ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​រៀប​អភិសេក​ចំណាយ​ជាង​៤៤​លាន​ដុល្លារ

5 ឆ្នាំ មុន

សារព័ត៌មាន​មួយ​របស់​អង់គ្លេស​បាន​ប៉ាន់​ប្រមាណ​ថា​ថ្លៃ​នៃ​ការ​ចំណាយ​ក្នុង​ពិធី​រៀប​អភិសេក​របស់​ព្រះ​អង្គ​ម្ចាស់​ហារី និង​ព្រះ​នាង​ម៉េ​ហ្គេ​ន ម៉ា​ឃើ​ល អាច​មាន​តួលេខ​ដល់​ទៅ​៣២​លាន​ផោន ឬ​ប្រហែល​៤៤,៧​លាន​ដុល្លារ ភាគច្រើន​ជា​ថ្លៃ​ចំណាយ​លើ​ផ្នែក​ការពារ​សន្តិសុខ ។ Bridebook បញ្ជាក់​ថា​ពិធី​រៀប​អភិសេក​ដែល​ពិភពលោក​មាន​ចំណាប់អារម្មណ៍​នេះ​ត្រូវ​ចំណាយ​លើ​ផ្នែក​សុវត្ថិភាព​ខ្ពស់​ដល់​៣០​លាន​ផោន ឬ​ប្រហែល​៩៤​ភាគរយ​នៃ​ថ្លៃ​ចំណាយ​​សរុប…

សារព័ត៌មាន​មួយ​របស់​អង់គ្លេស​បាន​ប៉ាន់​ប្រមាណ​ថា​ថ្លៃ​នៃ​ការ​ចំណាយ​ក្នុង​ពិធី​រៀប​អភិសេក​របស់​ព្រះ​អង្គ​ម្ចាស់​ហារី និង​ព្រះ​នាង​ម៉េ​ហ្គេ​ន ម៉ា​ឃើ​ល អាច​មាន​តួលេខ​ដល់​ទៅ​៣២​លាន​ផោន ឬ​ប្រហែល​៤៤,៧​លាន​ដុល្លារ ភាគច្រើន​ជា​ថ្លៃ​ចំណាយ​លើ​ផ្នែក​ការពារ​សន្តិសុខ ។

Bridebook បញ្ជាក់​ថា​ពិធី​រៀប​អភិសេក​ដែល​ពិភពលោក​មាន​ចំណាប់អារម្មណ៍​នេះ​ត្រូវ​ចំណាយ​លើ​ផ្នែក​សុវត្ថិភាព​ខ្ពស់​ដល់​៣០​លាន​ផោន ឬ​ប្រហែល​៩៤​ភាគរយ​នៃ​ថ្លៃ​ចំណាយ​​សរុប រួម​មានការ​ប្រចាំការ​នៅ​កន្លែង​បាញ់​ស៊ី​ប​តាម​ចំណុច​នានា ប៉ូលិស​ការ​ពារ​​សុវត្ថិភាព អង្គភាព​ប្រឆាំង​លើ​យានយន្ត​គ្មាន​អ្នកបើកបរ និង​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ចំណែក​ការ​ចំណាយ​លើ​ពិធី​នេះ​មាន​ប្រហែល​២​លាន​ផោន ។

ការ​ចំណាយ​នេះ​ចាត់​ទុក​ថា​បាន​កើនឡើង​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​នឹង​ពិធី​រៀប​អភិសេក​របស់​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម ជាមួយ​ព្រះ​នាង​Kate Middleton កាលពី​៧​ឆ្នាំ​មុន​ដោយ​កាល​ណោះ​ចំណាយ​ប្រហែល​២០​លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ