ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​ការ​ជួប​គ្នា​លោក​គី​ម​ជុង​អ៊ុ​ន​អាច​លើក​ពេល

5 ឆ្នាំ មុន

អា​មេ​រិ​ក ​និង​កូរ៉េ​ខាងជើង​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ បាន​​ថ្លែង​កាលពី​ថ្ងៃ​២២​ ឧសភា​ ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង…

អា​មេ​រិ​ក ​និង​កូរ៉េ​ខាងជើង​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ បាន​​ថ្លែង​កាលពី​ថ្ងៃ​២២​ ឧសភា​ ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​ គី​ម ​ជុង​អ៊ុន ​នឹង​អាច​ពន្យារពេល​។

ពេល​ជួប​ជាមួយ​ប្រធានាធិបតី កូរ៉េ​ខាងត្បូង​លោក ​MOON JAE IN លោក​ត្រាំ​អះអាង​ពី​រឿង​នោះ​​នៅ​ឯ​សេត​វិមាន​ប្រាប់​សារព័ត៌មាន​ថា​ ការ​ជួប​គ្នា​នោះ​ប្រហែលជា​ពុំ​អាច​មាន​នា​ថ្ងៃ​ទី​១២ ​មិថុនា​ឡើយ​។

កាលពី​ស​ប្ដា​ហ៍​មុន​កូរ៉េ​ខាងជើង​បាន​ព្រមាន​ថា ក្រុង​ព្យុ​ង​យ៉ាង​ អាច​លុប​ចោលការ​ជួប​គ្នា​នេះ​ដែល​ធ្វើ​នៅ​សិង្ហ​បុរី ប្រសិនបើ​អា​មេ​រិ​ក​មាន​គោលដៅ​តែ​មួយ​គត់​ចាប់បង្ខំ កូរ៉េ​ខាងជើង​ឲ្យ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួ​ន​តែ​មួយ​មុខ​គត់​។

ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​១៦ ​ឧសភា​ បាន​ផ្អាក​ការ​ចរចា​អន្តរ​កូរ៉េ ​ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​​នឹង​សមយុទ្ធ​យោធា​រួម​មួយ​ដែល​រៀបចំ​ធ្វើ​រវាង​កងទ័ពអាកាស​អា​មេ​រិ​ ក​និង​កូរ៉េ​ខាងត្បូង ហើយអំពាវនាវ​ដល់​កូរ៉េ​ខាងត្បូង​ឲ្យ​បញ្ឈប់​បណ្ដា​សមយុទ្ធ​យោធា​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​។

សេត​វិមាន ​និង​ក្រសួងការបរទេស​អា​មេ​រិ​ក ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​ថា នឹង​បន្ត​រៀបចំ​ការ​ជួប​គ្នា​កំពូល​នេះ​រវាង​លោក​ត្រាំ ​និង​លោក​គី​ម​ជុង​អ៊ុ​ន​។

កូរ៉េ​ខាងជើង​អះអាង​នា​ថ្ងៃ​ទី​២២ ​ឧសភា​ថា ការ​ចរចា​ដែល​កំពុង​ធ្វើ​រវាង​ខ្លួន​ និង​អា​មេ​រិ​ក គឺជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សន្តិភាព​របស់​លោក​គី​ម​ជុង​អ៊ុ​ន ពុំ​មែន​ជា​លទ្ធផល​នៃ​ការ​គាបសង្កត់​នានា​របស់​បរទេស​ឡើយ​។

នៅ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង ​KCNA ក្នុង​បទ​អត្ថាធិប្បាយ​មួយគូ​សបញ្ជាក់​ថា លោក​គី​ម​ជុង​អ៊ុ​ន ដោយ​សម្រេច​បើក​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក គឺ​ដើម្បី​ការពារ​សន្តិ​ភាព ​និង​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ​ និង​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ