ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ម្តង​ហើយ​នៅ​មិន​រាង​ទៀត ចឹ​ង​បាន​ចាប់ចង​ស្លាបសេក

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ មាន​ករណី​ចោរលួច​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ទុក​ក្រោមផ្ទះ​នៅ​ភូមិ​ត្រពាំង​សង្កែ​ខាងត្បូង ឃុំ​រំដោះ​ស្រែ…

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ មាន​ករណី​ចោរលួច​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ទុក​ក្រោមផ្ទះ​នៅ​ភូមិ​ត្រពាំង​សង្កែ​ខាងត្បូង ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍​ប​បន្ត​ថា អំពើ​ចោរកម្ម​នោះ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ដែល​ជា​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់​ខណៈ​ជនសង្ស័យ​កំពុង​ទាញ​យក​ម៉ូតូ មាន​បំណង​ជិះ​ចេញ​ក៏​បាន​ស្រែក​ឆោឡោ​ឡើង​ទើប​មាន​អន្តរាគមន៍​ពី​អ្នកស្រុក​ចាប់ខ្លួន​ជនសង្ស័យ និង​ចងស្លាបសេក​ទៅ​ក្រោយ​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ។

ជនសង្ស័យ​ឈ្មោះ អ៊ុំ សា​ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​កោង​យោង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​ហិង្សា​ដោយ​ចេតនា ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សេង ខេ​ម​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច​ម៉ាក​ធូ​ដេ ពណ៌​ទឹកប្រាក់ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ក៏​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ