ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ឆន្ទៈ​ខ្មែរ​ប្រកាស​ត្រៀម​រៀបចំ​សមាជ​របស់​ខ្លួន​ឆ្ពោះទៅ​ចូលរួម​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​0១ ខែកក្កដា ឆ្នាំ​២០១៨ ខាង​នេះ​នឹង​មានការ​ធ្វើ​សមាជ​ត្រៀម​មួយ…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​0១ ខែកក្កដា ឆ្នាំ​២០១៨ ខាង​នេះ​នឹង​មានការ​ធ្វើ​សមាជ​ត្រៀម​មួយ បន្ទាប់​ពី​គណបក្ស​នេះ​បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត​សកល​ជ្រើសតាំង​សមាជិក​សភា​អាណត្តិ​ទី​៦ នា​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ ។

សមាជ​ត្រៀម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ស្ថិត​នៅផ្ទះ​លេខ​៧១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​គង់ មុនី​កា ប្រធាន​គណបក្ស ។ លោក​គង់ មូ​នី​កា ប្រធាន​គណបក្ស​នេះ​គេ​មិនសូវ​ស្គាល់​ទេ តែ​ដឹង​ថា ជា​កូនប្រុស​បង្កើត​របស់​លោក​គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៊ី ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ជាមួយ និង​មនុស្ស​១១៧​នាក់​ផ្សេង​ទៀត នៃ​គណបក្សប្រឆាំង​ដែល​បាន​ត្រូវ​បាន​រំ​លោ​យ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ដោយ​សាលដីកា​តុលាការ​កំពូល ។ ក្នុង​សមាជ​នេះ​គណបក្ស​នឹង​លើក​ឡើង​ពី​ការ​កំណត់​ពី​ការ​ធ្វើ​សមាជ​ដំបូង​របស់​គណបក្ស និង​ការងារ​មុន និង​ក្នុង​ពេល​ឃោសនាបោះឆ្នោត​ខែកក្កដា​២០១៨​ខាង​មុខ ៕

កែសម្រួលដោយ