ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​បន្ថែម​ដើម្បី​ខ្លួនឯង សង្គម​ជាតិ ប្រជាជន និង​វិស័យ​ព័ត៌មាន​សង្គមវិទ្យា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​បូក​សរុប​លទ្ធផល​ការងារ​យោធា​ការងារ​សន្តិសុខ ខែកក្កដា និង​ផ្សព្វផ្សាយ​ផែនការ​ក្នុង​ខែសីហា ឆ្នាំ​២០១៨ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​នេះ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក…

ខេត្តបាត់ដំបង ៖ ពិធី​បូក​សរុប​លទ្ធផល​ការងារ​យោធា​ការងារ​សន្តិសុខ ខែកក្កដា និង​ផ្សព្វផ្សាយ​ផែនការ​ក្នុង​ខែសីហា ឆ្នាំ​២០១៨ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​នេះ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ឯក ផា​ន់ សាម​ន្ថា នាយ​រង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការ កង​យោធពលខេមរភូមិន្ទ ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ​រង នាយសេនាធិការរង នាយការិយាល័យ​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ចំនួន​៨៥​នាក់​បាន​ចូលរួម ។

លោក​ឧត្តមសេនីយ៍ត្រី មូល សុ​ភី ទទួល​បន្ទុក​ការិយាល័យ​ទី​៣ និង​អន្តរាគមន៍​បាន​អាន​របាយការណ៍​ប្រចាំខែ​កក្កដា ដែល​មាន​សកម្មភាព និង​ស្ថាន​ការ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ ឲ្យ​អង្គប្រជុំ​បាន​វាយតម្លៃ រក​ចំណុចខ្លាំង​- ខ្សោយ ដើម្បី​បន្ត​អនុវត្តន៍​ទៅ​រក​ការ​រីក​ចម្រើន​នៅ​ខែ​បន្ទាប់​ទៅ​មុខ​ទៀត ។ បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ត្រី ប៊ិ​ន សា​រ៉​ន នាយការិយាល័យ​ទី​១ បាន​អាន​សេចក្តីសម្រេច​ស្តី​ពី​ការ​បែងចែក​ភារកិច្ច ទទួលខុសត្រូវ របស់​មេបញ្ជាការ​ង នាយសេនាធិការរង​ទៅ​តាម​គោលដៅ របស់​អង្គភាព ដើម្បី​អនុវត្តន៍​ការងា​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត រួច​ហើយ​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង​យោធភូមិ​ភាគ មេបញ្ជាការ​កងពល​ថ្មើរជើង​លេខ​៥១ បាន​បញ្ជាក់​ពី​ការងារ​របស់​កងកម្លាំង​បាន​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក និង​ហ្វឹកហ្វឺន​បន្ថែម​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​កងពល​ដែល​ទទួលខុសត្រូវ​ក្នុង​ខេត្តបន្ទាយមានជ័យ​កន្លង​មក ។

លោក​ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការ​រង​យោធភូមិ​ភាគ​ប្រធាន​តំបន់​៤ ប្រចាំ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​បាន​រាយការណ៍ និង​ចុះ​ជួយ​ប្រជាជន​កំពុង​ជួប​ស្ថានភាព​ទឹកជំនន់ ជួប​ការ​លំបាក​កាត់​ផ្តាច់​ផ្លូវ​មួយ​ចំនួន​តាម​លក្ខខណ្ឌ​ភូមិសាស្ត្រ​ដែល​ជា​តំបន់​ព្រៃ​ភ្នំ​ពី​ពេល​ថ្មី​ៗ​នេះ ។

លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​ថ្លែង​ថា សូម​ក្តាប់​ឲ្យ​បាន​បញ្ហា​អាកាសធាតុ​តាម​គោលដៅ​រៀង​ៗ​ខ្លួន ដើម្បី​មាន​ភាព​ងាយស្រួល​ចាត់​កម្លាំង​បន្ថែម​ចុះ​ជួយ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជួប​ការ​លំបាក ព្រោះ​កន្លង​មក ភូមិសាស្ត្រ​ខ្លះ​ត្រូវ​ទឹកជំនន់​លិច តែ​មាន​កន្លែង​ខ្លះ​មានទឹក​មិន​គ្រប់គ្រាន់​ក្នុង​ការ​ដាំ​ដុះ​របស់​ប្រជា​កសិករ​ទៅ​វិញ ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ថ្លែង​ថា គុណភាព​កងទ័ព​យើង​កន្លង​មក គឺ​អនុវត្តន៍​តាម​ការ​ពង្រឹង​ចលនា​ប្រឡងប្រណាំង និង​ទស្សនកិច្ច​សិក្សា ជំរុញ​ការ​កសាង​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក គ្រប់​តាម​បណ្តា​អង្គភាព ទើប​យើង​កាន់តែ​មានគុណ​ភាព​បន្ថែម​ទៀត តែ​យើង​ត្រូវ​ពង្រឹង​បន្ថែម​នូវ​វិស័យ​ព័ត៌មាន​សង្គមវិទ្យា (​ហ្វេ​ស​ប៊ុ​ក​) ដែល​មាននៅ​ក្នុង​ដៃ​គ្រប់​គ្នា​ឲ្យ​បាន​ច្បាស់ ព្រោះ​ជួនកាល​វា​ជា​ព័ត៌មាន​បំពុលសង្គម​ឲ្យ​ជួប​ភាព​វឹកវរ​ជ្រួលច្របល់ តែបើ​យើង​ក្តាប់​បាន​វា​ជា​ផលប្រយោជន៍​ល្អ​សម្រាប់​ខ្លួន​យើង និង​ស្នាដៃ​របស់​គ្រប់​អង្គភាព​ដែល​បាន​ធ្វើ​កន្លង​មក ។

ដូច្នោះ​សូម​នាំ​គ្នា​ពង្រឹង​បន្ថែម​ទៀត​ដែល​ទទួលផល​ប្រយោជន៍​មក​ដល់​ខ្លួន​យើង ដល់​សង្គម​ជាតិ ដល់​ប្រជាជន ដែល​កំពុង​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ កំពុង​មាន​រហូត​មក​កុំ​ឲ្យ​បាត់បង់​ទៅ​វិញ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ