ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំនួន​២​ឃុំ​ស្រុក​បាភ្នំ​នឹង​ទទួល​សេវា​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ដើមខែ​កក្កដា​នេះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក​វណ្ណ សុភាព​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន និង​ក្រោម​ការ​សម្របសម្រួល​ពី​មន្ត្រី​ជំនាញ​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើ​កាច់…

ខេត្តព្រៃវែង ៖ លោក​វណ្ណ សុភាព​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន និង​ក្រោម​ការ​សម្របសម្រួល​ពី​មន្ត្រី​ជំនាញ​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ប្រមាណ​ជិត​ពីរ​ពាន់​គ្រួសារ និង​ទទួល​បាន​សេវា​ទឹក​ស្អាត​ប្រើប្រាស់​ទៅ​តាម​តម្រូវការ ដោយ​លែង​ខ្វះខាត​ដូច​មុន​ទៀត​ហើយ ។

លោក​ឡុ​ង រិ​ន​ប្រធាន​ក្រុមហ៊ុន​ទឹក​ស្អាត​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹង​ថា ទឹក​ដែល​ទាញ​យក​មក​ផលិត​ជា​ទឹក​ស្អាត​សម្រាប់​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ក្នុង​ឃុំ​ទាំង​២​នេះ​មាន​ប្រភព​ពី​ដង​ទន្លេតូច​ក្បែរ​ស្ពាន​កំពង់​សឹង ដោយ​ឆ្លងកាត់​ការ​ចម្រោះ​សម្លាប់​មេរោគ​ជា​ច្រើន​ដំណាក់កាល ជាមួយ និង​ឧបករណ៍​ទំនើប​ៗ​ដែល​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​១០០% សម្រាប់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក​ឡុ​ង រិ​ន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​តម្លើង​នូវ​ឧបករណ៍​ទំនើប​ៗ​ជា​ច្រើន ដែល​មាន​លទ្ធភាព​អាច​ផលិត​ទឹក​ស្អាត​បាន​១០០​ម៉ែត្រគូប​ក្នុង​១​ម៉ោង និង​អាច​ផ្គត់ផ្គង់​ដល់ អតិថិជន បាន​រហូត​ដល់​១៥០០០​គ្រួសារ ក្នុង​មួយ​ថ្ងៃ ដោយឡែក​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​ត្រឹមតែ​ជិត​២០០០​គ្រួសារ​ប៉ុណ្ណោះ​ដែល​មាន​ន័យ​ថា នៅ​ពេល​ដែល​ក្រុមហ៊ុន​ធ្វើការ​ដំឡើង​ឧបករណ៍​រួចរាល់​ហើយ​នោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទាំង​២​នេះ និង​មានទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ ហើយ​អាច​នឹង​សល់​ទឹក​សម្រាប់​ចែកចាយ​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ផ្សេង​ៗ​ទៀត ក្នុងស្រុក​បាភ្នំ​នេះ​ថែម​ទៀត​ផង ។

លោក​បាន​បញ្ជាក់​ថា ទឹក​ស្អាត​របស់​លោក​ផលិត​ដោយ​ឆ្លងកាត់​ប្រព័ន្ធ​ចម្រោះ​ទឹក​១២​ដំណាក់កាល មាន​អាង​ខ្សាច់ អាង​ថ្ម អាង​ឈើ ដោយ​មានការ​សហការ​ពី​សមាគម​ផលិត​ទឹក​ស្អាត និង​មានការ​ត្រួតពិនិត្យ​តាមដាន​ពី​ក្រសួង និង​មន្ត្រី​ជំនាញ​រយៈពេល​បី​ខែ​ម្តង និង​មានការ​លាង​សម្អាត​អាង​រយៈពេល​១​ខែ​ម្តង​ផង​ដែរ ដើម្បី​ធានា​សុវត្ថិភាព​សុខភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ រីឯ​សេ​វាត​ភ្ជាប់​ដំបូង​រួម​ទាំង​តម្លៃ​ទឹក គឺ​យក​ទៅ​តាម​ការ​កំណត់​របស់​រដ្ឋ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ