ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ដែល​បាន​ចាក់​សម្លា.ប់​ឪពុក​ខ្លួនឯង​បាន​ចាប់ខ្លួន​បាន​ហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តាម​សេចក្តីរាយការណ៍​បឋម​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា​នេះ ជា​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការណ៍​ករណី​ឃាតកម្ម កូនប្រុស​បង្កើត​ចាក់​សម្លាប់​ឪពុក កាលពីថ្ងៃ​ទី​២៣ ខែឧសភា​នេះ​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី នៅ​ចំណុច​សម្ងំ​កូន ភូមិ​ក្រសាំង…

ខេត្តក្រចេះ ៖ តាម​សេចក្តីរាយការណ៍​បឋម​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា​នេះ ជា​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការណ៍​ករណី​ឃាតកម្ម កូនប្រុស​បង្កើត​ចាក់​សម្លាប់​ឪពុក កាលពីថ្ងៃ​ទី​២៣ ខែឧសភា​នេះ​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី នៅ​ចំណុច​សម្ងំ​កូន ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

 សេចក្តីរាយការណ៍​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្នួល និង​ប្រជា​ការពារ​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ។
ដែល​ជនសង្ស័យ​ឈ្មោះ គឿ​ន ផា​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ និង​ស្រង់​យក​ចម្លើយ ហើយ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី ៕

បញ្ជាក់ ៖

https://kohsantepheapdaily.com.kh/article/641607.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ