ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​​ប្រកាស​លក់​ព្រហ្មចារី តែ​​ចាប់អារម្មណ៍​តែ​២​នាក់

5 ឆ្នាំ មុន

​បើ​តាម​សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ដា​នី​ញេ​ល ប្រ៊ី​នី​(Danielle Breene) អាយុ​២២​ឆ្នាំ ​ជនជាតិ​ប្រេ​ស៊ីល​ បាន​ប្រកាស​លក់​ព្រហ្មចារី​របស់​ខ្លួន ដោយ​​​កំណត់​តម្លៃ​១​លាន​ដុល្លារ​ ដើម្បី​យក​ប្រាក់​ទៅ​សងបំណុល ក្រោយ​ពី​ខ្ចីប្រាក់​មក​រៀន…

​បើ​តាម​សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ដា​នី​ញេ​ល ប្រ៊ី​នី​(Danielle Breene) អាយុ​២២​ឆ្នាំ ​ជនជាតិ​ប្រេ​ស៊ីល​ បាន​ប្រកាស​លក់​ព្រហ្មចារី​របស់​ខ្លួន ដោយ​​​កំណត់​តម្លៃ​១​លាន​ដុល្លារ​ ដើម្បី​យក​ប្រាក់​ទៅ​សងបំណុល ក្រោយ​ពី​ខ្ចីប្រាក់​មក​រៀន និង​ទិញ​ផ្ទះ​ជូន​ម្ដាយ រួម​ទាំង​ប្អូនស្រី ។

ដា​នី​ញេ​ល ប្រ៊ី​នី បង្ហើប​ឲ្យ​ដឹង​ថា ​ក្នុង​ពេល​កន្លង​មក​នាង​មិន​ធ្លាប់​បាន​ឆ្លងកាត់​បុរស​ណា​ម្នាក់ឡើយ និង​ក៏​មិន​ធ្លាប់​ដើរ​កម្សាន្ត​ជាមួយ​បុរស​ណា​ដែរ ​ព្រោះ​ជា​មនុស្ស​ពូកែ​ខ្មាស​អៀន ។ នាង​សង្ឃឹមថា​ អ្នក​ដែល​ឈ្នះ​លើ​ការ​ដេញថ្លៃ​នេះ​ជា​មនុស្ស​ល្អ និង​ជា​សុភាព​បុរស ។

និស្សិត​ស្រី​រូប​នេះ​បញ្ជាក់​បន្ត​ទៀត​ថា ក្រៅពី​រៀនសូត្រ បច្ចុប្បន្ន​បម្រើ​ការងារ​ក្រៅ​ម៉ោង ប៉ុន្តែ​ប្រាក់​ដែល​ទទួល​បាន​មិន​គ្រប់គ្រាន់​លើ​ការ​ចាយវាយ និង​ថ្លៃ​ចំណាយ​នៅ​ប្រេ​ស៊ី​ល​ឡើង​ខ្ពស់ ហើយ​បំណុល​ក៏​កើន​ខ្ពស់​ជា​បន្តបន្ទាប់ ។

បើ​សតាម​របាយការណ៍​បញ្ជាក់​ថា​ ចាប់តាំងពី​ប្រកាស​លក់​ព្រហ្មចារី​នៅ​ក្នុង​វេ​ប​សាយ កាលពី​ខែមិថុនា​កន្លង​មក មាន​អ្នក​ចាប់អារម្មណ៍​តែ​២​នាក់ និង​មាន​តម្លៃ​ខ្ពស់​ប្រហែល​២៨០.០០០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ