ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទឹកភ្លៀង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រដូវ​ធ្លាក់​ភ្លៀង​បាន​ចូល​មក​ដល់​ក៏​ជា​ការ​កំណត់​ពី​ទម្លាប់​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្តមណ្ឌលគិរី ចាប់ផ្តើម​ធ្វើការ​បង្កបង្កើន​ផល​កសិកម្ម​ដូច​បងប្អូន​ខ្មែរ​កណ្តាល តែ​អ្វី​ដែល​កត់សម្គាល់​នោះ គឺ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​តាម​ជម្រាលភ្នំ គ្មាន​ទំនប់​ភ្លឺស្រែ ឬ​ស្តុ​ប​ទឹក​ទុក​ចិញ្ចឹម​ស្រូវ​ទេ ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទឹកភ្លៀង ។…

ខេត្តមណ្ឌលគិរី ៖ រដូវ​ធ្លាក់​ភ្លៀង​បាន​ចូល​មក​ដល់​ក៏​ជា​ការ​កំណត់​ពី​ទម្លាប់​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្តមណ្ឌលគិរី ចាប់ផ្តើម​ធ្វើការ​បង្កបង្កើន​ផល​កសិកម្ម​ដូច​បងប្អូន​ខ្មែរ​កណ្តាល តែ​អ្វី​ដែល​កត់សម្គាល់​នោះ គឺ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​តាម​ជម្រាលភ្នំ គ្មាន​ទំនប់​ភ្លឺស្រែ ឬ​ស្តុ​ប​ទឹក​ទុក​ចិញ្ចឹម​ស្រូវ​ទេ ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ទឹកភ្លៀង ។

កសិករ​ដែល​ជា​ជនជាតិ​ដើម​រស់នៅ​តំបន់​ភ្នំ​ស្ទើរ​១០០% បាន​ផ្ញើ​ជីវិត​លើ​ការ​ដាំ​ដុះ​ស្រូវ​តាម​ចម្ការ ឬ​ជម្រាលភ្នំ​តាម​មាត់​អូរ ដើម្បី​ចិញ្ចឹម​គ្រួសារ ខណៈ​ទិន្នផល​ស្រូវ​ប្រភេទ​នេះ​មិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ហូប​ចុក​របស់​ពួក​គាត់​ឡើយ គឺ​នៅ​តែ​ទិញ​អង្ករ​ពី​ផ្សារ​ដដែល ។


លោក ក្រាំ យ៉​ន អាយុ​៥៥​ឆ្នាំ ជា​ជនជាតិ​ព្នង​រស់នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា រាល់​ឆ្នាំ​នៅ​អំឡុង​ខែឧសភា ឬ​មុន​បន្តិច​បងប្អូន​ជនជាតិ​តែង​ចាប់ផ្តើម​កាប់​ឆ្ការព្រៃ​សម្អាត​ដីចម្ការ ឬ​ស្រែ ឲ្យ​បាន​រួចរាល់​មុន​ភ្លៀង​ធ្លាក់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដុត​ឈើ​យក​ធ្វើ​ជា​ជី ។ ក្នុង​ដំណាក់កាល​នេះ​កសិករ​ហាក់​មានការ​នឿយហត់​ច្រើន​ត្រូវ​សម្អាត​ដី​ឲ្យ​ស្អាត​សូ​ម្បី​ស្មៅ​មួយ​ទង​ក៏​មិន​ឲ្យ​សល់ ហើយ​ត្រូវធ្វើ​របង​ព័ទ្ធ​ជុំវិញ​ដី​ដែល​ត្រូវ​ដាំ​ស្រូវ​ឲ្យ​ជិត ការពារ​ខ្លាចក្រែង​ជ្រូកព្រៃ ឬ​សត្វព្រៃ​ផ្សេង​ៗ​ចូល​ស៊ី​បំផ្លាញ​ស្រូវ​របស់​គាត់ ។

លោក យ៉​ន បន្ត​ថា ការងារ​បន្ទាប់​ដែល​ចាំបាច់​ត្រួ​វ​ធ្វើ​ក្រោយ​រៀបចំ​ដី​រួច​កសិករ​ត្រូវ​ទៅរ​កកាប់​ដើមឈើ​មួយ​ប្រភេទ​ដែល​មាន​ទំហំ​ប៉ុន​.​កដៃ​កូន​ក្មេង​ប្រវែង​២​ម៉ែត្រ​កន្លះ យក​មក​សម្រួច​គល់​ឲ្យ​ស្រួច ដើម្បី​ចង​ភ្ជាប់​ជាមួយ​កំប៉ុង​ដាក់​ស្រូវ​ពួ​ជ​សម្រាប់​បុក​ដាំ ។ នៅ​ពេល​មាន​ភ្ញៀ​ង​ធ្លាក់​មួយ​មេ ឬ​ពីរ​មេ​ដំបូង​កសិករ​ចាប់ផ្តើម​រៀបចំ​ពិធី​សែន​អារក្សអ្នកតា​ស្រែ​ជា​មុន ដោយ​មាន​ដ​ង្វា​យ​ដូច​ជា មាន់ ឬ​ជ្រូក នឹង​ស្រា​ពាង ដើម្បី​ថ្វាយ​ជូន​អ្នកតា​ជួយ​ថែរក្សា​ដំណាំ​របស់​ពួក​គាត់​ឲ្យ​បាន​ល្អ នឹង​ទទួលផល​បាន​ច្រើន ។

បើ​តាម​ការ​បញ្ជាក់​របស់​កសិករ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការងារ​ដាំ​ដុះ​ស្រូវចម្ការ​នេះ គេ​ត្រូវ​រង់ចាំ​ប្រមាណ​៤​ទៅ​៥​ខែ ទើប​អាច​ប្រមូល​ផល​បាន​ដោយ​វា​ចាប់ផ្តើម​ឲ្យ​ផល​នៅ​អំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ ព្រោះស្រូវ​ប្រភេទ​នេះ​ដាំ​ដុះ​លើ​ដី​ជម្រាលភ្នំ​មិន​មានទឹក​មិន​ប្រើ​ជី​កសិកម្ម​នឹង​មិន​ប្រើ​ថ្នាំ​កម្ចាត់​សត្វល្អិត​ឡើយ គឺ​អាស្រ័យ​ផល​ទៅ​តាម​ធម្មជាតិ ។ កសិករ​បន្ត​ថា ចម្ការ​សម្រាប់​ដាំ​ស្រូវ​មិនសូវ​មាន​ទំហំ​ធំ​នោះ​ទេ គឺ​អាច​មាន​ទំហំ​ប្រមាណ​២​អា​ទៅ​១០​អា​ប៉ុណ្ណោះ ហើយ​គ្រួសារ​ខ្លះ​មាន​សមាជិក​ច្រើន​ក៏​ធ្វើ​ពីរ​ទៅ​បី​កន្លែង ទៅ​តាម​ភាព​ជាក់ស្តែង ត្បិត​ការងារ​នេះ​ត្រូវការ​កម្លាំង​ព​កម្ម​ច្រើន​ណាស់​ទើប​អាច​ធ្វើ​បាន ។

ទោះជា​យ៉ាងណា​គិត​ត្រឹម​ថ្ងៃ​ទី​២៧ កក្កដា ២០១៨ កោះសន្តិភាព​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បាន​ទេ លើ​ផ្ទៃដី​ដាំ​ដុះ​ស្រូវចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ទូ​ទាំង​ខេត្ត ខណៈ​ទិន្នផល​ដែល​ប្រមូល​បាន​សម្រាប់​កសិករ​ហាក់​នៅ​មាន​កម្រិត​ទាប មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំ​ថ្ងៃ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ