ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីវប្បធម៌ប៉ងរំលំដើមឈើដុះកណ្តាល​ប្រាសាទ… តែអ្នក​ស្រុកមិនព្រមដាច់ខាត​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់​សិប​នាក់ បាន​ធ្វើការ​រារាំង​មន្ត្រី​មក​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា  ខណៈ​មន្ត្រី​ទាំងនោះ​ប៉ុនប៉ង​អារ​ដើមឈើ​មួយ​ដើម​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ដុះ​ចំ​កណ្ដាល​កូន​ប្រាសាទ​ក្នុង​វត្ត​ប្រាសាទ ឃុំ​តានី ក្នុងស្រុក​អង្គរ​ជ័យ…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់​សិប​នាក់ បាន​ធ្វើការ​រារាំង​មន្ត្រី​មក​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា  ខណៈ​មន្ត្រី​ទាំងនោះ​ប៉ុនប៉ង​អារ​ដើមឈើ​មួយ​ដើម​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ដុះ​ចំ​កណ្ដាល​កូន​ប្រាសាទ​ក្នុង​វត្ត​ប្រាសាទ ឃុំ​តានី ក្នុងស្រុក​អង្គរ​ជ័យ ។ ដោយសារ​តែ​មាន​ប្រតិកម្ម​រារាំង​ដល់​ការ​ប៉ុនប៉ង​អារ​ដើមឈើ​ដុះ​ក្នុង​ប្រាសាទ​នោះ​ក្រុម​មន្ត្រី​ក៏​បាន​ផ្អាក ខណៈ​ពេល​ពលរដ្ឋ​នៅ​ក្នុងស្រុក​អង្គរ​ជ័យ បាន​លើកគ្នា​មក​កាន់តែ​ច្រើន​ធ្វើ​ឱ្យ​អ្នក​ដែល​ប្រុង​នឹង​អារ​ដើមឈើ​នោះ បាន​ចាក​ចេញពី​វត្ត​ទៅ​បាត់​យ៉ាង​ស្ងៀមស្ងាត់ ។ ពលរដ្ឋ​ម្នាក់​ឈ្មោះ ទេស សំបូរ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ នៅ​ភូមិ​ប្រាសាទ ឃុំ​តានី បាន​ប្រាប់​ឱ្យ​ដឹង​ថា ដើមឈើ​ដុះ​ក្នុង​ប្រាសាទ​នេះ​គេ​មិនដឹង​ថា មានឈ្មោះ​ឈើ​អ្វី​ទេ គឺ​ពេល​គាត់​កើតមក​ធំ​ដឹងក្តី​ឃើញ​ដើមឈើ​នេះ​ដុះ​នៅ​ក្នុង​ប្រាសាទ​នោះ​ស្រេច​ទៅ​ហើយ​ដែល​ពេល​នេះ​គាត់​មាន​អាយុ​ជិត​៨០​ឆ្នាំទៅ​ហើយ ។លោកតា ទេស សំបូរ បាន​និយាយ​ប្រាប់​បន្ត​ថា ពលរដ្ឋ​រារាំង​ដាច់ខាត ហើយ​មិន​ឱ្យ​កាប់​អារ ឬ​កាប់​ដើមឈើ​នោះ​ឡើយ ។ព្រះ​តេជគុណ ស្រី សុវណ្ណ អនុគណ​ស្រុក​អង្គរ​ជ័យ​មាន​ថេរ​ដីកា​ថា ខាង​មន្ទីរ​វប្បធម៌ និង​ខាង​ក្រសួង​បាន​មក​កាប់​ដើមឈើ​ដែល​ដុះ​ក្នុង​ប្រាសាទ​នោះ ដោយ​បាន​អះអាង​ថាបើ​ទុក​ដើមឈើ​ក្នុង​ប្រាសាទ​នេះ តទៅ​ទៀត​អាចរ​លំបាក់​ខូច​ប្រាសាទ​នៅ​ថ្ងៃ​ណាមួយ តែ​មិន​អាច​កាត់​ចេញ​បាន​ទេ ដោយសារ​អ្នកស្រុក​លើកគ្នា​ពពាក់​ពពូន​​មក​តវ៉ា​មក​ហាមឃាត់ ។ លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រាសាទ​​ដែល​មាន​ដើមឈើ​ដុះ​ក្នុង​នោះ គឺ​សាងសង់​ក្នុង​សតវត្ស​ទី​១០ និង​ដើមឈើ​នោះ​ឈ្មោះ​ដើម​អាចម៍ដែក ។ លោក គង់ ផល្លា និយាយ​ថា លោក​ចុះ​មក​អារ​ដើមឈើ​នេះ ក៏​មាន​មន្ត្រី​មក​ពី​ក្រសួង ព្រោះ​បាន​សិក្សា​រួចរាល់​អស់​ហើយ​ឃើញ​ថា ដើមឈើ​នោះ​ពុក​អាច​និង​បាក់​បំផ្លាញ​ប្រាសាទ ដែល​បច្ចុប្បន្ន​ប្រាសាទ​នេះ​រង​ការ​ខូចខាត​ស្ទើរតែ​អស់​ទៅ​ហើយ​នោះ ។ លោក គង់ ផល្លា និយាយ​ថា​ប្រជាពលរដ្ឋ​មាន​គម្រោង​ដុត​រថយន្ត​របស់​មន្ត្រី​ជំនាញ​បើ​ហ៊ាន​កាប់ ទើប​លោក​បង្ខំចិត្ត​ដកថយ​សិន ។ តាម​ពិត​ទៅ​ភាគី​មន្ត្រី​ជំនាញ​ដែល​ត្រូវ​ពលរដ្ឋ​លើកគ្នា​រារាំង​ក៏​ត្រូវ​ដែរ គឺ​សុទ្ធតែ​អ្នក​ចង់​ថែរក្សា​ប្រាសាទ​និង​ដើមឈើ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លើកគ្នា​មួយ​ភូមិ​មក​រារាំង​នោះ​បាន​កើតឡើង ខណៈ​ក្រុម​មន្ត្រី​ស្ងាត់​ៗ​លើកគ្នា​មក​អារកាត់​ដើមឈើ​បែប​នេះ ទើប​មានការ​រារាំង​ដោយ​កំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ ។ ឆ្លងកាត់​ឧប្បត្តិ​ហេតុនេះ មន្ត្រី​នានា​គប្បី​មក​ពន្យល់​ដល់​ពលរដ្ឋ​ជា​មុន​ឱ្យ​យល់​ពី​គម្រោងការ​របស់​ខ្លួន​សិន តើ​ត្រូវ​ដោះស្រាយ​ដោយ​វិធី​ណា​ព្រោះ​អ្នក​ភូមិ​ក៏​ជា​ម្ចាស់​នៅ​ទីនោះ​ដែរ ៕

អត្ថបទសរសេរ ដោយ