ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារម្ភអាចភ្លៀង​ថ្ងៃស្អែក… បណ្តាលឱ្យ​បំផ្លាញផែន​ការ

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖​ ពួក​អ្នក​ជួយ​សង្គ្រោះ​ នា​ថ្ងៃ​ទី​៥​ កក្កដា ​បាន​ពិចារណា​មធ្យោបាយ​ ដែល​អាច​ទៅ​រួច ដើម្បី​នាំ​កុមារ​១២​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​ចេញ ក្រោយ​ពី​ជាប់​ក្នុង​រូងភ្នំ​មានទឹក​ជន់​លិច ​ចាប់តាំងពី​១២​ថ្ងៃ​មក​ហើយ ពេល​កំពុង​មានការ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ទឹក​ជន់​ឡើង…

ប្រទេស​ថៃ​៖​ ពួក​អ្នក​ជួយ​សង្គ្រោះ​ នា​ថ្ងៃ​ទី​៥​ កក្កដា ​បាន​ពិចារណា​មធ្យោបាយ​ ដែល​អាច​ទៅ​រួច ដើម្បី​នាំ​កុមារ​១២​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​ចេញ ក្រោយ​ពី​ជាប់​ក្នុង​រូងភ្នំ​មានទឹក​ជន់​លិច ​ចាប់តាំងពី​១២​ថ្ងៃ​មក​ហើយ ពេល​កំពុង​មានការ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ទឹក​ជន់​ឡើង ខណៈ​មានការ​ព្យាករណ៍​ពី​ភ្លៀង​ប្រុង​ធ្លាក់​​ជា​ថ្មី​។

អភិបាលខេត្ត​ឈៀង​រ៉ៃ ​លោក ​NARONGSAK OSOTTHAKORN ជា​ប្រមុខ​ប្រ​តិ​ប​តិ្ត​ការ​ជួយ​សង្គ្រោះ​ថ្លែង​ថា ការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​របស់​យើង ​គឺ​ឧតុនិយម​ ។ ​ពេល​នេះ ​យើង​ត្រូវ​តតាំង​ប្រឆាំង​ជាមួយ​ទឹក​ ។ ​ពួក​អ្នក​ជួយ​សង្គ្រោះ​សង្ឃឹមថា​ អាច​បូមទឹក​ឲ្យ​ស្រក​ឆាប់​ក្នុង​ពេល​ខ្លី​ ដើម្បី​ឲ្យ​កុមារ​ៗ​ បើ​ទៅ​រួច ​ពេល​នាំ​ចេញ​ពុំ​បាច់​មុជទឹក​ ។​

ប៉ុន្តែ​ការ​វិល​ត្រឡប់​នៃ​ទឹកភ្លៀង​ ដែល​ព្យាករណ៍​ថា​ អាច​ធ្លាក់​នា​ថ្ងៃ​ទី​៦ ​កក្កដា អាច​បំផ្លាញ​ផែនការ​នោះ ជាមួយ​គ្រោះថ្នាក់​នៃ​ចរន្តទឹក​ហូរ​ចូល​រូងភ្នំ ​ថែម​នា​រដូវវស្សា​នេះ​។ ​យើង​ត្រូវ​គណនា​ពេលវេលា ​ដែល​យើង​នៅ​សល់ គិត​ជា​ម៉ោង ​និង​ជា​ថ្ងៃ​ក្នុង​ករណី​ភ្លៀង​ធ្លាក់ ហើយ​ទឹក​លុកលុយ​ចូល​រូងភ្នំ​។

ការ​នាំ​ក្មេង​ទាំងនេះ​ចេញ ពួក​គេ​ត្រូវធ្វើ​ដំណើរ​ច្រើន​គីឡូម៉ែត្រ​កាត់​រូង ​ដែល​មាន​គ្រោះថ្នាក់ ជាមួយ​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​កាត់​ក្រោម​ទឹក​។ ​ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​ជាមួយ​ពួក​គេ​ក្នុង​រូង​បំប៉ន​ ពួក​គេ​ឲ្យ​មាន​កម្លាំង​មាំមួន​ឡើង​វិញ​ ហើយ​បង្រៀន​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​មុជទឹក ​៕

អត្ថបទសរសេរ ដោយ