ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តកូនស្រី ! អ្នកនាង ប៉េងប៉ោង តាំងចិត្ត​សាងសង់ចេតិយ​ជូន​នាយ​វីតាមីន​សេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ប៉េងប៉ោង និង​ក្រុម​គ្រួ​សារបាន​រៀបចំ​ពិធី​ក្រុង​ពលី​ដើម្បី​សាងសង់​ចេតិយ​តម្កល់​ធាតុ និង​រូបសំណាក​តារា​កំប្លែង​នាយ​វីតាមីន​សេ ក្រោយ​ពេល​ទទួលមរណភាព​អស់​រយៈពេល​ជាង​២​ខែ​មកនេះ ។ កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ប៉េងប៉ោង និង​ក្រុម​គ្រួ​សារបាន​រៀបចំ​ពិធី​ក្រុង​ពលី​ដើម្បី​សាងសង់​ចេតិយ​តម្កល់​ធាតុ និង​រូបសំណាក​តារា​កំប្លែង​នាយ​វីតាមីន​សេ ក្រោយ​ពេល​ទទួលមរណភាព​អស់​រយៈពេល​ជាង​២​ខែ​មកនេះ ។ កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ កូនស្រី​នាយ​វីតាមីន​សេ គឺ​អ្នក​នាង​ប៉េងប៉ោង និង​ក្រុម​គ្រួសារ បាន​ធ្វើ​ពិធី​ក្រុង​ពលី​រៀបចំ​សង់​ចេតិយ​ដាក់​ធាតុ និង​រូបសំណាក​តារា​កំប្លែង​វីតាមីន​សេ នៅ​ក្នុង​វត្ត​វ​ង្ក​ដ្ឋ​បុរី រាជធានី​ភ្នំពេញ ។

អ្នក​នាង​ប៉េងប៉ោង ឲ្យ​ដឹង​ថា នាង និង​គ្រួសារ​ត្រូវ​តែ​ខំប្រឹង​ធ្វើ​ចេតិយ​សម្រាប់​ដាក់​ធាតុ​ឪពុក ឱ្យ​ខាង​តែ​បាន​បើ​ទោះបីជា​ត្រូវ​ចំណាយ​ច្រើន​យ៉ាង​ក៏​ដោយ ។ សម្រាប់​ទីតាំង និង​ការ​កសាង​ចេតិយ​នេះ​ត្រូវ​ចំណាយ​ជាង​២​ម៉ឺន​ដុល្លារ​ឬ​ជិត​៣​ម៉ឺន​ដុល្លារ​។ ប្រាក់​យ៉ាងច្រើន​នេះ​នាង​និង​គ្រួសារ​ពិបាក​បន្តិច ប៉ុន្តែ​ត្រូវ​តែ​ខំប្រឹង​រក និង​ប្រមូល​លុយ​ដែល​មាន​ធ្វើ​ចេតិយ​ជូន​ឪពុក​ឱ្យ​ខាង​តែ​បាន ។

អ្នក​នាង​ប៉េងប៉ោង​និយាយ​ថា «​នាង​ខ្ញុំ​សុខចិត្ត​អត់​ព្រឹក​អត់​ល្ងាច ក៏​ត្រូវ​ដក​លុយ​ពី​គ្រួសារ​មក​ចំណាយ​បំពេញបន្ថែម​លើ​ការ​សាងសង់​ចេតិយ​នេះ​ដែរ ពីព្រោះ​នាង​ខ្ញុំ និង​ម្តាយ​សម្រេចចិត្ត​ថា​ត្រូវ​ឱ្យ​ធាតុ​សព​ឪពុក​របស់​នាង​ខ្ញុំ​មាន​កន្លែង មានផ្ទះ​មួយ ក្នុង​វត្ត «​វ​ង្ក​ដ្ឋ​បុរី​» នេះ​ឱ្យ​ខាង​តែ​បាន​ទោះបីជា​មាន​បញ្ហា​លំបាក​ណា​ក៏​ដោយ ។ នាង​ខ្ញុំ​សម្រេចចិត្ត​ធ្វើ​ផ្ទះ​ថ្មី​ឲ្យ​លោកឪពុក នៅ​ក្នុង​វត្ត​នោះ​គឺ​ដោយសារ​តែ​មុន​ពេល​ទទួលមរណភាព គាត់​ចូល​ចិត្ត​មក​ធ្វើបុណ្យ​នៅ​វត្ត​នោះ ហើយ​គាត់​ក៏​មាន​វេន​កាន់បិណ្ឌ​ធ្វើបុណ្យ​នៅ​ទីនោះ​ជា​ប្រចាំ​រាល់​ឆ្នាំ​ផង​។ ថ្វី​ដ្បិត​គាត់​ទើបតែ​ផ្លាស់​មក​រស់នៅ​ម្ដុំ​ភ្នំពេញ​ថ្មី ប៉ុន្តែ​អ្នក​នាង​ថា​មុន​ពេល​ទទួលមរណភាព​គាត់​ចូល​ចិត្ត​ចេញចូល​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​នោះ​ជា​ប្រចាំ ទើប​ខ្ញុំ និង​ក្រុម​គ្រួសារ​សម្រេច​សាងសង់​ចេ​តី​យ​នៅ​ក្នុង​វត្ត​នោះ​តែ​ម្ដង ។

មក​ទល់​ពេល​នេះ​នៅ​តែ​មានការ​រិះគន់​ថា​នាង​ខ្ញុំ​យក​លុយ​ជំនួយ​ពី​សប្បុរសធម៌​មក​ក្ដាប់​ក្នុង​ដៃ ដោយ​មិន​ប្រឹង​យក​ឪពុក​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស រហូត​បណ្ដាល​ឲ្យ​ឪពុក​ស្លាប់​នៅ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ការណ៍​ពិត​មក​ពី​សភាព​ជំងឺ​ឈាន​ដល់​ដំណាក់កាល​ព្យាបាល​មិនជា​ទៅ​ហើយ ទើប​នាង​ខ្ញុំ​សុខចិត្ត​មិន​បញ្ជូន​គាត់​ចេញ​ក្រៅ ក្រោយ​ទទួល​បាន​៥​ម៉ឺន​ដុល្លារ​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​ជំនួយ ផ្សេង​ៗ ដោយ​ប្រឹង​សន្សំ​សំចៃ​ថវិកា​ទាំងនោះ​ប្រើប្រាស់​ក្នុង​ការ​រត់​ចុះ​រត់ឡើង​ក្នុង​ការ​ព្យាបាល​លោកឪពុក​មុន​ស្លាប់ សម្រាប់​ធ្វើបុណ្យ និង​មួយ​ចំណែក​ចុង​ក្រោយ​គឺ​ទុក​ធ្វើ​ចេតិយ​ឲ្យ​គាត់​បាន​សមរម្យ​នេះឯង »​។

តាម​គម្រោង​ចេតិយ​សម្រាប់​នាយ​វីតាមីន​សេ នឹង​រួចរាល់​នៅ​ដើមខែ​កក្កដា ដោយសារ​តែ​នៅ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​៧ ខែកក្កដា គឺជា​បុណ្យ​១០០​ថ្ងៃ និង​កំណត់​យក​ថ្ងៃ​ឆ្លង​ចេតិយ​ឲ្យ​គាត់​ផង ។ អ្នក​នាង​ប៉េងប៉ោង ឆ្លៀត​ថ្លែងអំណរគុណ​ជា​ថ្មី​ដល់​សិល្បករ សប្បុរសជន​នានា ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​ដល់​ឪពុក​នាង​ពេល​ធ្លាក់ខ្លួន​ឈឺ ។

តារា​កំប្លែង​នាយ​វីតាមីន​សេ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ដោយ​បន្សល់​ក្តី​អាឡោះអាល័យ​ពី​ក្រុម​គ្រួសារ ព្រមទាំង​មហាជន​ទូទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ