ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស អបអរសាទរ​ដែល​ក្រមា​កម្ពុជា​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ជា​អនេក​ និង​ចូលរួម​អបរ​សារ​ទរ​ចំពោះ​មហា​គ្រួសារ​ខ្មែរ បន្ទាប់​ពី​ក្រមា​កម្ពុជា​ត្រូវ​បាន​គណៈកម្មការ​ឯក​ទ​គ្គ​កម្ម​ពិភពលោក (Guinness World Records)…

​រាជធានី​ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ជា​អនេក​ និង​ចូលរួម​អបរ​សារ​ទរ​ចំពោះ​មហា​គ្រួសារ​ខ្មែរ បន្ទាប់​ពី​ក្រមា​កម្ពុជា​ត្រូវ​បាន​គណៈកម្មការ​ឯក​ទ​គ្គ​កម្ម​ពិភពលោក (Guinness World Records) កត់ត្រា​ និង​ទទួល​ស្គាល់​​ជា​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ។​

​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​លើក​ឡើង​ការ​បំបែក​បាន​នូវ​ឯក​ទ​គ្ក​កម្ម​ពិភព​ជា​​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​នេះ គឺជា​ការ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា និង​ជា​មោទនភាព​ដែល​ឆ្លុះ​បញ្ចាំង​នូវ​សមត្ថ​ភាព​​ថា ​ខ្មែរ​អាច​ធ្វើ​បាន ។​

គណៈកម្មការ​ឯក​ទ​គ្គ​កម្ម​ពិភពលោក (Guinness World Records) នៅ​ឯ​ពិធី​ពន្លា​ក្រមា​ខ្មែរ រៀបចំ​ឡើង​នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ព្រឹក​ថ្ងៃ​ទី ១ ខែកក្កដា ឆ្នាំ​២០១៨
​បា​ន​ធ្វើការ​វាស់វែង និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​គុណភាព សរសៃអំបោះ​របស់​ក្រមា ហើយ​​ទីបំផុត​បាន​សម្រេច​ទទួលស្គាល់​ក្រមា​ខ្មែរ​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​ក្រមា​វែង​ជាងគេ​។​

​សម្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង និង​ភាព​សប្បាយ​រីករាយ​នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ចំពោះ​ស្នាដៃ​ថ្មី​មួយ​ដែល​របស់​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​សម្រេច​បាន នេះ​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​លើក​ឡើង​ថា ​នេះ​គឺជា​មោទនភាព ជា​កិត្តិយស​ជាតិ​ថ្មី​មួយ ដែល​ពលរដ្ឋ​ខ្មែរ​បាន​រួម​គ្នា​កសាង​ឡើង​ដើម្បី​មាតុភូមិ​ជាតិខ្មែរ ។​

សូម​បញ្ជាក់​ថា ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុ​​ម​ហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០ ភាគ​រយ គឺជា​អ្នក​ឧ​ប​ត្ថ​ម្ភ​ធំ​សម្រាប់​មហា​ព្រឹត្តិការណ៍​នេះ ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​រៀប​ចំ​​ឲ្យ​មានការ​ត្បាញ​ក្រមា​ខ្មែរ​នៅ​វាល​ព្រះ​មេរុ ក្បែរ​ព្រះ​បរមរាជវាំង តាំងពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​មក​ម្ល៉េះ ក្រោម​គំនិត​ផ្តួចផ្តើម​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ដែល​បាន​រៀបចំ​ឲ្យ​មាន​ចលនា «GOGO Cambodia» ក្រោម​ប្រធាន​បទ​ថា «​ជឿ​ថា ​ខ្មែរ​អាច​ធ្វើ​បាន​» សម្រាប់​ការ​ត្បាញ​ក្រមា​វែង​ជាងគេ​លើ​ពិភព​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ