ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មែកឈើ​ប៉ុន​ផ្លែ​ឪឡឹក​ទម្លុះ​ស្មា​ហើយ​នៅ​មិនដឹង​ខ្លួន

5 ឆ្នាំ មុន

បេឡា​រ៊ុ​ស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​មែកឈើ​ដ៏​ធំ​មួយ​ដោត​ជាប់​នឹង​ស្មា​ខាងស្តាំ តែ​សំណាងល្អ​មិន​ស្លាប់​។ Ivan Krasouski បាន​លោតឆ័ត្រ​យោង​នៅ​ភូមិ…

បេឡា​រ៊ុ​ស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​មែកឈើ​ដ៏​ធំ​មួយ​ដោត​ជាប់​នឹង​ស្មា​ខាងស្តាំ តែ​សំណាងល្អ​មិន​ស្លាប់​។

Ivan Krasouski បាន​លោតឆ័ត្រ​យោង​នៅ​ភូមិ Loshany ប្រទេស​បេឡា​រ៊ុ​ស ហើយ​ធ្លាក់​ចំ​មែកឈើ​មួយ​យ៉ាង​ធំ​។ មុន​ដំបូង​ឡើយ គាត់​មិនដឹង​ថា ខ្លួន​ត្រូវ​មែកឈើ​ដោត​ជាប់​នោះ​​ទេ ដោយ​បាន​ងើបឈរ​ដើរ​ធ្វើ​ព្រងើយ​។ តែ​គាត់​ដើរ​មិន​រួច​ដោយសារ​តែ​ទាក់​ជាប់​នឹង​មែកឈើ ស្រាប់តែ​ពេល​មើលទៅ​ក៏​ឃើញ​ថា ខ្លួន​គាត់​ត្រូវ​ទម្លុះ​ដោយ​មែកឈើ​ប៉ុន​ផ្លែ​ឪឡឹក​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​នាំ​គ្នា​កាត់​មែកឈើ​នោះ​ចេញពី​ដើមឈើ ហើយ​ដឹក Ivan ទៅ​មន្ទីរពេទ្យ​ជាមួយនឹង​មែកឈើ​ជាប់​នឹង​ស្មា​។ ទៅ​ដល់ទី​នោះ គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ និង​យក​មែកឈើ​ចេញ​ដោយ​មាន​សុវត្ថិភាព​។ ពេល​នេះ Ivan កំពុង​តែ​សម្រាក​នៅ​មន្ទីរ​ពេទ្យ មុន​នឹង​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

នេះ​ជា​ករណី​កម្រ​មួយ ព្រោះថា ឈើ​មួយ​មែក​នោះ​ពិតជា​ធំ ហើយ​បុរស​ម្នាក់​នោះ​នៅ​អាច​រួច​ផុត​ពី​សេចក្តីស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ