តាមពិត ឃាតករថៃនេះកំពុងសំងំនៅព្រៃវែងសោះ…
- ព្រៃវែង
ខេត្តព្រៃវែង ៖ តាមព័ត៌មានបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី១៥ សីហា កម្លាំងនគរបាលស្រុកកញ្ជ្រៀច សហការជាមួយនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានឃាត់ខ្លួនជនម្នាក់ឈ្មោះ ប៉ាន់ យ៉ា ហៅ អួន ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិថៃ មានទីលំនៅក្នុងភូមិបាតងយុំបាងលា ស្រុកបាតង ខេត្តភូកេត ប្រទេសថៃ ។
ប្រភពឱ្យដឹងថា ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅភូមិឆ្អឹងជំនីរ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះ២នាក់ ដោយកាំភ្លើងខ្លីម៉ាកកា៥៩ បណ្តាលឲ្យស្លាប់នៅនឹង កន្លែង នៅលើភ្នំខោជីចាន់ ខេត្តឈុនបុរី ។
តាមប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ម្នាក់ឈ្មោះ ហ្គ្រុន ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ សាប់ប៉ាយ ភេទស្រី អាយុ២០ឆ្នាំ រស់នៅខេត្តកាឡាស៊ីន ប្រទេសថៃ ។ ក្រោយពីឃាត់ខ្លួន នគរបាលស្រុកកញ្ជ្រៀច ក៏បានប្រគល់ជនសង្ស័យឱ្យទៅនាយកដ្នានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ