ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​បាន​១៥​នាទី​មិន​ទាន់​ដឹង​ស្អី​ផង ចប់​បាត់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កម្លាំង​សមត្ថកិច្ច អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច បាន​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​លួច​បាន​ពី​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ជិះ​រត់គេច​ខ្លួន តែ​រត់​មិន​រួច​។ ការ​ចាប់ខ្លួន​នេះ​ប្រព្រឹត្តិ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០…

ខេត្តព្រៃវែង ៖ កម្លាំង​សមត្ថកិច្ច អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច បាន​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​លួច​បាន​ពី​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ជិះ​រត់គេច​ខ្លួន តែ​រត់​មិន​រួច​។ ការ​ចាប់ខ្លួន​នេះ​ប្រព្រឹត្តិ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ មិថុនា នៅ​ចំណុច​ភ្លឺ​ប្រឡាយ ស្ថិត​ក្នុងភូមិ​ពា​នី ឃុំ​ល្វា ស្រុក​ព្រះស្ដេច ។

ជនសង្ស័យ​ដែល​ស្ទាក់​ចាប់ខ្លួន​ឈ្មោះ អ៊ុ​ល ហ៊ា​ង ភេទ​ប្រុស អាយុ​36​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ធ្នង់ ឃុំ​សេនា​រាជ​ឧត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ក្នុង​ពេល​ដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ដែល​លួច​បាន​រត់គេច​ខ្លួន​។ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​១០​យប់​ថ្ងៃ​ទី​២០ មាន​ពលរដ្ឋ​ម្នាក់​ទូរ​សព្ទ័​ប្តឹង​សមត្ថកិច្ច​ថា មាន​ចោរ​ចូល​លួច​យក​ម៉ូតូ​របស់​ខ្លួន​ម៉ាក WAVE C100 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1I8347 ចេញពី​ក្រោមផ្ទះ​ទៅ​បាត់ ។ រយៈពេល​ប្រមាណ​១៥​នាទី​ក្រោយមក​លោក​អធិការ​ស្រុក​បញ្ជា​ឱ្យ​កម្លាំង​គ្រប់​ប៉ុស្តិ៍​ចេញ​ស្ទាក់​គ្រប់​គោលដៅ រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី​យប់​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ដែល​ម្ចាស់​ប្តឹង​នោះ នៅ​ចំណុច​ភ្លឺ​ប្រឡាយ​ក្នុងភូមិ​ពា​នី ទើប ធ្វើការ​ឃាត់​ចាប់ខ្លួន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​បាន​តែ​ម្តង​។ក្រោយ​ពី​ត្រូវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​ចូល​លួច​ម៉ូតូ​ពីក្រោម​ផ្ទះ​ជន​រង​គ្រោះ​ពិតមែន ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​នៅ​ថ្ងៃ​បន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ