាន​តែ​ពួក​ក្រុម​ជនល្មើស​ច្បាប់​ត្រូវ​តែ​ចូល​គុក​តាម​ទោស​កំហុស​របស់​ខ្លួន​ប៉ុណ្ណោះ ។ ដូច្នេះ​ស្នើ​អ្នកនយោបាយ​ស្ទើរភ្លើង និង​អ្នកវិភាគ​លំអៀង​គួរ​ឈប់​ស្រមើ​ស្រ​ម៉ៃ​ចង់​កៀរគរ​ឆ្ពោះទៅ​រក​ការ​ជួប​ប្រជុំ ដើម្បី​របស់​ដែល​ហៅ​ថា ដំណោះស្រាយ​នយោបាយ​នោះ​តទៅ​ទៀត ទៅ​មិន​មាន​លទ្ធភាព​ជា​ដាច់ខាត ។ និន្នាកា​ចង់​ឲ្យ​មានការ​ជួប​ចរចា​រក​ដំណោះ ស្រាយ​នយោបាយ​វា​គ្រាន់តែ​ជា​ការ​ស្រមើ​ស្រ​ម៉ៃ​មិន​អាច​ក្លាយទៅជា​ការ​ពិត​ឡើយ ។

សូម​ជម្រាប​ថា ការ​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក មាស នី តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​បង្ហាញ​ការ​ចង់​ឃើញ​ចរចា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​ទណ្ឌិត​សម រ​ង្ស៊ី ដើម្បី​ឈាន​ទៅ​ដោះ ស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​សម្តេច​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​អឺរ៉ុប នា​អំឡុង​ខែ​នេះ ឬ​ខែ​ក្រោយ​នោះ ។

គួរ​រ​ឮ​កថា តាម​រយៈ​ការ​ទូល​ថ្វាយ​សុំ​ព្រះ​រាជទាន​លើកលែងទោស​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកទោស​ទាំងនោះ​បាន​ទទួលស្គាល់​ទោស​កំហុស​របស់​ខ្លួន និង​បាន​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ។
សម្តេច​ក៏​បាន​អះអាង​ថាស​ម្តេច​នឹង​ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​អង្ក​ការ​សហប្រជាជាតិ​ផង​ដែរ ដើម្បី​បង្ហាញ​ពី​ភាព​ស្របច្បាប់​របស់​កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០ ១៨​កន្លង​មកនេះ ។
ជាង​នេះ​សម្តេច​តេ​ជោ​បាន​អះអាង​ថា នឹង​គ្មាន​របៀប​វារ​ចរចា​រឿង​នយោបាយ​ណា​មួ យ​ជាមួយ​ក្រុម​ក្បត់ជាតិ​ក្នុង​អំឡុង​ទៅ​កាន់​ក្រៅប្រទេស​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ