ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​៤​នាក់ កើតឡើង​​​ក្នុង​ថ្ងៃ​១៨ កក្កដា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៣​លើក (​យប់​១​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៣​នាក់ (​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៣​លើក
(​យប់​១​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៣​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សា​ធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង​២​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​៣​នាក់ (​មិន​ពាក់មួក​៣​នាក់​), រថយន្ត​តូច​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​ស្លាប់​២​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៤​គ្រឿង​, រថយន្ត​តូច​១​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ​ម៉ូតូ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​១​លើក ស្លាប់​២​នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៩១៤​គ្រឿង ( ម៉ូតូ​៥០%) មធ្យោបាយ​ល្មើស​១០៨​គ្រឿង (​ម៉ូតូ​៤៧%) អប់រំ​៨២​គ្រឿង (​ម៉ូតូ​៧៦%) មធ្យោបាយ​ពិន័យ​២៦​គ្រឿង​(​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៩៣​គ្រឿង អប់រំ​៣៨​គ្រឿង ពិន័យ​សរុប​១០​គ្រឿង (​មួក​៦​គ្រឿង​, កញ្ចក់​៤​គ្រឿង​, ស្រវឹង​គ្មាន​, ​ផ្សេង​ៗ​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ