ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថយ​ចុះ​ជាង៣០%​ក្នុង​រយៈពេល៥​ខែ​ដំបូង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​២១៨.៤៣៩​នាក់ ថយ​ចុះ​៣០,០៧% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​២១៨.៤៣៩​នាក់ ថយ​ចុះ​៣០,០៧% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​៥​ខែ​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺ​មាន​ចំនួន​២១៨.៤៣៩​នាក់ បើ​ធៀប​នឹង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៧ មាន​ភ្ញៀវ​ទេសចរ​ចំនួន​២២៥.៣៥៣​នាក់ ថយ​ចុះ​៣០,០៧% ។ លោក​បាន​បន្ដ​ថា ៖« ចំណែក​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ត្រឡប់​ទៅ​វិញ​ក្នុង​រយៈ​៥​ខែ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​២២៥.៥៦១​នាក់ ថយ​ចុះ​០៣,២៧% បើ​ធៀប​នឹង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៧ មាន​ចំនួន​២៣៣.១៩៨​នាក់​។ ចំណែក​ភ្ញៀវ​ចូល​មក​លេង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​១៨៣.៩៤៦​នាក់ កើនឡើង​០១,៦១% បើ​ធៀប​នឹង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៧ មាន​ចំនួន​តែ​១៨១.០៣៨​នាក់ » ។

លោក ឈឿ​ន សេរី​វុ​ធ បាន​បញ្ជាក់​ថា ៖« ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា និង​ស្នាក់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ រយៈពេល​៥​ខែ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៤.២៧៩​នាក់ កើនឡើង​២៣,៥៣% បើ​ធៀប​នឹង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៧ គឺ​មាន​ចំនួន​តែ​៣.៤៦៤​នាក់ ។ រីឯ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា និង​ស្នាក់​នៅ​ក្នុង​ខេត្ត រយៈពេល​៥​ខែ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៤៥៥.៦១៥​នាក់ កើនឡើង​២,៤៨% បើ​ធៀប​នឹង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៧ មាន​ចំនួន​តែ​៤៤៤.៥៧៧​នាក់​ប៉ុណ្ណោះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ