ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេត​វិមាន​តាំង​រូបថត​លោក​ត្រាំ ​និង​លោក​គី​ម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​ទស្សនាវដ្ដី​អា​មេ​រិ​ក NEWSWEEK ​បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៩​ មិថុនា​ថា ទំនាក់ទំនង​កក់ក្ដៅ​រវាង​លោក​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គីម ​ជុង​អ៊ុ​ន…

សហរដ្ឋអាមេរិក ​៖ ​ទស្សនាវដ្ដី​អា​មេ​រិ​ក NEWSWEEK ​បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៩​ មិថុនា​ថា ទំនាក់ទំនង​កក់ក្ដៅ​រវាង​លោក​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គីម ​ជុង​អ៊ុ​ន នាំ​ទៅ​ដល់​ការ​ដា​ក់​តាំង​ក្នុង​សេត​វិមាន បណ្ដា​រូបថត​នៃ​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ រវាង​មេដឹកនាំ​ទាំង​២​។

រូបថត​ទាំងនេះ​ត្រូវ​បាន​យក​មក​ដាក់​តាំង​លម្អ នៅ​ស្លាប​ខាងលិច​នៃ​សេត​វិមាន ជំនួស​បណ្ដា​រូបថត​លោក​ត្រាំ​ជាមួយ ប្រធានាធិបតី​បារាំង​លោក EMMANUEL MACRON ។​

ប្រធានាធិបតី​អា​មេ​រិ​ក ​និង​បារាំង​ទើប​ជួប​គ្នា​នៅ​ឯ​កិច្ចប្រជុំ​កំពូល G7 នៅ​កេ​បិ​ក​កា​ណា​ដា​។ ​កិច្ចប្រជុំ​កំពូល​នេះ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៨ ​និង​ទី​៩ ​មិថុនា ហើយ​ហាក់​ពុំ​មានការ​ចុះ​សម្រុង​គ្នា​រវាង​លោក​ត្រាំ ​និង​មេដឹកនាំ G7 ឯទៀត​ៗ​។​ ទោះបី​សេចក្ដី​ប្រកាស​ចុង​ក្រោយ​មួយ​​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ទីបំផុត​ត្រូវ​បាន​ចុះហត្ថលេខា​ក្ដី តែ​បន្តិច​ក្រោយមក​លោក​ត្រាំ​ប្រកាស​ដកខ្លួន​ថយ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ