រាជធានីភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតស្នើឲ្យអាជ្ញាធរដែនដី សហការសម្រួលផ្តល់ភាពងាយស្រួលជាមួយនឹងការផ្តល់ទីតាំងថតណាមួយសម្រាប់ផលិតករនានា ក្នុងការថតខ្សែភាពយន្ត បន្ទាប់ពីបញ្ហានេះត្រូវផលិតករក្នុងស្រុកនានាត្អូញត្អែរនាពេលកន្លងមក ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រួលការផលិតស្នាដៃភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំ និងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនឹងវិស័យភាពយន្ត និងអភិបាលរាជធានីខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ផលិតករភាពយន្តជាតិ និងអន្តរជាតិសម្តៅជំរុញកម្ពុជាឲ្យក្លាយជាដែនដីនៃការថតភាពយន្ត។
ប្រធានស្តីទីនៃនាយកដ្ឋានភាពយន្តលោក ប៉ុក បូរក្ស បានអះអាងប្រាប់កោះសន្តិភាពថា «កន្លងមកយើងបានផ្តល់ជាលិខិតមួយទៅកាន់ផលិតករ ប៉ុន្តែបញ្ហានេះគឺនៅមានការលំបាកសម្រាប់ផលិតករ ដើម្បីស្នើសុំបន្តទៅតាមអាជ្ញាធររាជធានី ខេត្ត ដើម្បីស្នើសុំផ្តល់ទីតាំងថត ។ដោយឈរលើបញ្ហាទាំងនេះក្រសួងបានសម្រេចចេញជាលិខិតនេះឡើង ដោយសារយើងបានដឹងពីខ្លឹមសារ និងរូបភាពនៃការថត ហេតុនេះអាជ្ញាធរត្រូវមានការសហការ និងសម្របសម្រួលផ្តល់ឲ្យផលិតករ ហើយផលិតករខ្លួនឯងក៏ត្រូវផ្តល់ព័ត៌មានជាមុនដល់អាជ្ញាធរដែនដីផងដែរមុនចាប់ផ្តើមថត »។
បើតាមលោកប៉ុក បូរក្ស កិច្ចប្រជុំនោះក៏បានពិភាក្សាផងដែរ ក្នុងការស្វែងរកវិធីសាស្ត្រនានាសម្រាប់លើកទឹកចិត្តដល់ផលិតករភាពយន្តទាំងក្នុងស្រុក និងក្រៅស្រុក ។ បញ្ហានេះក្រសួងបានធ្វើរួចហើយ ដោយបានស្នើដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យមានការលើកលែង ឬព្យួរទុកនូវពន្ធសម្រាប់ការផលិតភាពយន្តនៅក្នុងស្រុកខ្មែរទាំងអស់ ។
ដោយឡែកសម្រាប់ផលិតករបរទេសក៏កំពុងតែពិភាក្សាជាមួយគណៈកម្មការនោះ ស្វែងរកចំណុចណាដែលអាចជួយសម្រួលនិងលើកលែង ដើម្បីជាការទាក់ទាញផលិតករបរទេសឲ្យមកថតកុននៅក្នុងស្រុកខ្មែរបានច្រើន។
ជាមួយគុណតម្លៃនៃលិខិតអនុញ្ញាតដែលចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលនេះត្រូវបានលោក ប៉ុក បូរក្ស អះអាងថា វាជាប្រយោជន៍មួយសម្រាប់ចំណេញពេលវេលាដល់ផលិតករក្នុងស្រុក និងផ្តល់ភាពងាយស្រួលដល់ផលិតករក្នុងស្រុក បន្ទាប់ពីពួកគាត់បានត្អូញត្អែរទៅលើបញ្ហាខាងលើនេះ។ ជាឧទាហរណ៍មានផលិតករខ្លះមានបំណងចង់ថតនៅតំបន់ប្រាសាទអង្គរវត្ត ឬរមណីយដ្ឋាន និងផ្លូវសាធារណៈនានាគឺមានការលំបាក ប៉ុន្តែនៅពេលដែលលិខិតនេះចេញទៅគឺវានឹងផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់ ។
ជាការកត់សម្គាល់កាលពីពេលកន្លងមកភាគីពាក់ព័ន្ធនឹងវិស័យភាពយន្ត ដូចជាផលិតករ សិល្បករ តំណាងរោងភាពយន្ត និងអ្នកចែកចាយភាពយន្តខ្មែរ និងបរទេស បានជួបជុំគ្នាលើកពីកង្វល់ក្នុងវិស័យភាពយន្តដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដាក់ជូនរាជរដ្ឋាភិបាលដោះស្រាយ។ កង្វល់នោះរួមមានការធ្លាក់ចុះគុណភាពកុនខ្មែរ ការហូរចូលកុនបរទេស និងបញ្ហាទាក់ទងនឹងការសុំទីកន្លែងថតភាពយន្តជាដើម ។
លោកឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បញ្ជាក់ថា ចំណុចសំខាន់ទាំងនេះដើម្បីឲ្យភាគីពាក់ព័ន្ធដោះស្រាយ ជាជាងការតតាំងដាក់គ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។ លោក ឆាយ បូរ៉ា បញ្ជាក់ប្រាប់ពីគម្រោងក្នុងការបង្កើតគណៈកម្មការវាយតម្លៃភាពយន្តខ្មែរដើម្បីលើកស្ទួយគុណភាព សំណើទៅកាន់រដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធលើផលិតករភាពយន្ត និងការសើរើឡើងវិញចំពោះភាគលាភ និងតម្លាភាពក្នុងការអនុវត្តកិច្ចសន្យា ។ ទាក់ទងនឹងទីតាំងថត ផលិតករខ្មែរមួយចំនួនទៀតបានលើកឡើងពីបញ្ហាសុំទីតាំងថតនៅកន្លែងវប្បធម៌នានាដែលត្រូវការឲ្យផលិតករស្នើសុំលិខិតអនុញ្ញាតពីច្រើនស្ថាប័ន ហើយនៅតែគ្មានសិទ្ធិអនុញ្ញាតទៀត ។
លោកឆាយ បូរ៉ា បញ្ជាក់ថា«កង្វល់ទាំងឡាយរបស់វិស័យភាពយន្តត្រូវបានសមាគមភាពយន្តកម្ពុជាដាក់ជូនដល់ក្រសួងពាក់ព័ន្ធ ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ និងក្រសួងអបរំ យុវជន និងកីឡា ជាដើម ដើម្បីដោះ ស្រាយ»៕
រាជធានីភ្នំពញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូន...
ប្រទេសបង់ក្លាដែស ៖ ពួកអ្នកពន្លត់ភ្លើងរាយការណ៍កាលពីថ្ងៃទី២១កុម្ភៈថា មនុស្សយ៉ាងតិច៧០នាក់បានត្រូវស្លាប់ ក្នុងអគ្គិភ័យយ៉ាងធំមួយ ដែលឆេះបណ្ដាអគារស្នាក់នៅ...
ខេត្តក្រចេះ ៖ ទីតាំងរណ្តៅរ៉ែមាសជាច្រើនកន្លែង ដែលអាជ្ញាធរអះអាងថា ជាទីតាំងកែច្នៃរ៉ែមាសខុសច្បាប់នៅតំបន់ព្រៃរ៉ែ ជុំវិញភូមិសាស្ត្ររបស់ក្រុមហ៊ុនវិនិយោគរ៉ែ...
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មានពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញផ្នែកបច្ចេកទេសព័ត៌មានវិទ្យាថ្នាក់យោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋាន...
៥០ឆ្នាំមនុស្សមានប្រមាណត្រឹមតែ១យប់១ថ្ងៃនៃឋានទេវតាជាន់ចាតុម្ហារាជិកាប៉ុណ្ណោះ ដែលជាឋាននៅទាបជាងគេបំផុតក្នុងចំណោមឋានសួគ៌ទាំង៦ជាន់។ សេចក្តីនេះ...
មានស្ត្រីវ័យក្មេងជាច្រើនតែងយល់ថាខ្លួនឯងនៅក្មេង មានកម្លាំងមាំមួនក្នុងការទប់ទល់នឹងមេរោគដែលអាចធ្វើឲ្យកើតជំងឺ ផ្សេងៗ ។ ដូចនេះគេមិនសូវប្រុងប្រយ័ត្ន ឬ...
ខេត្តព្រៃវែង ៖ រឿងស្នេហាមួយនៅពេលដែលងប់ងុលខ្លាំងពេក មិនថាប្រុសឬស្រីទេ អាចបាត់បង់សតិ និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដោយមិនខ្វល់មិនខ្មាសអ្វីទាំងអស់ ទោះបីទង្វើ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រភពមួយចំនួនបានប្រាប់ដល់សារព័ត៌មាន Rueters កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្តើមព្រៀងការប្តេជ្ញាលើវិធាន...
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែគ្មានសេរីភាព ។ នេះបើតាមប្រកាសទទួលស្គាល់របស់...
រាជធានីភ្នំពេញ ៖ ពិធីដង្ហែអ្នកតាដែលជាប្រពៃណីរបស់បងប្អូនជនជាតិចិន ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចលើស្ពានអាកាសក្បាលថ្នល់ ទៅកាន់រង្វង់មូល...
ខេត្តសៀមរាប ៖ ឃាតករឈ្មោះ សាន ចិក ភេទប្រុស អាយុ៦៥ឆ្នាំ (ត្រូវជាកូនប្រសារជនរងគ្រោះ) ដែលសម្លាប់ឪពុកក្មេកឈ្មោះ ផន ប្រេម អាយុ៨៥ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុក...
ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះកម្ពុជា-ថៃ បានរួមគ្នាធ្វើអនាម័យបរិស្ថាននៅបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យអស់មន្ទិលសង្ស័យអំពីគម្រោងសាងសងអាកាសយានដ្ឋានថ្មី ដែលស្ថិតនៅក្រុងតាខ្មៅ និងជាប់ខេត្តតាកែវ ។...
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ត្រូវបានគេសង្ស័យថា បានធ្វើការវះកាត់កែសម្ផស្សដោយសារតែមានភាពខុសគ្នាខ្លាំងពេកពេលដែលចូលលេងដំបូង និង...
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបរម៉ូតូកង់បីឥណ្ឌា Pass App បានដឹកនាងក្រមុំម្នាក់ពេលយប់លុះពេលទៅដល់កន្លែងស្ងាត់ បុរសនោះបានឈប់នោម ហើយខណៈនោះចំណង់តណ្ហាបានពុះកញ្ជ្រោល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១២លើក...
ខេត្តកំពង់ធំ ៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូល បណ្តាលឱ្យស្លាប់ ខណៈកំពុងតែឡើងធ្វើដំបូលផ្ទះឲ្យភ្ញៀវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរ...
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសកាលពីថ្ងៃពុធ ពីស្មាតហ្វូនអាចបត់បែនបានតម្លៃជិត២ពាន់...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលស្ត្រីម្នាក់ឈ្មោះ សេង ស៊ាងអេង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានស្លាប់ដោយសារ...
ជើងលេខប្រាប់ថា ថ្ងៃសុក្រ ទី២២ ខែកុម្ភៈលេខហុងស៊ុយ cmt $7777 ជាថ្ងៃពិសេសអស្ចារ្យ ឡើងលាភ ឡើងយសខ្ពង់ខ្ពស់លើកជោគជតារាសីនៃឆ្នាំទាំង៦អង្គុយលើកំពូលភ្នំប្រាក់ បរិបូណ៌ដោយ...