ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ជ្រូក​លាយ​លំ​សារធាតុ​គីមី​ត្រូវ​បាន​ដុត​កម្ទេច​ចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈាម​ជ្រូក​ចំនួន​៤៣,៥​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​មន្ត្រី​កាំកុងត្រូល​កំពង់​ផែរ​អន្តរជាតិ​ភ្នំពេញ​សហការ​ជាមួយ​គណៈ​ក​ម្មា​ការ​ផ្សារ​ច្បារ​អំពៅ​ធ្វើការ​ដកហូត​ពី​អាជីវករ​លក់ដូរ​២​នាក់ រួច​យក​ទៅ​ដុត​កម្ទេច​ចោល​ភ្លាម​ៗ ក្រោយ​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ថា ឈាម​ជ្រូក​ទាំងនោះ​មាន​លាយ​លំ​ជាមួយ​សារធាតុ​គីមី​ហាមឃាត់ ។ ការ​ចុះ​ពិនិត្យ​ខាងលើ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ឈាម​ជ្រូក​ចំនួន​៤៣,៥​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​មន្ត្រី​កាំកុងត្រូល​កំពង់​ផែរ​អន្តរជាតិ​ភ្នំពេញ​សហការ​ជាមួយ​គណៈ​ក​ម្មា​ការ​ផ្សារ​ច្បារ​អំពៅ​ធ្វើការ​ដកហូត​ពី​អាជីវករ​លក់ដូរ​២​នាក់ រួច​យក​ទៅ​ដុត​កម្ទេច​ចោល​ភ្លាម​ៗ ក្រោយ​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ថា ឈាម​ជ្រូក​ទាំងនោះ​មាន​លាយ​លំ​ជាមួយ​សារធាតុ​គីមី​ហាមឃាត់ ។

ការ​ចុះ​ពិនិត្យ​ខាងលើ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​ផ្សារ​ច្បារ​អំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ មន្ត្រី​កាំកុងត្រូល​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​មក​ពិនិត្យ​មើល​នៅ​ពេល​នេះ គឺ​ពិនិត្យ​មើលទៅ​លើ​ទំនិញ ឬ​ម្ហូបអាហារ​ណា​ដែល​អាច​ពិនិត្យ​រក​ឃើញ​មាន​សារធាតុ​គីមី​នៅ​ហ្នឹង​កន្លែង​ប៉ុណ្ណោះ ដោយឡែក​រាល់​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​មិន​អាច​ពិនិត្យ​ឃើញ​លទ្ធផល​ភ្លាម​ៗ​នោះ គឺ​ក្រុម​មន្ត្រី​ជំនាញ​មិន​ធ្វើការ​ពិនិត្យ​ឡើយ ព្រោះ​ទំនិញ​ទាំងនោះ​ត្រូវការ​ឆ្លងកាត់​មន្ទីរពិសោធន៍ ឬ​ហៅ​ថា ឡា​ប៉ូ​ទើប​អាច​ដឹង​ច្បាស់​ពី​លទ្ធផល​ពិត​នៃ​ទំនិញ ។

ក្រោយ​ការ​ដើរ​ពិនិត្យ​មួយ​ប្រាវ​ធំ​រួច​មក​មន្ត្រី​ជំនាញ​បាន​សង្កេត​ឃើញ​ទីតាំង​លក់​ឈាម​ជ្រូក​២​កន្លែង ដោយ​សង្ស័យ​លើ​ឈាម​ជ្រូក​ទាំង​២​ទីតាំង​ដែល​មើលទៅ​សង្ស័យ​មាន​សារធាតុ​គីមី ទើប​មន្ត្រី​ជំនាញ​សម្រេច​ពិនិត្យ​មើល​ដោយ​ប្រើប្រាស់​ទឹក​អ​ន្សា​ពិនិត្យ​មើល ហើយ​ជា​លទ្ធផល​ឃើញ​ថា ឈាម​ជ្រូក​៤៣,៥​គីឡូក្រាម​នៃ​ទីតាំង​ទាំង​២ ពិតជា​មាន​លាយ​លំ​ជាមួយ​សារធាតុ​គីមី​ខុសច្បាប់​ប្រាកដ​មែន ដូច្នេះ​ហើយ​មន្ត្រី​ជំនាញ​សម្រេច​ធ្វើការ​ដកហូត​ឈាម​ជ្រូក​ទាំងអស់​ធ្វើការ​ដុត​ចោល​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗ​និង​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​អាជីវកម្ម​បញ្ឈប់​ការ​លក់ដូរ​ឈាម​ជ្រូក​ដែល​មាន​លាយ​លំ​សារធាតុ​គីមី​ខាងលើ​នេះ​បន្ត​ទៀត បើ​ពុំ​ដូច្នោះ​នឹង​ត្រូវ​បន្ត​វិធានការ​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទំនិញ និង​ម្ហូបអាហារ​ខាងលើ​នេះ​មន្ត្រី​កាំកុងត្រូល​ក៏​បាន​ពិនិត្យ​មើលទៅ​ម្ហូបអាហារ និង​បន្លែ​ណែ​ណុ​ក​ផ្សេង​ៗ​ទៀត​ផង​ដែរ ប៉ុន្តែ​ទំនិញ​ទាំងនោះ គឺ​ពុំ​មាន​លាយ​លំ​ជាមួយ​សារធាតុ​គីមី​ហាមឃាត់​ដូច​ទៅ​នឹង​ឈាម​ជ្រូក​ដែល​បាន​ដកហូត​រួច​ដុត​បំផ្លាញ​ចោល​ដែរ ។

មន្ត្រី​ជំនាញ​កាំកុងត្រូល​អំពាវនាវ​ដល់​ក្រុម​អាជីវករ​លក់ដូរ​ទាំងអស់ សូម​បងប្អូន​លក់ដូរ​តែ​ទំនិញ​ណា​ដែល​មានគុណ​ភាពល្អ​សម្រាប់​បងប្អូន​ពលរដ្ឋ​ទិញ​យក​ទៅ​បរិភោគ ជៀសវៀង​ការ​លក់ដូរ​ទំនិញ​ដែល​មាន​លាយ​លំ​សារធាតុ​ហាមឃាត់ ខុស​ផ្ទុយ​នឹង​ច្បាប់ ព្រោះ​ដើម្បី​បំពេញ​ផល​ចំណេញ​ផ្ទាល់ខ្លួន​របស់​បងប្អូន ហើយ​មិន​បាន​គិត​ពី​ផល​អាក្រក់​ដែល​បាន​បំផ្លាញ​សុខភាព​របស់​ពលរដ្ឋ​ក្នុង​សង្គម​ទូទៅ​របស់​យើង​ទាំងអស់​គ្នា​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ