ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ជុំវិញ​ការ​អំពាវនាវ​ឲ្យ​វៀតណាម​ចូលរួម​បោះ​ឆ្នោត​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ​អំពាវនាវ​ថា មាន​ជនជាតិ​វៀតណាម​នាំ​គ្នា​មក​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​ជា​ល្បិច​កល​ទាល់ច្រក និង​ភូ​ក​កុហក​នៅ​លើក​គោក ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន នេះ​បន្ទាប់​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ស៊ែរ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សមាគម​វៀតណាម​នៅ​កម្ពុជា​បាន​សរសេរ​ខ្លឹមសារ​យ៉ាងច្រើន​ដែល​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ​អំពាវនាវ​ថា មាន​ជនជាតិ​វៀតណាម​នាំ​គ្នា​មក​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​ជា​ល្បិច​កល​ទាល់ច្រក និង​ភូ​ក​កុហក​នៅ​លើក​គោក ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន នេះ​បន្ទាប់​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ស៊ែរ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សមាគម​វៀតណាម​នៅ​កម្ពុជា​បាន​សរសេរ​ខ្លឹមសារ​យ៉ាងច្រើន​ដែល​លើក​ឡើង​ថា បងប្អូន​វៀតណាម​គ្រប់​រូប​នៅ​កម្ពុជា​អាច​ចូលសញ្ជាតិ​ខ្មែរ​បាន​គ្រប់ពេលវេលា ។ យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១៨ ដោយ​បាន​ហៅ​ការ​លើក​ឡើង​នោះ​ជា​ល្បិច​កល​កាន់តែ​ឆ្កួត​លីលា​របស់​មជ្ឈដ្ឋាន​ប្រឆាំង ។

លោក​បញ្ជាក់​ថា​«​នេះ​គឺ ល្បិច​កល​ប្រកបដោយ​ការ​ត្រដរខ្យល់​មុន​នឹង​ស្លាប់ ។ ជា​ការ​ញុះញង់ និ ង​រើសអើង​ជាតិ​សាស​ន៌​ដែល​ពួក​នេះ​តែងតែ​អនុវត្ត​តាំងពី​ដើម​រៀង​មក ។ ជា​ការ​មួលបង្កាច់​សភាពការណ៍ ដើម្បី​ដុត​កំហឹង​ជាតិ​សាសន៍ ។ ជា​ក្បួន​ភូត​ច្រើន​ចាញ់​អាត្មា ។ ជា​ល្បិច​កល​ទាល់ច្រក និង​នៅ​លើក​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​សុខ ឥ​សាន អះអាង​ថា ប្រជាជន​កម្ពុជា គ្រាន់តែ​ឃើញ​ល្បិច​កល​នេះ​ស្គាល់​ដល់​មុខ និង​ឈ្មោះ​ក្រុម​ជន​អគតិ​ទាំងនោះ​យ៉ាង​ច្បាស់ គឺ​គ្មាន​នរណា​ក្រៅពី​ពួក​ឧទ្ទាម​ប្រឆាំង​ឡើយ ។

ចំណែក លោក អ៊ុ​ក គឹ​ម​ហ៊ាន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ក៏​បាន​លើក​ឡើង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា​«​ការ​ប្រឌិត​ព័ត៌មាន​ថា សមាគម​វៀតណាម​អំពាវនាវ​ឲ្យ​ប្រជាជន​វៀតណាម​នៅ​កម្ពុជា​ទៅ​បោះ​ឆ្នោត​នោះ គឺ​វា​មិន​អាច​ទៅ​រួច​ទេ ព្រោះថា ដើម្បី​បោះ​ឆ្នោត​បាន​លុះត្រាតែ​គាត់​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ នេះ​ជា​ល្បិច​បោកប្រាស់​របស់​ពួក​ក្រុមប្រឆាំង​ខុសច្បាប់ ដើម្បី​បំពុលបរិយាកាស​នយោបាយ​នៅ​ពេល​ជិត​បោះ​ឆ្នោត​» ។ ទាក់ទិន​នឹង​ការ​អំពាវនាវ​នេះ​ដែរ ប្រធាន​សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា​លោក ស៊ឹ​ម ជី ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ស្រង់​សម្តី​ដោយ​បាន​ប្រកាស​ទាត់​ចោល​ទាំងស្រុង​នូវ​ការ​ប្រឌិត​របស់​បណ្តាញ​ព័ត៌មាន​ក្រុមប្រឆាំង​ដែល​បាន​ផ្សព្វផ្សាយ​ថា សមាគម​វៀតណាម​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ទៅ​ចូលរួម​បោះ​ឆ្នោត​នៅ​កម្ពុជា ។ប្រធាន​សមាគម​ខ្មែរ​-​វៀតណាម​បាន​ចាត់​ទុក​ថា ការ​ប្រឌិត​ព័ត៌មាន​បែប​នេះ​គឺជា​កា រ​ញុះញង់ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​សមាគម​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ករណី​នេះ​ខាង​សមាគម​របស់​លោក​បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ជា​ច្រើន​ដង​រួច​ហើយ​ដែរ ។

លោក ស៊ឹ​ម ជី សមាគម​វៀតណាម​នៅ​កម្ពុជា​នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ទាត់​ចោល​នូវ​ការ​ប្រឌិត​ព័ត៌មាន​នេះ និង​ដាក់​ពាក្យបណ្តឹង​ប្តឹង​បន្ត​ទៀត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ជម្រាប​ឱ្យ​ក្រសួង​មាន​សមត្ថកិច្ច​បាន​យល់​អំពី​បញ្ហា​នេះ ហើយ​សុំ​ឱ្យ​មាន​វិធានការ ។ យ៉ាងណា​ក៏​ដោយ​លោក​មិន​ទាន់​មាន​តម្រុយ​ណា​អំពី​ក្រុម​ដែល​ប្រឌិត​ព័ត៌មាន​នេះ នៅឡើយ​ទេ ខណៈ​ដែល​លោក​ក៏​បាន​ប្រាប់​ទៅ​សារព័ត៌មាន​មួយ​ចំនួន​រួច​ហើយ នា​ពេល​កន្លង​មក​ដោយ​បាន​បដិសេធ​នូវ​ការ​ផ្សព្វផ្សាយ​ញុះញង់​បែប​នេះ ។

​ជម្រាប​ថា ការ​ប្រកាស​ច្រានចោល​របស់​សមាគម​វៀតណាម​នៅ​កម្ពុជា ក្រោយ​បណ្តាញ​សង្គម​មានឈ្មោះ​ថា «Hội Người Việt Nam Tại Campuchia សមាគម​វៀតណាម​នៅ​កម្ពុជា​»​បាន​សរសេរ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ឥឡូវនេះ​បងប្អូន​វៀតណាម​គ្រប់​រូប​នៅ​កម្ពុជា​អាច​ចូលសញ្ជាតិ​ខ្មែរ​បាន​គ្រប់ពេលវេលា ។ សមាគម​វៀតណាម​នៅ​កម្ពុជា​ជម្រុញ និង​នៅ​រង់ចាំ​ជួយ​បងប្អូន​ទាំងអស់​គ្នា ដើម្បី​បាន​ចូលសញ្ជាតិ​ខ្មែរ​បើ​បងប្អូន​មាន​បញ្ហា​មិន​ចេះ​ភាសា​ខ្មែរ ឬ​មិនដឹង​ច្បាប់​ចូលសញ្ជាតិ​ថ្មី របស់​កម្ពុជា​ដែល​បាន​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ស្តេច នរោត្តម សីហ​មុនី ។

សម្រាប់​បងប្អូន​ដែល​បាន​ចូលសញ្ជាតិ​រួច​ហើយ សមាគម​វៀតណាម​នៅ​កម្ពុជា សូម អំពាវនាវ និង​លើកទឹកចិត្ដ​ឲ្យ​បងប្អូន​ប្រុស​ស្រី​គ្រប់​រូប​ចូលរួម​គ្រប់​សកម្មភាព​ក្នុង​សង្គម​ជាតិ​របស់​យើង​ក្នុង​នាម​យើង​ជា​អ្នក​ទទួលខុសត្រូវ​ម្នាក់​ចំពោះ​កម្ពុជា​ដែល​ជា​ប្រទេស​របស់​យើង ដើម្បី​អនាគត​របស់​យើង​ទាំងអស់​គ្នា​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​ដោយ​ស្របច្បាប់ ជា​ពិសេស​ចូលរួម​ចំពោះ​បច្ចុប្បន្នភាព​នៃ​កិច្ច​ការងារ​បោះ​ឆ្នោតជាតិ​ដែល​រៀបចំ​ដោយ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​ត្រឹមត្រូវ​សេរី និង​យុត្តិធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ