ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​ជាង​១០០​ក្បាល​នាំ​ចូល​ពី​ថៃ​ត្រូវ​បាន​បង្ក្រាប

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បង្ក្រាប​ឈ្មួញ​នាំ​ចូល​សត្វ​អណ្តើក​១៣០​ក្បាល​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​នាំ​យក​សត្វ​អណ្តើក​ទាំងនោះ​មក​លែង​នៅ​តំបន់​អភិរក្ស​អូរ​រន្ទះបាញ់​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨​ នៅ​ស្រុក​ព្រះនេត្រព្រះ ។ ​លោក ជា…

ខេត្តបន្ទាយមានជ័យ ៖ បង្ក្រាប​ឈ្មួញ​នាំ​ចូល​សត្វ​អណ្តើក​១៣០​ក្បាល​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​នាំ​យក​សត្វ​អណ្តើក​ទាំងនោះ​មក​លែង​នៅ​តំបន់​អភិរក្ស​អូរ​រន្ទះបាញ់​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨​ នៅ​ស្រុក​ព្រះនេត្រព្រះ ។

​លោក ជា ផ​ល្លី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា សត្វ​អណ្តើក​ចំនួន​១៣០​ក្បាល​ដែល​ត្រូវ​បាន​នាំ​យក​មក​លែង​នៅ​តំបន់​អភិរក្ស​អូរ​រន្ទះបាញ់​ក្នុងស្រុក​ព្រះនេត្រព្រះ ហើយ​សត្វ​អណ្តើក​នេះ​ក្នុង​ចំណោម​សត្វព្រៃ​ចំនួន​១៧០​ក្បាល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មាន​ជ័យ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ស្រុក​ព្រះនេត្រព្រះ​។

​លោក​បាន​បញ្ជាក់​ថា សត្វ​អណ្តើក​ដែល​ត្រូវ​បាន​លែង​​ចំនួន​១៣០​ក្បាល​គឺជា​សត្វ​អណ្តើក​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ហើយ​នាំ​ទៅ​ខេត្តសៀមរាប និង​ភ្នំពេញ ដែល​កន្លង​មក​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​កងកម្លាំង​បង្ក្រាប​សត្វព្រៃ​បាន​៥​ករណី ក្នុង​១​ករណី​មិន​តិច​ជាង​១០០​ទៅ​៥០០​ក្បាល​ដែល​សហការ​ជាមួយ​កម្លាំង​វ៉ៃ​អ៊ែ​ក​។

​លោក ឃូរ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​មន្ត្រី​មេព្រៃ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចាប់​បាន​សត្វ​អណ្តើក​ពី​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​មន្ត្រី​ជំនាញ​រួម​ជាមួយ​កងកម្លាំង​នាំ​យកសត្វអណ្តើកទាំង​នោះ​មក​លែង​ក្នុង​​តំបន់​អភិរក្ស​អូរ​រន្ទះបាញ់ ស្ថិត​ស្រុក​ព្រះនេត្រព្រះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ