ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ៤១០០​គ្រាប់​ក្នុង​ប្រមាត់

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​បាន​ចោះ​យក​គ្រាប់​ក្រួស​ក្នុង​ថង់​ប្រមាត់​របស់​បុរស​ម្នាក់ ដែល​មាន​ចំនួន​សរុប​៤១០០​គ្រាប់​។ លោក​មានឈ្មោះ Yogesh Yewle…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​បាន​ចោះ​យក​គ្រាប់​ក្រួស​ក្នុង​ថង់​ប្រមាត់​របស់​បុរស​ម្នាក់ ដែល​មាន​ចំនួន​សរុប​៤១០០​គ្រាប់​។

លោក​មានឈ្មោះ Yogesh Yewle អាយុ​៤៣​ឆ្នាំ ដែល​មាន​អាកា​រៈ​ឈឺ​ក្នុង​ពោះ​អស់​រយៈ​ពេល​រាប់​ឆ្នាំ តែងតែ​ងាក​ទៅ​លេបថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់ និង​ថ្នាំ​ក្រពះ​រាល់ពេល​ធ្វើ​ទុក្ខ។ ដល់​ថ្ងៃមួយ​នោះ គាត់​ក៏​ទ្រាំ​លែង​បាន ហើយ​ក៏​ទៅ​មន្ទីរពេទ្យ Krishna ក្នុង​រដ្ឋ Maharashtra នា​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​។

នៅ​ទីនោះ វេជ្ជបណ្ឌិត​បាន​ធ្វើការ​វះកាត់​ដោយ​ប្រើ​វិធី​ចោះ​ទម្លុះ​ថង់​ប្រមាត់ ហើយ​យក​ក្រួស​ចេញ​។ ក្រុមការងារ​របស់​មន្ទីរពេទ្យ​ពីរ​នាក់​បាន​ចំណាយពេល​រាប់​គ្រាប់​គ្រួ​ស​ទាំង​នោះ​ដល់​ទៅ​ជាង​២​ម៉ោង​ទម្រាំ​តែ​រាប់​អស់​។ វា​មាន​ទំហំ​ពី​៣​ទៅ​៤​មី​លី​ម៉ែត្រ​។

វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា អាកា​រៈ​របស់ Yogesh មាន​ភាព​ប្រសើរ​ហើយ​។ នេះ​ពិត​ជា​សំណាងល្អ​ហើយ ដែល​មក​មន្ទីរពេទ្យ​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ