ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​សន្យា​នឹង​បញ្ឈប់​សមយុទ្ធ​យោធា​រួម​ជាមួយ​កូរ៉េ

5 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ប្រធានាធិបតី​សហរដ្ឋអា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​សន្និសីទ​ព័ត៌​មាន​មួយ ក្រោយ​ជំនួប​ជាមួយ​លោក គី​ម ជុង​អ៊ុ​ន…

ប្រទេស​សិង្ហ​បុរី ៖ ប្រធានាធិបតី​សហរដ្ឋអា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​សន្និសីទ​ព័ត៌​មាន​មួយ ក្រោយ​ជំនួប​ជាមួយ​លោក គី​ម ជុង​អ៊ុ​ន មេដឹកនាំ​កូរ៉េ​ខាងជើង មុន​ធ្វើ​ដំណើរ​ចាក​ចេញពី​សិង្ហ​បុរី​ទៅ​កាន់​សហរដ្ឋអាមេរិក ។

លោក ដូ​ណា​ល់ ត្រាំ ថ្លែង​ថា ប្រទេស​កូរ៉េខាងជើង​មាន​សក្តានុពល ហើយ​លោក​ក៏​បាន
ឆ្លៀតឱកាស​អរគុណ​លោក គី​ម ជុង​អ៊ុ​ន ដែល​ជំនួប​កំពូល​នេះ​គឺជា​ភ័ស្តុតាង​ស្តែង​ឲ្យ​ឃើញ​​ថា​ ការ​ផ្លាស់​ប្តូរ​ពិតជា​អាច​កើត​មាន​ជាក់​ជា​មិន​ខាន​។ បន្ថែម​ពី​នេះ​ទៀត ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ថ្លែង​ថា «​សហរដ្ឋអា​មេ​រិ​ក នឹង​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​» ដែល​ទំនងជា​លោក​ចង់​សំដៅ​ទៅ​លើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​កូរ៉េ​​ខាងត្បូង ដែល​ក្រុង​ព្យុ​ងយ៉ាង​បាន​ចាត់​ទុក​ថា ជា​ចេតនា​បង្ករឿង​និង​ឈ្លានពាន​នោះ។  ដោយឡែក ចំពោះ​កា​រដក​កងទ័ព​ពី​កូរ៉េ​ខាង​ត្បូង​វិញ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​ចង់​យក​កងទ័ព​របស់​យើង (​សហរដ្ឋអាមេរិក​)​ចេញ ។ ប៉ុន្តែ​វា​មិនមែន​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ត្រូវ​ដោះស្រាយ​ក្នុង​ពេល​ប​ច្ចុ​ប្បន្ន​នេះ​ទេ ហើយ​ខ្ញុំ​សង្ឃឹមថា វា​នឹង​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​» ។

លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​ថា កិច្ចប្រជុំ​រវាងរូប​លោក និង​លោក គី​ម បាន​ប្រព្រឹត្ត​ទៅ​ដោយ​​ភាព​ស្មោះត្រង់ ហើយពី​គូសត្រូវ​ប្រែ​ក្លាយជា​មិត្ត​ផង​ដែរ ។ វា​ពុំ​មាន​ដែន​កំណត់​នោះ​​ឡើយ សម្រាប់​អ្វី​ៗ​ដែល​កូរ៉េ​ខាងជើង​អាច​សម្រេច​បាន នៅ​ពេល​ទីក្រុង​ព្យុ​ង​យ៉ាង សម្រេច​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ និង​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​វិញ​នោះ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ចាកចេញ​ដំណើរ​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ លោកដូ​ណា​ល់ ត្រាំ បាន​បង្ហាញ​ក្ដី​សង្ឃឹមថា សង្គ្រាមកូរ៉េ​នឹង​ត្រូវ​បញ្ចប់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក គី​ម ជុង​អ៊ុ​ន គឺជា​មនុស្ស​ម្នាក់​ពោរពេញ​ដោយ​សមត្ថភាព ដែល​អាច​ដឹកនាំ​ប្រទេស​បាន​។ ទោះជា​យ៉ាងនេះ​ក្ដី លោក​នៅ​តែ​បញ្ជាក់​ថា គ្មាន​ឡើយ​ការ​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម រហូត​ដល់​កូរ៉េ​ខាងជើង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​កងទ័ព​សហរដ្ឋ​អា​មេ​រិ​ក​ចំនួន​២៨.០០០​នាក់ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ