ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ក​ន្ទ្រា​ក់បាន​ប៉ើង​ដំបូលផ្ទះ​គាត់​ទៅ​បាត់​អស់ហើយ មើលចុះ​!

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​សង់​ពី​ស័ង្កសី​មាន​ទំ​ហ៊ំ​៥​គុណ​នឹង​៦​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវ​ខ្យល់​ក​ន្ទ្រា​ក់បក់​បោក​ប៉ើង​ដំបូល​ហើរ​ទៅ​បាត់ ខណៈ​មាន​ខ្យល់​ក​ន្ទ្រា​ក់​និង ភ្លៀង​មួយ​មេ…

ខេត្តកំពត ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​សង់​ពី​ស័ង្កសី​មាន​ទំ​ហ៊ំ​៥​គុណ​នឹង​៦​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវ​ខ្យល់​ក​ន្ទ្រា​ក់បក់​បោក​ប៉ើង​ដំបូល​ហើរ​ទៅ​បាត់ ខណៈ​មាន​ខ្យល់​ក​ន្ទ្រា​ក់​និង ភ្លៀង​មួយ​មេ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ព្រឹក​មិ​ញ​នេះ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ដូច​ខាងលើ​ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​ក​ន្ទ្រា​ក់បាន​បក់​យ៉ាង​ខ្លាំង​ផង​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ផ្ទះ​មួយ​ខ្នង ស្ថិត​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ត្រូវ​ប៉ើង​ដំបូល​ហើរ​ទៅ​បាត់ ។ ហើយ​លំនៅ​ដ្ឋា​ន​ដែល​រង​ខូចខាត​ដោយសារ​ខ្យល់​ក​ន្ទ្រា​ក់​នេះ​ម្ចាស់​ឈ្មោះ តក់ សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ហេតុការណ៍​ខ្យល់​ក​ន្ទ្រា​ក់បំ​ផ្លាញ​ផ្ទះសំបែង​នេះ គឺ​ពុំ​បាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​-​សត្វ​នោះ​ឡើយ ដោយ​គ្រាន់តែ​ខូចខាត​ផ្ទះ​ស័ង្កសី​មួយ​ខ្នង​ប៉ុណ្ណោះ ។ ចំពោះ​ករណី​គ្រោះ​មហន្តរាយ​ផ្តើម​ដោយសារ គ្រោះ​ធម្មជាតិ​ខាងលើ​នេះ​ដែរ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ក៏​ដូច​ជា ក្រុមការងារ​កាកបាទក្រហម​បាន និង​កំពុង​ចុះ​ជួយ​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ​បំផុត ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ