ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាម​សម្លា.ប់​បុគ្គលិក​កាសែតធំ​មួយ​​​រិះគន់​លោក​ត្រាំ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បុរស​អាយុ​៦៨​ឆ្នាំ​ម្នាក់​ត្រូវ​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​៣០ សីហា ២០១៨ ពី​បទ​​គំរាម​សម្លាប់​បុគ្គលិក​កាសែត​អា​មេ​រិ​ក​ធំ​មួយ ​គឺ​កាសែត​ BOSTON GLOBE…

សហរដ្ឋអាមេរិក ៖ បុរស​អាយុ​៦៨​ឆ្នាំ​ម្នាក់​ត្រូវ​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​៣០ សីហា ២០១៨ ពី​បទ​​គំរាម​សម្លាប់​បុគ្គលិក​កាសែត​អា​មេ​រិ​ក​ធំ​មួយ ​គឺ​កាសែត​ BOSTON GLOBE ។

ការ​គំរាម​របស់​បុរស​រូប​នោះ​ហាក់​ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​របស់​កាសែត​នេះ​ថា ខ្លួន​នឹង​​ចេញផ្សាយ​ចម្លើយ​តប​មួយ​ចំពោះ​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​សារព័ត៌មាន​ពី​សំណាក់​​លោក​ដូ​ណា​ល់​ ត្រាំ​។

រដ្ឋ​អាជ្ញា​សហព័ន្ធ​ក្រុង​បូ​ស្តុ​ន បាន​​គូសបញ្ជាក់​ថា ​ប៉ូលិស​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​៣០​ សីហា  បាន​ចាប់ខ្លួន​បុរស​ដែល​គំរាម​សម្លាប់​បណ្ដា​និយោជិត​កាសែត​ BOSTON GLOBE ដែល​រូប​គេ​ចាត់​ទុក​ថា​ ជាស​ត្រូវ​របស់​ប្រជាជន​។​ បុរស​រូប​នេះ​មានឈ្មោះ​ថា​ ROBERT CHAIN ​អាយុ​៦៨​ឆ្នាំ មាន​ដើម​កំណើត​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ត្រូវ​នាំ​ខ្លួន​មក​កាន់​តុលាការ​សហព័ន្ធ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡែ​ស នា​រសៀល​ថ្ងៃ​ទី​៣០ ​សីហា ដើម្បី​ធ្វើការ​ចោទប្រកាន់​រូបគេ​។ ​ក្នុង​ករណី​មានការ​កាត់ទោស ជន​នោះ​អាច​ជាប់គុក​៥​ឆ្នាំ​ ហើយ​ពិន័យ​ជា​ប្រាក់​២៥០.០០០​ដុល្លារ​។

យោង​តាម​រដ្ឋ​អាជ្ញា​ថា ​លោក ​ROBERT CHAIN​ ​បាន​ចេញ​ការ​អំពាវនាវ​១៤​លើក​ដែល​គំរាម​កាសែត​ BOSTON GLOBE​ រវាង​ពី​ថ្ងៃ​ទី​១០​ទៅ​ទី២២ ​សីហា​។ ​ការ​អំពាវ​ទាំងនេះ​ហាក់​ដូចជា​ធ្វើ​ឡើង ដោយសារ​ការ​ប្រកាស​របស់​កាសែត​នោះ​នា​ថ្ងៃ​ទី​១០ ​សីហា​ថា ខ្លួន​នឹង​ចេញផ្សាយ​ជាមួយ​សារព័ត៌មាន​ជាង​២០០​ទៀត ចម្លើយ​តប​ចំពោះ​ការ​វាយប្រហារ​ជា​ច្រើន​ប្រឆាំង​សារព័ត៌មាន​ពី​សំណាក់​លោក​ដូ​ណា​ល់​ត្រាំ​។

​ការ​វាយបក​មួយ​របស់​កាសែត​ទាំងនោះ​មាន​ចំណងជើង​ថា បណ្ដា​អ្នកកាសែត​ពុំ​មែន​ជា​ស​ត្រូវ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦​ សីហា​។​ ការ​វាយបក​នោះ​ចោទប្រកាន់​ប្រធានាធិបតី​ថា​ ភូត​កុហក ​ហើយ​ប្រៀបប្រដូច​ប្រធានាធិបតី​ទៅ​នឹង​មេ​បោកប្រាស​។

លោក​ត្រាំ​តែង​ចោទ​បណ្ដា​សារព័ត៌មាន​ថា​ ចេញផ្សាយ​ការ​បំភ្លៃ​នានា រហូត​ដល់​ចាត់​ទុក​ជា​សត្រូវ​របស់​ប្រជាជន​ទៀត​ផង​។ ​ក្នុង​ការ​អំពាវនាវ​របស់​គេ បុរស​រូប​នេះ​ក៏​ចាត់​ទុក​កាសែត ​BOSTON GLOBE ​ជាស​ត្រូវ​របស់​ប្រជាជន​ផង​ដែរ ហើយ​គំរាម​សម្លាប់​បណ្ដា​បុគ្គ​លិក​របស់​កាសែត​នេះ បាញ់​ចំ​ក្បាល​ពួក​គេ​នា​ថ្ងៃ​ចេញ​ចម្លើយ​តប​នា​វេលា​ម៉ោង​១៦​នៃ​ថ្ងៃ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ