ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅវិញទៅ… ខណៈដឹងថា ពួកគេធ្វើការ​ឱ្យ​ឧកញ៉ា​ល្បីឈ្មោះ​និងដុះ​ស្លែ​ម្នាក់​ប្រចាំ​ស្រុក​ស្នួល

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​វៀតណាម៧​នាក់​ ដែល​លួច​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ខុសច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​បញ្ជូន​ទៅ​ប្រទេស​ខ្លួន​វិញ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ក្រោយ​ពី​ឃាត់ខ្លួន​អស់ រយៈពេល​២​ថ្ងៃ​ នៅ​ស្រុក​កោះ​ញែក…

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​វៀតណាម៧​នាក់​ ដែល​លួច​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ខុសច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​បញ្ជូន​ទៅ​ប្រទេស​ខ្លួន​វិញ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ក្រោយ​ពី​ឃាត់ខ្លួន​អស់ រយៈពេល​២​ថ្ងៃ​ នៅ​ស្រុក​កោះ​ញែក ។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ខេត្ត ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ចេញពីកម្ពុជា​វិញ តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូរ​រាំង បន្ទាប់​ពី​សុំ​យោបល់ ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ពិនិត្យ​ឃើញ​ថា ពួក​​គេ​មិន​ទាន់​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ណាមួយ​នៅ​ក្នុង​ទឹកដី​កម្ពុជា​នៅឡើយ ក្រៅពី​លួច​ឆ្លង​ដែន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​កម្ពុជា ។

ទោះជា​យ៉ាងណា ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវ​គេ​ដឹង​ថា លួច​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ តាម​ច្រករបៀង​ក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញពី​កម្ពុជា​ទៅ​វៀតណាមឱ្យ​ឧកញ៉ា​ល្បីឈ្មោះ​ដុះ​ស្លែ​ម្នាក់​ប្រចាំ​ស្រុក​ស្នួល ។ឧកញ៉ា​ម្នាក់​នេះ​មានមុខ​របរ​ឈ្មួញ​ឈើ​ដ៏​ធំ​នាំ​ឈើ​ចេញពី​ស្រុក​ស្នួល​ចូល​ទៅ​ស្រុក​យួន​រាប់​ឆ្នាំ​មក​ហើយ ។ កន្លង​មក​បុណ្យ​ក៏​គាត់​ធ្វើ ឈើ​ក៏​គាត់​កាប់ គ្រាន់តែ​ឈប់​សម្រាក​មួយ​ដង្ហើមចង្រិត​ក្នុង​រដូវ​បោះ​ឆ្នោត​ប៉ុណ្ណោះ ។ បោះ​ឆ្នោត​រួច​ហើយ ចាប់ផ្តើម​មុខរបរ​ឈើ​ទៀត​ហើយ ។ មិន​ជួល​ខ្មែរ​ទេ គឺ​ជួល​យួន​តែ​ម្តង ព្រោះ​យួន​ជា​ថៅកែ​ចាំ​ទទួល​ទិញ​ឱ្យ​អ្ហែង​មក​ដឹក មក​កាប់​យក​តែ​ម្តង គ្រាន់តែ​មិន​ទាន់​បាន​ដឹក​បាន​កាប់ ប្រៀប​ដូច​នាំ​ចោរ​មក​គាស់​ក្រោល គ្រាន់តែ​មិន​ទាន់​គាស់ ។

សូម​រំឭក​ថា នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិវៀតណាម​ចំនួន​៧​នាក់ ព្រមទាំង​រថយន្ត​ធុន​ធំ​ចំនួន៣​គ្រឿង នៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះញែក ចម្ងាយ​ពី​ច្រកចូល​ខ្លះ​ថា​ជិត​១០០​គីឡូម៉ែត្រ ។មូលហេតុ​នៃ​ការ​ឃាត់ខ្លួន​នោះ ដោយសារ​តែ​រថយន្ត​ជនជាតិ​វៀតណាម​ខាងលើ​ពេល​ចូល​មក​ដល់​ទឹកដី​កម្ពុជា បាន​បន្លំ​ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ ។ ប្រភព​បន្ត​ថា រថយន្ត​ទាំង​៣​គ្រឿង​នេះ ២​គ្រឿង​ជា​រថយន្ត​កូរ៉េ​សម្រាប់​ដឹកឈើ និង​១​គ្រឿង​ទៀត​ជា​រថយន្ត​សម្រាប់​ស្ទូច​ឈើ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា​ថា ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ស្រុក​កោះ​ញែក​កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែសីហា ។

ជុំវិញ​ករណី​នេះ មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់ ទាក់ទង​នឹង​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនោះ​ទេ ។មជ្ឈដ្ឋាន​នានា​ហាក់​មានការ​សង្ស័យ​ចំពោះ​ករណី​នេះ ដ្បិត​មានការ​បិទ​បាំង​ច្រើន ខណៈ​អ្នកកាសែត​ព្យាយាម​សាកសួរ តែ​សមត្ថកិច្ច​មិន​ចង់​បញ្ជាក់​លម្អិត​ព័ត៌មាន​ទាក់ទិន​នឹង​ករណី​នេះ​ឡើយ ដែល​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា អាច​មាន​ណេះ​ណុះ​ធំដុំ​ហើយ​មើលទៅ ទើប​លែង​ទៅ​វិញ​ស្រួល​ម្លឹ​ង​ៗ ។

ទោះជា​យ៉ាងណា ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ថា ករណី​នេះ​កំពុង​ស្រាវជ្រាវ​បន្ត ហើយ​ចំពោះ​ជនជាតិ​វៀតណាម​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ តាម​ច្រក​ដែល​ពួក​គេ​ចូល​មក ព្រោះ​គ្រាន់តែ​ជា​ការ​ឆ្លង​ដែន​ខុសច្បាប់​ប៉ុណ្ណោះ ។គួរ​កត់​សម្គាល់ថា យួន​ទាំង​៧​នាក់​និង​រថយន្ត​៣​គ្រឿង​បាន​ចូល​តាម​ច្រក របៀង​ស្រុក​ស្នួល ក្នុង​បំណង​ទៅ​ប្រមូល​ដឹកឈើ​ដល់​ស្រុក​កោះ​ញែក​មាន​ចម្ងាយ​ផ្លូវ​ខ្លះ​ថា​ជាង​មួយ​រយ​គីឡូ ម៉ែត្រ​ឯណោះ មិនធម្មតា​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ