ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជំងឺ​ធ្ងន់ធ្ងរ តែ​មាន​លុយ​តិច ៖ អ្នកជំនាញ​សេដ្ឋកិច្ច​ផ្តល់​យោបល់​ស្តី​ពី​ការ​ដោះ​ស្រាយ​​ហិរញ្ញវត្ថុ​លើ​បញ្ហា​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​សាកសួរ​ទៅ​អ្នកជំនាញ​សេដ្ឋកិច្ច​អំពី​ដំណោះស្រាយ​ហិរញ្ញ​វត្ថុ​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​ពី​ការ​បាត់បង់​នូវ​ផ្ទះ​សម្បែង ឬ​ដីធ្លី នៅ​ពេល​ពើបប្រទះ ឬ​ធ្លាក់​ខ្លូ​ន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ ដូច​ជា​ជំងឺ​មហា​រីក ដាច់​សរសៃឈាម​ខួរក្បាល…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​សាកសួរ​ទៅ​អ្នកជំនាញ​សេដ្ឋកិច្ច​អំពី​ដំណោះស្រាយ​ហិរញ្ញ​វត្ថុ​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​ពី​ការ​បាត់បង់​នូវ​ផ្ទះ​សម្បែង ឬ​ដីធ្លី នៅ​ពេល​ពើបប្រទះ ឬ​ធ្លាក់​ខ្លូ​ន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ ដូច​ជា​ជំងឺ​មហា​រីក ដាច់​សរសៃឈាម​ខួរក្បាល ថ្លើម បេះដូង និង​ជំងឺ​សួត​ជាដើម​។​

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ គឺ​មិន​បាន​រៀបចំ​ផែនការ​ហរិ​ញ្ញ​វត្ថុ​ឲ្យ​បាន​​ត្រឹមត្រូវ​សម្រាប់​ការពារ​ពេល​មាន​បញ្ហា​សុខភាព​នោះ​ទេ ហេតុ​ដូច្នេះ​ពួក​គាត់​មាន​ភាព​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ក៏​ធ្លាក់ខ្លួន​ក្រ​តែ​ម្តង​ពេល​​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​មាន​ថវិកា​ច្រើន​ដើម្បី​ព្យាបាល​។

លោក ង៉ែត ជូ មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​ដំណោះស្រាយ​ហរិ​ញ្ញ​វត្ថុ​ល្អ​សម្រាប់​ប្រជា​ពល​​រដ្ឋ​ខ្មែរ ដើម្បី​យក​មក​ប្រើប្រាស់​នៅ​ពេល​គាត់ ឬ​សមាជិកគ្រួសារ មនុស្ស​ជាទី​ស្រលាញ់ ឬ​អ្នក​មានគុណ​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ ចៀសវាង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ឬ​ក៏​ត្រូវ​លក់​ទ្រព្យសម្បត្តិ​ជាដើម​នោះ គឺ​ការ​ទទួលយក​សេវា​ធានា​រ៉ាប់រង​ជីវិត​សម្រាប់​ការ​ព្យា​បាល​​ជំងឺ​ធ្ងន់ធ្ងរ ដែល​ជា​ដំណោះស្រាយ​មាន​សុ​វត្តិភាព​បំផុត​។

លោក ង៉ែត ជូ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ « អ្វី​ដែល​ល្អ​បំផុត​គឺ​ប្រជាពលរដ្ឋ​គួរតែ​ទទួល​បាន​សេវា​ធានា​រ៉ាប់រង ដើម្បី​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​បែប​នោះ (សម្រាប់​​ជំងឺ​ធ្ងន់ធ្ងរ​) គឺ​ការ​ព្យាបាល​ដែល​មាន​តម្លៃ​ខ្ពស់ ។ ពីព្រោះ​ការ​លក់​ទ្រព្យសម្បត្តិ ដូច​ជា​ផ្ទះសម្បែង ឬ​ក៏​ការ​ខ្ចីបុល​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិនមែន​ជា​ដំណោះស្រាយ​មួយ​ដែល​ល្អ​នោះ​ទេ​»​។

លោក​បន្ត​ថា ៖ «​ពីព្រោះ​ការ​ខ្ចីបុល ឬ​ក៏​លក់​ទ្រព្យសម្បត្តិ​នេះ​គឺ​ធ្វើ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ជីវភាព​ជា​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើសិនណា​គាត់​ទទួល​បាន​សេវា​ធានា​រ៉ាប់រង​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ គឺថា ធ្វើ​ឲ្យ​គាត់​មាន​សុ​វត្តិភាព​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ក៏​ផ្តល់​នូវ​សន្តិសុខ ឬ​ហៅ​ថា សន្តិភាព​ផ្លូវចិត្ត សម្រាប់​គ្រួសារ​ទាំងមូល​ផង​ដែរ » ។

«​ជា​រួម​ទាក់ទង​ជាមួយនឹង​ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ខ្ពស់ ដែល​គេ​ហៅ​ថា បុព្វលាភ​ហ្នឹង គឺ​ខ្ញុំ​អាច​ប៉ាន់ស្មាន​មាន​ប្រជាពលរដ្ឋ​ច្រើន​គួរសម តែ​ភាគ​ច្រើន​ជា​អ្នក​នៅ​ទីប្រជុំជន​និង​ទីក្រុង និយាយ​រួម​គឺ​អ្នកមាន​ចំណូល​មធ្យម​ឡើង​»​។

លោក​​បាន​បន្ត​ថា​៖ «​ជា​ពិសេស​ខ្ញុំ​អាច​និយាយ​បាន​ថា គឺ​ភាគច្រើន​អ្នក​ដែល​មាន​លទ្ធ​ភាព​​ទិញ​ផ្ទះ​នៅ​បុរី​ឡើង​អ​ញ្ចឹ​ង ហើយ​ចំណូល​អាច​ថា ៧០០ ឬ ៨០០ ដុល្លារ​អា​មេ​រិ​ក គឺ​មាន​លទ្ធភាព​គួរ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​សុខភាព​»​។

លោក ជា សង្ហា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ​ទទួលស្គាល់​ថា​ធានា​រ៉ាប់រង​សុខភាព គឺជា​រឿង​សំខាន់​ដែល​អ្នកមាន​លទ្ធភាព​គូរ​តែ​មាន ព្រោះ​តម្លៃ​ធានា​រ៉ាប់រង​សុខ​ភាព ​គឺជា​ចំនួន​តិច​មែនទែន បើ​ប្រៀបធៀប​នឹង​ចំនួន​លុយ​ជាក់ស្តែង​ដែល​យើង​ត្រូវ​យក​ចេញពី​ហោប៉ៅ​ដើម្បី​បង់ថ្លៃ​សេវា​សុខភាព​ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះ ។ ជា​ញឹកញាប់​ណាស់ ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​លក់​នូវ​ទ្រព្យសម្បតិ្ត​របស់​ពួក​គេ​ដូច​ជា​ផ្ទះ ឬ​ទ្រព្យសម្បត្តិ​ផ្សេង​ដើម្បី​យក​ទៅ​ចំនាយ​ថ្លៃ​ពេទ្យ​។

លោក​បាន​បន្ត​ទៀត​ថា សម្រាប់​រូប​លោក​ផ្ទាល់ និង​ក្រុម​គ្រួសា​របស់​លោក​គឺ​សុទ្ធតែ​បាន​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​សុខភាព ព្រោះ​៖ «​វា​ពិតជា​ជួយ​រូប​ខ្ញុំ​បាន​ច្រើន ដូច​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សន្តិភាព​ផ្លូវចិត្ត ដោយ​ខ្ញុំ​នឹង​មិន​មានការ​ព្រួយបារម្ភ​ថា តើ​ខ្ញុំ​ត្រូវ​រក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាម​ច្រក​ណា ដើម្បី​រក​លុយ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​បង់ថ្លៃ​មន្ទីរពេទ្យ ប្រសិន​ជា​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះ​» ។

លោក​បាន​បន្ត​ទៀត​ថា លោក​ឃើញ​ថា​ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ គឺជា​សំខាន់​បំផុត ជា​ពិសេស​ធានា​រ៉ាប់រង​ក៏​បាន​ជួយ​រូប​លោក​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព និង​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ដូច្នេះ​វា​ជួយ​ដល់​គ្រូពេទ្យ​អាច​ដឹង​អំពី​បញ្ហា​សុខភាព​ណាមួយ​នៅ​ដំណាក់​បឋម​ដែល​ងាយស្រួល​ក្នុង​ការ​ព្យាបាល ។

ជា​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​ធានា​រ៉ាប់រង​សុខភាព​ជាមួយនឹង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​ក្នុងស្រុក​មួយ លោក ជា សង្ហា វ័យ ៣៨ ឆ្នាំ​បាន​អះអាង​ថា សូម​មហាជន​កុំ​មានការ​យល់​ច្រឡំ​ថា​ត្រូវ​បង់ថ្លៃ​សេវា​ធានា​រ៉ាប់រង​សុខភាព​ថ្លៃ​អី ព្រោះ​អ្វី​ដែល​លោក​បាន​ចំណាយ គឺ​ត្រឹម​ប្រមាណ​ពី ៧០០ ដុល្លារ ទៅ​ត្រឹម ១០០០ ដុល្លារ​ក្នុង​១​ឆ្នាំទៅ​តាម​កញ្ចប់​សេវា​ដែល​យើង​ជ្រើសរើស តែ​បុព្វលាភ​ដែល​ទទួល​បាន​មក​វិញ​ពី​ការ​ធានា​នោះ​គឺ​ជាម​ធ​ម្យ​ពី ១ ម៉ឺន​ដុល្លារ​ឡើង​ទៅ ដែល​ជា​ចំនួន​ល្អ​មួយ ជា​ជាង​ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ដោយសារ​តែ​គ្មាន​លទ្ធភាព​បង់ថ្លៃ​ការ​ព្យាបាល ឬ​ក៏​ត្រូវ​លក់​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​នោះ ។

​យោង​តាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​លើ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ដំបូង​បង្អស់​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មាន​ផ្តល់​នូវ​ដំណោះស្រាយ​ធានា​រ៉ាប់រង​ជីវិត ហៅ​ថា « AIA សម្រាប់​ជីវិត​» ដែល​រ៉ាប់រង​ការ​ចំណាយ​វេជ្ជសាស្ត្រ​ទាំង​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក និង​នៅ​ក្រៅប្រទេស​។ លោក​អ្នក​ក៏​អាច​ទាក់ទង​ទៅ​ទីប្រឹក្សា​ផែនការ​ជីវិត AIA សម្រាប់​ការ​ប្រឹក្សា​ដោយ​ឥត​គិតថ្លៃ​ពី​ដំណោះស្រាយ​ធានា​រ៉ាប់រង​មួយ​នេះ ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ