ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង Rap ត្រូវ​កូនស្រី​៤​ឆ្នាំ​យក​ទូរស័ព្ទ​បោះ​ចូល​សមុទ្រ​(មាន​វីដេអូ)

5 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារាចម្រៀង Rap ជនជាតិ​រុ​ស្ស៊ី Timati អាយុ​៣៤​ឆ្នាំ…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារាចម្រៀង Rap ជនជាតិ​រុ​ស្ស៊ី Timati អាយុ​៣៤​ឆ្នាំ ត្រូវ​បានកូន​ស្រី​អាយុ​៤​ឆ្នាំ​ឈ្មោះ Alisa យក​ទូរស័ព្ទ​ទៅ​បោះចោល​ក្នុង​ទឹកសមុទ្រ ខណៈ​ដែល​ខ្លួន​កំពុងនិយាយ​ទូរស័ព្ទ​។

សកម្មភាព​ទាំង​អស់នេះ ត្រូវ​បាន​ថត​ជាប់​ជា​វី​ដេ​អូ ហើយ​បង្ហោះ​ចូល​បណ្តាញ​សង្គម ដោយ​ឪពុក​របស់​ក្មេង​ស្រី​។ ពេល​តារា Rap ជា​ឪពុក​កំពុង​តែ​និយាយ​ទូរស័ព្ទ នាង​ជា​កូនស្រី​បាន​យក​ទូរស័ព្ទ​ទៅ​បោះ​ចូល​ក្នុង​ទឹកសមុទ្រ​។

មនុស្ស​មួយ​ចំនួន​ចាត់​ទុក Alisa ជា​ក្មេង​មិនល្អ និង​គ្មាន​នរណា​ប្រដៅ​។ រីឯ​មនុស្ស​មួយ​ចំនួន​ទៀត​ថា នេះ​មក​ពី​កំហុស​ឪពុក​មិន​ចេះ​ប្រដៅ​កូន​។ មួយ​ភាគ​ទៀត​ថា នេះ​មក​ពី​ឪពុក​ប្រើ​ទូរស័ព្ទ មិន​គិត​ពី​ការ​ចង់បាន​ចំណាប់អារម្មណ៍​របស់​កូន​។ មួយ​ភាគ​ធំ​ថា មិន​មែន​កូន​ជា​អ្នក​ចង់បាន​ចំណាប់អារម្មណ៍​ពី​ឪពុក​ទេ គឺ​ឪពុក​ផ្ទាល់​ដែល​ចង់បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​។ គេ​ចាត់​ទុក​វី​ដេ​អូ​នេះ គឺជា​ការ​សម្តែង​ព្រាង​ទុកជា​មុន​។

តើ​អ្នក​យល់​យ៉ាងណា​ដែរ? តើ​វា​ជា​ការ​សម្តែង ឬ​ក៏​ការ​ពិត? បើ​ទោះបីជា​ការ​សម្តែង ក៏​យើង​គ្រប់​គ្នា​មិន​គួរ​ញៀន​នឹង​ការ​ប្រើ​ទូរស័ព្ទ ហើយ​មិន​គិត​ពី​កូន និង​គ្រួសារ​ដែរ​។ យើង​គួរតែ​ចែកពេល​វេលា​ខ្លះ​សម្រាប់​ពួក​គេ​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Headline News

https://www.youtube.com/watch?v=ZcZl8pKCJRo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ