ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទៅ​បា.ញ់​សត្វ​ក្នុង​ព្រៃ ! បា.ញ់​មិន​ចំ​សត្វ​បែរជា​ត្រូវ​គ្នា​ឯង​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មាន​ករណី​បុរស​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​កែ​ច្នៃ​បាន​ស្លាប់ បន្ទាប់​ពី​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិត​ក្នុង​ចំណុច​ស្រែ​ព្រាល…

ខេត្តព្រះវិហារ ៖ មាន​ករណី​បុរស​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​កែ​ច្នៃ​បាន​ស្លាប់ បន្ទាប់​ពី​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិត​ក្នុង​ចំណុច​ស្រែ​ព្រាល ខាងកើត​ភូមិ​ប្រមេ​រុ ឃុំ​ប្រមេ​រុ ស្រុក​ត្បែងមានជ័យ ប្រមាណ​ជា​១៥​គីឡូម៉ែត្រ ។

ជន​រង​គ្រោះ​ឈ្មោះ​អួន រ៉ា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រមេ​រុ ឃុំ​ប្រមេ​រុ ស្រុក​ត្បែង មាន​ជ័យ ខេត្តព្រះវិហារ ។

យោង​តាម​សម្តី​លោក​វរៈសេនីយ៍ឯក​ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​ខាងលើ​ស្លាប់​នេះ ដោយសារ​តែ​ពេល​នោះ​ជន​រង គ្រោះ​នឹង​បក្សពួក​ម្នាក់​ទៀត​បាន​នាំ​គ្នា​ចូល​ព្រៃ​ដើរ​រក​បាញ់​សត្វ ស្រាប់តែ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​សត្វ​នឹង​ដើរ​ស​ម្តៅ​ទៅ​រក​សត្វ រីឯ​បក្សពួក​ម្នាក់​ទៀត​នៅ​ពីក្រោយ​ខ្នង ពេល​នោះ បក្សពួក​ម្នាក់​ទៀត​ក៏​លើក​កាំភ្លើង​កែ​ច្នៃ​ម៉ាក​កា​ប៊ិ​ន​បម្រុង​នឹង​បាញ់​សត្វ​ក៏​ស្រាប់តែ​រាលកៃ​ផ្ទះ​គ្រាប់​ចំ​ជន​រង​គ្រោះ​កណ្តាល​ក្បាល​មួយ​គ្រាប់ និង​ថ្ពាល់​មួយ​គ្រាប់​តែ​ម្តង​ទៅ ។
ក្រោយមក​បក្សពួក​ក៏​បាន​នាំ​ជនសង្ស័យ​ទៅ​ក្នុងភូមិ​វិញ រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

លោក​វរសេនីយ៍ឯក ឆ​យ បូ​រិ​ន បន្ត​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម​នោះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ សុខ វ៉ា​ន់​ឌី​ន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​រង​គ្រោះ​ខាងលើ ដែល​បាន​រួម​ដំណើរ​ចូល​ព្រៃ​រក​សត្វ​ជាមួយ​ជន​រង​គ្រោះ​ខាងលើ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ដើម្បី​សាកសួរ និង​ក៏​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

បច្ចុប្បន្ន​នេះ​ជនសង្ស័យ​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​របស់​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ចាត់ការ​តាម​នីតិវិធី ដោយឡែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ