ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​សុទ្ធ​កាំភ្លើង​! យប់​ពេក​មិន​ហ៊ាន​ទៅ​ផ្ទះ​ថា ចាំ​ដល់​ម៉ោង​ធ្វើការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចូល​លេង​ក្លឹ​ប​ជាមួយ​មិត្តភក្តិ​លុះ​ចេញពី​ក្លឹ​ប​វិញ​យប់​ជ្រៅ​ពេក​មិន​ហ៊ាន​ទៅ​ផ្ទះ​ក៏​បាន​ឈប់​ម៉ូតូ​នៅ​តាម​ផ្លូវ​ចាំ​ដល់​ម៉ោង​ធ្វើការ ក៏​ត្រូវ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ភ្ជង់​គំរាម​យក​ម៉ូតូ​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ដែល​ស្ថិត​ភូមិ​ត្រពាំង​ថ្លឹង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចូល​លេង​ក្លឹ​ប​ជាមួយ​មិត្តភក្តិ​លុះ​ចេញពី​ក្លឹ​ប​វិញ​យប់​ជ្រៅ​ពេក​មិន​ហ៊ាន​ទៅ​ផ្ទះ​ក៏​បាន​ឈប់​ម៉ូតូ​នៅ​តាម​ផ្លូវ​ចាំ​ដល់​ម៉ោង​ធ្វើការ ក៏​ត្រូវ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ភ្ជង់​គំរាម​យក​ម៉ូតូ​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ដែល​ស្ថិត​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ុន សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ ស្នាក់​នៅ​ម្តុំ​រង្វង់​មូល​គួរ​ស្រូវ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​តា​រាជ ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1CG-3407 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់ និង​មិត្តភក្តិ​ម្នាក់​បាន​ចូល​លេង​ក្លឹ​ប​មី​ត​ណាយ នៅ​ផ្លូវ​វេ​ង​ស្រេង ភូមិ​កើតហេតុ​ខាងលើ បន្ទាប់​មក​នៅ​ពេល​ចេញពី​ក្លិប​គាត់​បាន​ជូន​មិត្តភក្តិ​របស់​គាត់​ទៅ​ផ្ទះ​ជួល​នៅ​ម្ដុំ​ផ្លូវ​ទំនប់​កប់​ស្រូវ បន្ទាប់​មក​គាត់​បាន​ត្រឡប់​មក​មុខ​ក្លឹ​ប​វិញ ដោយសារ​យប់​ជ្រៅ​ពេក គាត់​មិន​ហ៊ាន​ទៅ​ផ្ទះ​ជួល​របស់​គាត់​នៅ​ម្តុំ​រង្វង់​មូល​គួរ​ស្រូវ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ឡើយ ។

បន្ទាប់​មក​គាត់​បាន​ត្រឡប់​មក​ពី​ផ្ទះ​ជួល​មិត្តភក្តិ​វិញ​ក៏​បាន​អង្គុយ​លេង​មុខ​ក្លិប​មួយសន្ទុះ បន្ទាប់​មក​ទៀត​គាត់​បាន​ជិះ​ម៉ូតូ​បម្រុង​ជិះ​ទៅ​ផ្ទះ​ដែរ តែ​ដោយសារ​ជិត​ភ្លឺ​ទៅ​ហើយ គាត់​បាន​ឈប់​ម៉ូតូ​ទល់មុខ​កា​រ៉ា​ស​សាំង​មួយ ហើយ​បន្ទាប់​មក​ត្រូវ​ក្រុម​ចោរ​វាយ​គាត់​ចំនួន​ពីរ​បី​ដៃ បន្ទាប់​មក​បាន​យក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​គំរាម ហើយ​បាញ់​ចំនួន​១​គ្រាប់ ប្លន់​យក​ម៉ូតូ​គាត់​ទៅ​បាត់ ដោយ​សុវត្ថិភាព ។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ដែល​នៅ​ជិត​គោលដៅ​២៤​ម៉ោង​បានលឺ​កាំភ្លើង​ផ្ទុះ​បាន​មក​ដល់​ផង​ដែរ ប៉ុន្តែ​ដោយ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ទៅ​ហើយ បន្ទាប់​មក​ទៀត​កម្លាំង​បាន​ដេញ​តាម​ដែរ ប៉ុន្តែ​ដេញ​មិន​ទាន់​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដែល​ដេញ​ខាងលើ​បាន​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១ ដើម្បី​ស៊ើប​សង្កេត​មុខសញ្ញា​ខាងលើ និង​ដើម្បី​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ