ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ប្រព្រឹត្ត​ច្រើន​ដង​ហើយ​…​ចៃដន្យ​ចាប់​បាន​ម្តង(មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​មន្ត្រី​ជលផល​ម្នាក់​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ បែរជា​បែកគំនិត​ទៅ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ទៅ​វិញ តែ​វា​ជា​សំណាងអាក្រក់​វាំង​ន​ង​ខ្លា​ត្រូវ​លាតត្រដាង ខណៈ​ដែល​កម្លាំង​ប្រឆាំង​បង​ល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចុះ​ពួនស្ទាក់​បង្ក្រាប​បាន​រថយន្ត​មួយ​គ្រឿង មួយ​បាំង​កន្លះ ផ្ទុក​ដោយ​ឈើប្រណិត​ប្រភេទ​ធ្នុង ចេញពី​ខេត្តកំពង់ឆ្នាំង​មក​ក្រុងភ្នំពេញ…

ខេត្តកណ្តាល ៖ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​មន្ត្រី​ជលផល​ម្នាក់​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ បែរជា​បែកគំនិត​ទៅ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ទៅ​វិញ តែ​វា​ជា​សំណាងអាក្រក់​វាំង​ន​ង​ខ្លា​ត្រូវ​លាតត្រដាង ខណៈ​ដែល​កម្លាំង​ប្រឆាំង​បង​ល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចុះ​ពួនស្ទាក់​បង្ក្រាប​បាន​រថយន្ត​មួយ​គ្រឿង មួយ​បាំង​កន្លះ ផ្ទុក​ដោយ​ឈើប្រណិត​ប្រភេទ​ធ្នុង ចេញពី​ខេត្តកំពង់ឆ្នាំង​មក​ក្រុងភ្នំពេញ ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​6A ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ។

លោក​លី សុ​ជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ពួនស្ទាក់​បង្ក្រាប​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​បាន​ចុះ​ស្ទាក់​ចាប់​បាន​រថយន្ត​មួយ​គ្រឿង​ខាងលើ​ចេញពី​ខេត្តកំពង់ឆ្នាំង មក​ក្រុងភ្នំពេញ ។

បើ​តាម​ចម្លើយ​សារភាព​ពី​ឈ្មោះ នួន ហៀ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ដឹកឈើ​ខាងលើ​នឹង​ឈ្មោះ ស៊ុំ សា​រឹទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ព្រូឡាន​មក​ជាមួយ​គ្នា​ដែល​មាន​ទីលំនៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា រថយន្ត​និង​ឈើប្រណិត​ប្រភេទ​ធ្នុង​នេះ​រូបគេ​បាន​ស៊ីឈ្នួល​បើក​ពី​ខេត្តកំពង់ឆ្នាំង ពី​មន្ត្រី​ជលផល​ម្នាក់​ឈ្មោះ កង ចាន់​ដា​រិ​ន ជលផល​ខេត្តកំពង់ឆ្នាំង​មក​ដាក់​នៅ​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង ស្ថិត​នៅ​ចន្លោះ​ស្ពាន​ទី​១១ និង​ទី​១២ ក្នុងភូមិ​ចំបក់​មាស ឃុំ​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​ភ្នំពេញ​ដែល​មាន​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ឈ្មោះ ណា​ង ចាំ​ប្រមូល​ទិញ និង​មានឈ្មោះ ហេង ដែល​ជា​មេការ​ចាំ​ទទួល​វាស់វែង​នៅ​ទីនោះ ។

ក្រោយ​ពី​បាន​ឃាត់​រថយន្ត​ដឹកឈើ​បទល្មើស​ព្រៃឈើ​យក​មក​រក្សា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​និង​៥០​នាទី​បាន​ធ្វើការ​ប្រគល់​រថយន្ត​មួយ​គ្រឿង​ខាងលើ ពាក់​ស្លាក​លេខ ច​-2319 ភព អ្នក​បើករថយន្ត​ម្នាក់ ព្រូ​ម្នាក់​និង​ឈើប្រណិត​ប្រភេទ​ធ្នុង​ចំនួន​៧៥​ដុំ ស្មើនឹង​៧៨៦​គីឡូក្រាម​ដែល​ស្មើនឹង​០.៦២៨​ម៉ែត្រគូប​ទៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឫស្សី​ជ្រោយ ដើម្បី​បន្ត​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ