ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំនួរ​ដែល​អ្នកជំងឺ​មហារីក​ថ្លើម​ត្រូវ​សួរ​គ្រូពេទ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក​-​ភ្នំពេញ ៖ នៅ​ពេល​ដែល​លោក​អ្នក​ត្រូវ​បាន​រក​ឃើញ​ថា កើត​មាន​ជំងឺមហារីក​ថ្លើម​​ជា​ទូទៅ គឺ​អ្នកជំងឺ​ត្រូវ​ចេះ​សហការ​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​សាកសួរ​នូវ​សំ​នូ​រ​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ ក៏​ដូច​ជា​វិធីសាស្ត្រ​អ្វី​ដែល​ល្អ​សម្រាប់ អ្នក​ជំងឺ​​សម្រាប់​ការ​ព្យាបាល​ដ៏​សាក​សម​មួយ ។ លោក​វេជ្ជបណ្ឌិត…

បាងកក​-​ភ្នំពេញ ៖ នៅ​ពេល​ដែល​លោក​អ្នក​ត្រូវ​បាន​រក​ឃើញ​ថា កើត​មាន​ជំងឺមហារីក​ថ្លើម​​ជា​ទូទៅ គឺ​អ្នកជំងឺ​ត្រូវ​ចេះ​សហការ​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​សាកសួរ​នូវ​សំ​នូ​រ​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ ក៏​ដូច​ជា​វិធីសាស្ត្រ​អ្វី​ដែល​ល្អ​សម្រាប់ អ្នក​ជំងឺ​​សម្រាប់​ការ​ព្យាបាល​ដ៏​សាក​សម​មួយ ។

លោក​វេជ្ជបណ្ឌិត សុក​ឆៃ សាន​ផា​វ៉ា​ត (Sokchai Sanpavat) ប្រធាន​មន្ទីរពេទ្យ Central General Hospital (CGH) នៅ​បាងកក ប្រទេស​ថៃ និង​គ្រូពេទ្យ​ជំនាញ​ដទៃ​ទៀត មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​ប្រាប់​ថា អ្នក​កើត​ជំងឺមហារីក​ថ្លើម សំនួរ​សំខាន់ៗ​​ទាំងនេះ​អ្នក​ដាច់ខាត​ត្រូវ​សាកសួរ​គ្រូពេទ្យ​ជំនាញ​ខាង​មហារីក​ថ្លើម ៖

​១- តើ​ខ្ញុំ​មាន​មហារីក​ថ្លើម​ប្រភេទ​ណា និង​កម្រិត​ណា?

​២- តើ​ជំ​អឺ​មហារីក​កើត​នៅឯណា?

​៣- តើ​វា​រីក​រាលដាល​លើស​ពី​ថ្លើម​របស់ខ្ញុំ​ទេ?

​៤- ដំណាក់កាល​នៃ​ជំងឺមហារីក​របស់ខ្ញុំ​គឺជា​អ្វី ហើយ​តើ​វា​មាន​ន័យ​អ្វី?

​៥ – តើ​ថ្លើម​របស់ខ្ញុំ​ដំណើរការ​ល្អ​ប៉ុនណា?

​៦ – តើ​ខ្ញុំ​នឹង​ត្រូវការ​ការ​ធ្វើតេស្ត​ផ្សេង​ទៀត​មុន​ពេល​ដែល យើង​អាច​សំរេច ចិត្ត​លើ​ការ​ព្យាបាល​បាន​ទេ?

​៧ – តើ​ខ្ញុំ​ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន​សម្រាប់​ការ​ព្យាបាល?

​៨ – តើ​ជំងឺមហារីក​ថ្លើម​របស់ខ្ញុំ​អាច​ព្យាបាល​ជា​សះស្បើយ​ដែរ​ឬទេ?

​នៅ​ពេល​លោក​អ្នក​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ចំណុច​ខាងលើ ឬ​អាច​ថា អ្នក​ស​ម្រេ​ចិត្ត ទទួល​​ការ​ព្យាបាល ដូច្នេះ​សំនួរ​ទាំងនេះ​ក៏​មាន​សារសំខាន់​ផង​ដែរ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជំនាញ​​បកស្រាយ​ជូន​អ្នក​ ៖

​១- តើ​អ្នក​មានបទពិសោធន៍​អ្វីខ្លះ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​ប្រភេទ​នេះ?

​២- តើ​ជម្រើស​ព្យាបាល​របស់ខ្ញុំ​គឺជា​អ្វី?

​៣- តើ​មហារីក​អាច​ត្រូវ​បាន​យក​ចេញ​ដោយ​ការ​វះកាត់?

​៤- តើ​គោលដៅ​នៃ​ការ​ព្យាបាល​មាន​អ្វីខ្លះ?

​៥- តើ​មាន​ហានិភ័យ ឬ​ផលវិបាក​អ្វីខ្លះ​ចំពោះ​ការ​ព្យាបាល ដែល​លោកគ្រូ​ពេទ្យ​ណែនាំ?

​៦ – តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ត្រៀមលក្ខណៈ​ព្យាបាល?

​៧ – តើ​ការ​ព្យាបាល​នឹង​មាន​រយៈពេល​ប៉ុន្មាន?

​៨ – តើ​ការ​ព្យាបាល​នឹង​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​យ៉ាងដូចម្តេច?

​៩- តើ​ឱកាស​នៃ​ការ​កើត​ជំ​ងឹ​មហារីក​របស់ខ្ញុំ​នឹង​កើត​មាន​ម្តងទៀត ជាមួយនឹង​គំរោង​ព្យាបាល​ទាំងនេះ​ដែរ​ឬទេ?

​១០- តើ​ខ្ញុំ​ត្រូវ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​បែប​ណា? វា​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​ឬ​អត់?

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ