ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​ប៉ុណ្ណឹង​ហេតុ​អី​ក៏​លេង​ចាក់​គ្នា​បែប​នេះ​ចឹ​ង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដោយសារ​តែ​ត្រូវ​បុរស​២​នាក់​ដែល​ជា​គូរ​ជម្លោះ​ព្រួត​គ្នា​វាយ និង​ចាក់​ជា​ច្រើន​កាំបិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣ មិថុនា នៅ​ចំណុច​លើ​ផ្លូវលំ ក្នុងភូមិ​សូរ…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដោយសារ​តែ​ត្រូវ​បុរស​២​នាក់​ដែល​ជា​គូរ​ជម្លោះ​ព្រួត​គ្នា​វាយ និង​ចាក់​ជា​ច្រើន​កាំបិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣ មិថុនា នៅ​ចំណុច​លើ​ផ្លូវលំ ក្នុងភូមិ​សូរ ឃុំ​អង្គរ​សរ ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​មានឈ្មោះ ម៉ី សា​វុន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ត្រូវ​ជន​បង្ក​ចាក់​នឹង​កាំបិត​ចិតបន្លែ បណ្តាល​ឲ្យ​របួស​ស្មា​ស្តាំ​៣​កន្លែង និង​របួស​ខ្នង​ជា​ច្រើន​កន្លែង ។ ចំណែក​ជន​បង្ក​ទាំង​២​នាក់​ទី​១- ឈ្មោះ ងួ​ន សា​បឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទី​២- ឈ្មោះ​សេក ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោន ឃុំ​ចិ​ន្ត្រៃ​យ៍​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ចំពោះ​ដំណើរ​ដើមទង​ដែល​បង្កើត​ឲ្យ​មាន​ហេតុការណ៍​អំពើ​ហិង្សា​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ដើរ​ម្នាក់ឯង នៅ​តាម​ចិញ្ចើមថ្នល់​កន្លែង​កើតហេតុ ហើយ​មាន​គោ​យន្ត​មួយ​គ្រឿង​បាន​បើក​មក​ដល់​ទន្ទឹម និង​ជន​រង​គ្រោះ​គាប់​ជួន​ពេល​នោះ​ម៉ូតូ​ជន​បង្ក​ទាំង​២​នាក់​ក៏​បើក​មក​ដល់​ដែរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​ម៉ូតូ​ជន​បង្ក​ព្រមទាំង​គោ​យន្ត​នោះ​បាន​បើកភ្លើង​ហ្វា​កុង​ដាក់​គ្នា ដោយ​ម្ខាង​ៗ​មិន​ព្រម​ទម្លាក់​កូដ​ទេ លុះដល់​គោ​យន្ត​ទៅ​ផុត ស្រាប់តែ​ជន​បង្ក​ឈប់​ម៉ូតូ ហើយ​ឈ្មោះ ងួ​ន សា​បឿន ជា​ឪពុក​បាន​ស្ទុះ​មក​ចាប់​ជន​រង​គ្រោះ ហើយ​ឈ្មោះ សេក ប៊ុ​ន​ថា ជា​កូន ជា​អ្នក​វាយ និង​ចាក់​មក​លើ​ជន​រង​គ្រោះ​ភ្លាម​ៗ​នោះ​ក៏​មាន​អ្នកស្រុក​មក​ដល់​បានឃើញ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ និង​ចាប់​ជន​បង្ក​បាន​ទាំង​ឪពុក និង​កូន​តែ​ម្តង ។

លោក​វរសេនីយ៍ទោ នៅ ហាច អធិការ​នគរបាល​ស្រុក​មេ​សាង​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ត្រូវ​ឃាត់ខ្លួន​ជន​បង្ក​ទាំង​២​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ពួក​គេ​ព្រួត​គ្នា​វាយ និង​ចាក់ លើ​ជន​រង​គ្រោះ គឺ​ដោយសារ​តែ​ខឹង និង​គោ​យន្ត​ដែល​បើក​បញ្ច្រាស​គ្នា​នោះ​បើកភ្លើង​ហ្វា​ខ្លាំង​មិន​ព្រម​ទម្លាក់​កូដ​ធ្វើ​ឲ្យ​ចាំង​ភ្នែក​របស់​គេ​មើលផ្លូវ​មិនឃើញ ហើយ​ពួក​គេ​ស្មានថា ជន​រង​គ្រោះជា​បក្សពួក​ខាង​គោ​យន្ត​ព្រោះ​ឃើញ​ដើរ​ជិត​គោ​យន្ត​ទើប​នាំ​គ្នា​ព្រួត​វាយ និង​ចាក់​តែ​ម្តង​ទៅ ។ ក្រោយ​កើតហេតុ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ចំណែកឯ​ជន​បង្ក​ទាំង​២​នាក់​ឪពុក​កូន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ