ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥ​ទ្ឋិ​ពល​ភ្លៀង​ខ្យល់​កន្ត្រាក់​៣​យប់​៣​ថ្ងៃ​ ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវ​បានបំផ្លាញ​ 

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ គិត​មក​ត្រឹម​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣១​ខ្នង​​នៅ​ភូមិ​កណ្តោល ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង បាន​ទទួល​រង​ការ​ខូចខាត…

ខេត្តកោះកុង ៖ គិត​មក​ត្រឹម​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣១​ខ្នង​​នៅ​ភូមិ​កណ្តោល ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង បាន​ទទួល​រង​ការ​ខូចខាត រលំ​ និ​ងរ​បើក​ដំបូល ដោយសារ​ឥ​ទ្ឋិ​ពល​ព្យុះ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល​៣​យប់​៣​ថ្ងៃ​កន្លង​មកនេះ ។

 

កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ជួយ​សង្គ្រោះ​បឋម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំងនោះ​។ យោង​តាម​របាយការណ៍​មន្ត្រី​អាជ្ញាធរ​មូលដ្ឋានបាន​​អោយ​ដឹង​ថា ក្រៅពី​បំផ្លាញ​លំនៅ​ដ្ឋា​ន ឥ​ទ្ឋិ​ពល​ខ្យល់​កន្ត្រាក់​នូវ​បាន​បំផ្លាញ​ផលដំណាំ និង​សត្វ​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ទៀត តែ​មិន​បាន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

ទោះជា​យ៉ាងណា ភ្ញៀ​ង​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​ដោយ​គ្រោះ​ធម្មជាតិ​នា​ពេល​នេះ​នៅ​មិន​ទាន់​បាន​កំណត់​ចំនួន​ជាក់លាក់​នៅឡើយ​​ទេ ព្រោះ​ឥ​ទ្ឋិ​ពល​ព្យុះ​ភ្លៀង ​និង​ខ្យល់​កន្ត្រាក់​នៅ​កំពុង​បន្ត​អូស​បន្លាយ​នៅឡើយ និង​មាន​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក៏​កំពុង​រង​គ្រោះ​ដោយសារ​ឥ​ទ្ឋិ​ពល​ព្យុះ​ភ្លៀង​នេះ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ