ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើកទៀត​ហើយ ​សត្វ​សមុទ្រ​ជា​ច្រើន​ធ្លាក់​ពីលើ​មេឃ (មាន​វីដេអូ)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ពុធ នៅ​ក្រុង Qingdao នា​ខេត្ត…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ពុធ នៅ​ក្រុង Qingdao នា​ខេត្ត Shandong ប្រទេស​ចិន មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ដោយ​មាន​អម​មក​ជាមួយនឹង​សត្វ​សមុទ្រ​ជា​ច្រើន​ក្បាល​ធ្លាក់​ពីលើ​មេឃ​មក​លើ​ដី​។

តើ​អ្នក​ធ្លាប់​ឃើញ​មឹក​ធ្លាក់​មក​លើ​កញ្ចក់​រថយន្ត​អ្នក​ទេ? ពិត​ណាស់ មិន​ងាយ​កើត​មាន​ឡើង​​នោះ​ទេ​! តែ​យើង​ឃើញ​វា​កើតឡើង​នៅ​តំបន់ឆ្នេរ​នា​ក្រុង Qingdao​។ អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​នាំ​គ្នា​ថតរូប​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

អ្នកខ្លះ​ថត​បាន​មឹក​ពីងពាង​លើ​កញ្ចក់​រថយន្ត អ្នកខ្លះ​ទៀត​ឃើញ​សត្វ​បង្គា និង​អ្នកខ្លះ​ទៀត​មាន​សត្វ​ផ្កាយ​សមុទ្រ​ជាប់​នឹង​រថយន្ត​។ នៅ​ខណៈ​ពេល​នោះ​ផ្លូវ​បាន​ស្ទះ​កកកុញ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ព្យុះ​បក​រលំ​ដើមឈើ និង​ស្លាក​សញ្ញា​ចរាចរណ៍​ជា​ច្រើន​កន្លែង​។ ចំណែក​អ្នក​ព្យាករណ៍​ឧតុនិយម​បាន​ប្រាប់​ថា នេះ​ដោយសារ​តែ​ខ្យល់ព្យុះ​ខ្លាំង​ពេក​ដល់​ថ្នាក់​បក់​ប៉ើង​សត្វ​ក្នុង​សមុទ្រ​មក​លើគោក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿងហេតុ​នេះ​ធ្លាប់​កើត​មាន​ឡើង​ម្តង​ដែរ​កាលពី​ឆ្នាំ​មុន នៅ​ក្នុង​ទីក្រុង Tampico ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែល​មាន​សត្វ​ត្រី​ជា​ច្រើន​ក្បាល​ធ្លាក់​ចុះ​មក​តាម​ទឹកភ្លៀង​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ NEWS PLUS

https://www.youtube.com/watch?v=qQNlRPaAwJY&t=11s

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ