ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ប្រកួត… ឮស្នូរ​កាំភ្លើង​បា.ញ់រះស្លា.ប់​៣នាក់​ របួស​ជាច្រើន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៦ ​សីហា​ កើត​មានការ​បាញ់ប្រហារ​មួយ​នៅ​ទីក្រុង​JACKSONVILLE រដ្ឋ​ផ្ល​រី​ដា នា​ឱកាស​នៃ​ការ​ប្រកួត ​MADDEN NFL​ ជា​ការ​ប្រកួត​ធ្វើ​ត្រាប់​បាល់ទាត់​អា​មេ​រិ​កមួយ…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៦ ​សីហា​ កើត​មានការ​បាញ់ប្រហារ​មួយ​នៅ​ទីក្រុង​JACKSONVILLE រដ្ឋ​ផ្ល​រី​ដា នា​ឱកាស​នៃ​ការ​ប្រកួត ​MADDEN NFL​ ជា​ការ​ប្រកួត​ធ្វើ​ត្រាប់​បាល់ទាត់​អា​មេ​រិ​កមួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​ រួម​ទាំង​ខ្មាន់កាំភ្លើង​ម្នាក់ ចំណែក​មនុស្ស​១១​នាក់​ទៀត​រង​របួស​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ​ប៉ូលិស​ក្រុង​លោក MIKE WILLIAMS​ បាន​ថ្លែង​ថា អ្នកចូលរួម​ការ​ប្រកួត​២​នាក់​​ត្រូវបាន​​ស្លាប់ ចំណែក​ខ្មាន់កាំភ្លើង​បាន​បាញ់​សម្លាប់​ខ្លួនឯង។ ​លោក​អះអាង​ថា​ក្នុង​ការ​បាញ់ប្រហារ​នេះ​ មនុស្ស​ទាំង​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​។ ហើយ​​មុន​នេះ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​៤​នាក់​ ខណៈ​ការ​ប្រកួត​កំពុង​​ប្រព្រឹត្ត​ទៅ​ស្រាប់តែ​ឮ​ស្នូរ​កាំភ្លើង​។

​ការ​ប្រកួត​ធ្វើ​ក្នុង​បារ​មួយ​នៃ​តំបន់​ក្រុង​ JACKSONVILLE​ ដែល​សម្បូរ​ដោយ​ភោជនីយ​ដ្ឋាន​ ព្រមទាំង​កន្លែង​កម្សាន្ត​ឯទៀត​ៗ​នៅ​ជាប់មាត់​ស្ទឹង ST JOHNS​ បណ្ដា​ក្រុម​លេង​ល្បែង​​វី​ដេ​អូ​វិ​ជ្ជា​ជីវៈ​ចូលរួម​ការ​ប្រកួត​នោះ​ក្នុង​ដំណាក់កាល​ជម្រុះ ដែល​តាមដាន​មើល​ដោយ​ផ្ទាល់​តាម​អ៊ីន​ធើ​រ​ណេ​ត​។

អ្នកចូលរួម​ការ​ប្រកួត​ម្នាក់​លោក​ STEVEN JAVARUSKI ​ដែល​កាសែត ​LOS ANGELES TIMES ​សាកសួរ​និយាយ​ថា បុរស​ខ្មាន់កាំភ្លើង​ជា​អ្នកចូលរួម​ប្រកួត​ម្នាក់​ដែល​ត្រូវ​ចាញ់​គេ​។ ​ជន​នោះ​មាន​ដើម​កំណើត​នៅ​បាល់​ទី​ម័​រ ​រដ្ឋ​ម៉ា​រី​ឡែ​ន​ឈ្មោះ​ DAVID KATZG ​អាយុ​២៤​ឆ្នាំ​។​ គេ​យល់​ថា ​ដោយសារ​គេ​ចាញ់​ការ​ប្រកួត ​ទើប​ខឹង​ហើយ​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​​បែប​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ