ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​សាហា.វហើយ ! មិនត្រឹមតែបំផ្លាញទេ ឆក់យកជីវិតមនុស្សថែមទៀត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ផ្គរ​រន្ទះ​បាន​បក់​បោក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​ ស្មើរ​នឹង៣​គ្រួសារ ​ដួលរ​លំបាក់​រៀប​ដល់​ដី​ក្នុង​នោះ​ដែរ​ក៏​មាន​រន្ទះបាញ់​បាន​ឆក់​យក​ជីវិត​យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ផ្គរ​រន្ទះ​បាន​បក់​បោក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​ ស្មើរ​នឹង៣​គ្រួសារ ​ដួលរ​លំបាក់​រៀប​ដល់​ដី​ក្នុង​នោះ​ដែរ​ក៏​មាន​រន្ទះបាញ់​បាន​ឆក់​យក​ជីវិត​យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ។

ករណី​ទី​១ រន្ទះបាញ់​យុវជន​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​តំបន់​កោះ​គ្រប​បាយ​ក្នុង​វាល​ក្រោម ភូមិសាស្ត្រ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ សព​ជន​រង​គ្រោះ​ឈ្មោះ ជួន សុខ​ឡេ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិស្រ​យ៉ូ​វ​ត្បូង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ខណៈ​ទៅ​មើល​ស្រែ​ត្រូវ​បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ហើយ​ត្រូវ​បាន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​ករណី​ទី​២​វិញ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ផ្គរ​រន្ទះ​បាន​បក់​បោក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង ស្មើរ​នឹង​៣​គ្រួសារ បាន​រង​ការ​ខូចខាត​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ ។ សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ