ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឹកហាត់​កងកម្លាំង​ត្រៀម​ជួយ​អន្តរាគមន៍​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ (មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ២០១៨ ថា…

ខេត្តមណ្ឌលគិរី ៖ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ២០១៨ ថា ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជា​ពលរ​ដ្ឋ​នៅ​ទូ​ទាំង​ខេត្ត និង​ក្នុង​ដំណាក់កាល​យុទ្ធនាការឃោសនាបោះឆ្នោត និង​កិច្ច​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ ២០១៨ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នឹង​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ។ លោក​ឧត្តមសេនីយ៍​បាន​ត្រៀមកម្លាំង​ដើម្បី​ជួយ​អន្តរាគមន៍ និង​ធ្វើការ​ហ្វឹកហាត់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​ចំនួន​២១០​នាក់ ដោយ​បាន​បែងចែក​កម្លាំង​ត្រៀម​រួម​មាន ៖ ១-​កងកម្លាំង​កាន់​ខែល ទប់ទល់ និង​ប្រឆាំង​បាតុកម្ម​ចំនួន​១២០​នាក់ ២-​កងកម្លាំង​អន្តរាគមន៍​ពិសេស ចំនួន​៥០​នាក់ និង​៣-​កម្លាំង​ត្រៀម​អន្តរា
គមន៍​បំរុង​ចំនួន​៤០​នាក់​។លោក​ឧត្តមសេនីយ៍ទោ​បាន​បន្ត​ថា ការ​ធានា​មធ្យោបាយ​រួម​មាន ១-​រថយន្ត​ចល័ត​កម្លាំង​អន្តរាគមន៍​៤​គ្រឿង ២-​រថយន្ត​ដឹក​កម្លាំងល្បាត​៤​គ្រឿង ៣-​រថយន្ត​ដឹក​កម្លាំង​អន្តរាគមន៍​ពិសេស​២​គ្រឿង ៣-​រថយន្ត​អគ្គី​ភ័យ​៤​គ្រឿង ៤-​រថយន្ត​សង្គ្រោះ​១​គ្រឿងនិង​៥-​ម៉ូតូ​ប្រដេញ​១០​គ្រឿង ។លោក​ឧត្តមសេនីយ៍ទោ​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​ម្ភៃ​បួន​ម៉ោង​លើ​ម្ភៃ​បួន​ម៉ោង ដើម្បី​ត្រៀម​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពល​វេលា និង​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ករ​អ​ស្ថេ​រ​ភាព​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​កិច្ច​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នា​ពេល​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ