ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស​ត្រកូល «​ខាត់​» វិ​វ​ឌ្ឍ​អាជីព​យ៉ាងណា​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ដែល​ក្រុម​គ្រួសារ​​នៃ​វង្ស​ត្រកូល​ខាត់​ចាប់ផ្តើម​អាជីព​សិល្បៈ​តាម​រយៈ​ការ​លេង​ភ្លេងបុរាណ​ក្នុង​ពិធី​នានា ស្ទើរតែ​មួយ​គ្រួសារ ។ បើ​ទោះបីជា​មក​ដល់​សម័យ​បច្ចុប្បន្ន​វង្ស​ត្រកូល​អ្នកលេង​ភ្លេង​​ប្រពៃណី​មួយ​នេះ​ហាក់​មិនសូវ​បាន​សម្តែង​ជុំ​គ្នា ដោយសារ​តែ​មានកា​រវិ​វ​ឌ្ឍ​ខ្លួន​ទៅ​តាម​អាជីព​សិល្បៈ​ផ្សេង​ទៀត​ក៏​ដោយ ក៏​ប៉ុន្តែ​វង្ស​ត្រកូល​ខាត់​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​ដើម​របស់​ខ្លួន​ឡើយ ។ ពួក​គេ​ទាំង​អស់នោះ​នៅ​តែ​មាន​ជំនាញ​កាន់​ភ្លេងបុរាណ​ដដែល…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ដែល​ក្រុម​គ្រួសារ​​នៃ​វង្ស​ត្រកូល​ខាត់​ចាប់ផ្តើម​អាជីព​សិល្បៈ​តាម​រយៈ​ការ​លេង​ភ្លេងបុរាណ​ក្នុង​ពិធី​នានា ស្ទើរតែ​មួយ​គ្រួសារ ។ បើ​ទោះបីជា​មក​ដល់​សម័យ​បច្ចុប្បន្ន​វង្ស​ត្រកូល​អ្នកលេង​ភ្លេង​​ប្រពៃណី​មួយ​នេះ​ហាក់​មិនសូវ​បាន​សម្តែង​ជុំ​គ្នា ដោយសារ​តែ​មានកា​រវិ​វ​ឌ្ឍ​ខ្លួន​ទៅ​តាម​អាជីព​សិល្បៈ​ផ្សេង​ទៀត​ក៏​ដោយ ក៏​ប៉ុន្តែ​វង្ស​ត្រកូល​ខាត់​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​ដើម​របស់​ខ្លួន​ឡើយ ។ ពួក​គេ​ទាំង​អស់នោះ​នៅ​តែ​មាន​ជំនាញ​កាន់​ភ្លេងបុរាណ​ដដែល ហើយ​នៅ​តែ​ចេញ​សម្តែង​ព្រម​គ្នា ក្នុង​ករណី​ដែល​មាន​តម្រូវការ បើ​ទោះបីជា​មាន​អ្នកខ្លះ​មានគ្រួសារ និង​ខ្លះ​មាន​អាជីព​ផ្សេង​ពី​នេះ​ក៏​ដោយ ។

ក្នុង​នាម​ជា​កូនច្បង​ទី​២​បន្ទាប់​ពី​អ្នក​នាង ខាត់ សុ​ឃី​ម តារា​កំប្លែង​លោក​ខាត់ ចំរើន ហៅ​នាយ​កន្តេះឡង់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​លោក​មាន​បង​ប្អូន​​៩​នាក់​ក្នុង​នោះ​កូន​បង​គេ​គឺ​អ្នក​នាង​ខាត់ សុ​ឃី​ម មាន​ស្វាមី និង​កូន​២​នាក ។ បន្ទាប់​មក​គឺ​លោក​ផ្ទាល់​ខាត់ ចំរើន មាន​ភរិយា កូន​៣​នាក់ ។ ខាត់ សា​រ៉ុ​ម ជា​កូន​ទី​បី មាន​ប្រពន្ធ​កូន​២ ។ ខាត់ សា​រ៉េ​ន មាន​ប្រពន្ធ កូន​២ ។ ខាត់ ស្រី​វង មាន​ស្វាមី និង​កូន​២​នាក់ ហើយ​បច្ចុប្បន្ន​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ហើយ ។  បន្ទាប់​មក​ខាត់ យ៉ៃ មាន​ប្រពន្ធ និង​កូន​១។ ខាត់ សេរី រៀប​ការ​មានកូន​១ ។ ខាត់ សួស្តី កូន​១ ។ ចំណែក​កូនពៅ​គេ​គឺ ខាត់ ណា​ចារ នៅ​លីវ​មិន​ទាន់​មានគ្រួសារ​នៅឡើយ​ទេ ។ ត្រកូល​ខាត់​ទាំងអស់​សុទ្ធតែ​ជា​អ្នកលេង​ភ្លេង អត់​តែ​កូនស្រី​ពៅ​ម្នាក់​ប៉ុណ្ណោះ​ដែល​នាង​គឺជា​អ្នក​សម្អាងការ និង​បង្ហាត់​សិស្ស​ផង​ដែរ​។

លោក​ខាត់ ចំរើន បញ្ជាក់​ថា «​ក្រុម​គ្រួសារ​បងប្អូន​របស់ខ្ញុំ​គឺ​មាន​ជំនាញ រៀង​ៗ​ខ្លួន ហើយ​សម្រាប់​ឧបករណ៍​ភ្លេងបុរាណ​នេះ​ទៀត​សោត​គឺ​អាច​ឆ្លាស់គ្នា​លេង​បាន​ទាំងអស់ គ្រាន់​តែ​ពេល​ចេញ​សម្តែង​រួម​គ្នា ម្តង​ៗ​គឺ​ត្រូវ​ឲ្យ​កាន់តែ​មួយ​មុខ​ប៉ុណ្ណោះ ។ មក​ដល់​បច្ចុប្បន្ន​នេះ​បងប្អូន​ត្រកូល​ខាត់​របស់ខ្ញុំ​បាន​វិ​វ​ឍ្ឍ​ខ្លួន​ខ្លះ​ហើយ ដោយនៅ​ក្នុង​នោះ​បងស្រី​ខាត់ សុ​ឃី​ម វិល​មក​សម័យ​ច្រើន ហើយ​រូប​ខ្ញុំ​ក៏​មក​លេ​កំប្លែង​ខ្លះ និង​សម័យ​ខ្លះ ចំណែក ប្អូន​ៗ​ផ្សេង​ទៀត​បាន​ចាប់​ជំនាញ​ភ្លេងសម័យ តែ​នៅ​មិន​ចោល​បុរាណ​ទាំងស្រុង​ឡើយ ។ បើ​ទោះបីជា​បងប្អូន​របស់ខ្ញុំ​បាន​មានគ្រួសារ​ស្ទើរ​គ្រប់​គ្នា​ក៏​ដោយ ប៉ុន្តែ​វង្ស​ភ្លេង​ត្រកូល​ខាត​ក៏​នៅ​តែ​លេង​ជុំ​គ្នា​ដដែល ប្រសិនបើ​មាន​តម្រូវការ តែបើ​សិន​មានការ​ទទួល​ពីរ​រោង គឺ​ត្រូវ​បំបែក​ក្រុម​គ្នា​លេង ។ យ៉ាងណា​ក៏​ដោយនៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់ខ្ញុំ​បាន​លេង​​ជុំ​គ្នា​នោះ​គឺ​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​ខ្ញុំ​មិន​ងាយ​បាន​ជុំ​គ្នា​ឡើយ ព្រោះ​ចូល​ខែ​រវល់​គឺ​មានការ​ងារ​ធ្វើ​រៀងខ្លួន »​។

លោក​ខាត់ ចំរើន ឲ្យ​ដឹង​បន្ថែម​ថា ចាប់តាំងពី​លោក​លេង​ឧបករណ៍​ភ្លេងបុរាណ​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ដោយសារ​តែ​លោក​បាន​ចាប់ផ្តើម​លេង​តាំ​ពី​អាយុ​៧​ឆ្នាំ​មក​ម្ល៉េះ ។ ទោះជា​យ៉ាងណា​ក្តី​លោក​ថា ចាប់តាំងពី​ការ​ផ្ចុងផ្តើម​ពី​ការ​បង្ហាត់បង្រៀន​ភ្លេងខ្មែរ​ពី​ឪពុក​របស់​លោក ក៏​ដូច​ជា​ការ​ជួយ​ទំនុកបម្រុង​ពី​បងស្រី​ខាត់ សុ​ឃី​ម ជា​បន្តបន្ទាប់​មក រហូត​មក​ដល់​ពេល​នេះ​ក្រុម​គ្រួសារ​របស់​លោក​មាន​ជីវ​ភាព​មួយ​សមរម្យ បើ​ទោះបីជា​នៅ​មាន​កម្រិត តែ​អាច​រស់នៅ​ក្នុង​សង្គម​នេះ​បាន​ដូច​គេ​ឯង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ