រដូវកាលបោះឆ្នោត ៖ សកម្មជន២គណៈបក្សសុំចូលរួមរស់ជាមួយCPP (មានវីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សកម្មជនរបស់គណៈបក្ស២ គឺគណៈបក្សសង្គ្រោះជាតិ និងគណៈបក្សរួបរួមជាតិជិត ៦០០នាក់ បានសុំចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា នៅក្រុងប៉ោយប៉ែត និងកំពុងធ្វើពិធីទទួលពួកគាត់ជាបន្តបន្ទាប់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត ស្ថិតក្នុងភូមិមិត្តភាព ដោយមានរៀបចំពិធីទទួលសកម្មជនមកពីគណៈបក្សសង្គ្រោះជាតិ និងរួបរួមជាតិ ។


មន្ត្រីដដែលបន្តថា រសៀលថ្ងៃដដែលនេះ និងមានពិធីទទួលសកម្មជនមកពីគណៈបក្សសង្គ្រោះជាតិ និងរួបរួមជាតិនៅស្នាក់ការគណៈប្រជាជន សង្កាត់ផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាលផងដែរ ៕
ចែករំលែកព័តមាននេះ